ចោរស្ទើរភ្លើង ឆក់ទូរស័ព្ទដៃហើយដួលម៉ូតូ ត្រូវចាប់ខ្លួនម្នាក់ រត់រួចម្នាក់
រាជធានីភ្នំពេញ ៖ ជនសង្ស័យជាចោរឆក់ម្នាក់ត្រូវបានជនរងគ្រោះចាប់ទាញម៉ូតូដួលចាប់ ខ្លូនប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ទំនប់ទឹក ឯម្នាក់ទៀតរត់គេចខ្លួនបាត់ ខណៈជិះម៉ូតូមកឆក់ទូរស័ព្ទដៃពីនារីម្នាក់កំពុងជិះម៉ូតូ៣នាក់ បងប្អូនត្រឡប់មកពីដើរលេងនៅកោះពេជ្រ ដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩យប់ ថ្ងៃទី២ ធ្នូ ២០១៥ នៅតាមបណ្ដោយផ្លូវលេខ១៩៩ កែងផ្លូវលេខ៤៣០ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។
សមត្ថកិច្ចប៉ុស្តិ៍ទំនប់ទឹកបានឲ្យដឹងថា ជនសង្ស័យដែលត្រូវចាប់ខ្លួនឈ្មោះ នី បញ្ញាវុទ្ធ ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅផ្ទះលេខ៨៩៧អឺសូន្យ ស្ថិតក្នុងភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ចំណែកនារីរងគ្រោះដែលត្រូវចោរឆក់ទូរស័ព្ទមិនបានសម្រេចឈ្មោះ ថូ នួនល្អង ភេទស្រី អាយុ១៥ឆ្នាំ ស្នាក់នៅភូមិភ្នាត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
ប្រភពពីនារីរងគ្រោះបានឲ្យដឹងថា ខណៈពេលពួកគេកំពុងជិះម៉ូតូ១គ្រឿងម៉ាកហ្វីណូ ពណ៌ក្រហមលាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1V-5253 មកពីដើរលេងកោះពេជ្រ៣នាក់បងប្អូនក្នុងគោលបំណងត្រឡប់ទៅផ្ទះវិញ តាមបណ្ដោយផ្លូវលេខ១៩៩ ខណៈមកដល់ចំណុចកែងផ្លូវលេខ៤៣០ ស្រាប់តែមានជនសង្ស័យ២នាក់ ជិះម៉ូតូ១គ្រឿង ម៉ាកនិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1CT-9604 បានមកឆក់ទូរស័ព្ទដៃម៉ាក iPhone 6 ពីដៃ តែត្រូវនារីរងគ្រោះទាញមកវិញក៏ដួលម៉ូតូ ភ្លាមៗនោះជនសង្ស័យទាំង២នាក់បានលើកម៉ូតូបម្រុងជិះរត់គេចខ្លួន ក៏ត្រូវបងប្រុសរបស់នាងដែលជាអ្នកបើកម៉ូតូចុះពីម៉ូតូទៅទាញ ម៉ូតូដួលម្តងទៀត ក៏ប្រតាយប្រតប់គ្នា ដោយចាប់បានជនសង្ស័យជាអ្នកបើកម៉ូតូម្នាក់ ចំណែកជនសង្ស័យម្នាក់ទៀតដែលជាអ្នកធ្វើសកម្មភាពឆក់បានរត់គេចខ្លួន បាត់ ។
ក្រោយពេលកើតហេតុ ជនសង្ស័យ និងវត្ថុតាងម៉ូតូជិះធ្វើសកម្មភាព ត្រូវបានសមត្ថកិច្ចនាំទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលទំនប់ទឹក ធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បី ចាត់ការបន្តតាមនិតិវិធីច្បាប់ ។
សូមបញ្ជាក់ថា នារីរងគ្រោះនិងបងប្អូនក៏បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាល រដ្ឋបាលទំនប់ទឹកដែរ ដើម្បីឲ្យសមត្ថកិច្ចចាត់ការដាក់ទោសជនសង្ស័យ និងស្វែងរកចាប់ខ្លួនបក្ខពួកជនសង្ស័យបន្តទៀត ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!