គណៈបញ្ជាការ ឯកភាព ខណ្ឌ ទួលគោក ត្រួតពិនិត្យ អាវុធជាតិផ្ទុះ ក្នុងមូលដ្ឋាន

 
 

ភ្នំពេញ៖ កម្លាំងអាជ្ញាធរ ចម្រុះខណ្ឌទួលគោក នាយប់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥ នេះ បានធ្វើការត្រួត ពិនិត្យជាតិផ្ទុះក្នងមូលដ្ឋាន ក៏ដូចជាពិនិត្យ ទៅលើរថយន្តកញ្ចក់ខ្មៅ និងអ្នកបើកបរម៉ូតូ មិនពាក់មួកសុវត្ថិភាព គ្មានកញ្ចក់មើលក្រោយ។

អភិបាលរងខណ្ឌទួលគោក លោកស្រី សុត ចន្នារ៉ា ដែលបានដឹកនាំកម្លាំងអាជ្ញាធរចម្រុះ ចុះអនុវត្តន៍កិច្ចការងារនេះ បានឲ្យដឹងថា គោលបំណងនៃការត្រួតពិនិត្យនេះ ដើម្បីការពារសន្តិសុខ និងរក្សាសុវត្ថិភាពជូនប្រជាពលរដ្ឋ ដែលស្របតាមគោលនយោបាយស្តីពីភូមិ-សង្កាត់ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។

លោកស្រី សុត ចន្នារ៉ា បានបន្តទៀតថា កម្លាះអាជ្ញាធរចម្រុះដាក់ប៉ុស្តិ៍ត្រួតពិនិត្យនៅពេលនេះ គឺត្រួតពិនិត្យអាវុធជាតិផ្ទុះ ដើម្បីរកមើលក្រែងមានជនខិលខូចលួចប្រើប្រាស់អាវុធខុសច្បាប់ ហើយជាមួយគ្នានោះ ក៏ត្រួតពិនិត្យទៅលើអ្នកបើកបរម៉ូតូដែលមិនពាក់មួកសុវត្ថិភាព មិនមានកញ្ចប់សម្រាប់មើលក្រោយ រួមទំាងត្រួតពិនិត្យមើលរថយន្តដាក់កញ្ចក់ខ្មៅផងដែរ។

បើតាមលោកស្រីអភិបាលរងខណ្ឌទួលគក បានបញ្ជាក់កម្លាំងអាជ្ញាធរចម្រុះដែលចុះត្រូតពិនិត្យនេះ មានកម្លាំង នគរបាលខណ្ឌទួលគក កម្លាំងកងរាជអាវុធហត្ថខណ្ឌទួលគក និងមន្រ្តីសាលាខណ្ឌទួលគកផងដែរ៕







ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម