កូន​ស្រី​ញៀន​លេង​ Facebook ពេក ​​​​អស់​​លុយ​ឪពុក​ជាង ១ ម៉ឺន​ដុល្លារ

 
 

ក្មេង​ស្រី​ម្នាក់​បាន​ចំណាយ​អស់​ប្រាក់​ ៩០០០ ផោន (ប្រហែល ១៥០០០ ដុល្លារ) ដោយ​សារ​ជក់​លេង ​Facebook ដើម្បី​បង្ហោះ​រូបភាព​ ដើរ​កម្សាន្ត​ទៅ​កាន់ Antigua ​ក្នុង​តំបន់​​ខារីបៀន។ ​​

ឪពុកចុង​របស់​នាង David Mason ដែល​ជា​អ្នក​ចំណាយ​ថ្លៃ​ទូរសព្ទ បាន​ទាក់ទង​ទៅ​កាន់​នាង​ពី​ផ្ទះ​នៅ​ទី​ក្រុង Gloucester បន្ទាប់​ពី​ទទួល​បាន​សារ​មួយ​ដែល​មាន​ន័យ​ថា​នាង​ត្រូវ​បាន​គេ​គិត​ថ្លៃ ៥០ ផោន (ប្រហែល ៧៥ ដុល្លារ) ពី​ការ​ប្រើ​ប្រាស់​សេវា roaming (សេវា​ប្រើ​ប្រាស់​ទូរសព្ទ​ក្រៅ​ប្រទេស)។

បុរស​វ័យ​ចំណាស់​ដដែល​ស្មាន​ថា​កូន​ស្រី​របស់​ខ្លួន​ផ្ដាច់​សេវា​ទូរសព្ទ​ពី​ចក្រភព​អង់គ្លេស ហើយ​ប្រើប្រាស់​តាម​ប្រព័ន្ធ WiFi ប៉ុន្តែ​តាម​ពិត​នាង​នៅតែ​ប្រើ​ប្រាស់​សេវា​ទូរសព្ទ​ក្នុង​តំបន់ ដែល​ធ្វើ​ឲ្យ​គ្រួសារ​របស់​នាង​ជំពាក់​បំណុល​គេ​រហូត​ដល់​ជាង ១ ម៉ឺន​ដុល្លារ។ ​​

នៅ​ពេល​ដែល​នាង​ និង​ម្ដាយ​របស់​នាង Tracey វ័យ​៤៦ឆ្នាំ ត្រលប់​មក​ពី​ដំណើរ​កម្សាន្ត​វិញ លោក Mason ក៏​បាន​ទទួល​វិក្កយបត្រ​មួយ​ដែល​មាន​ទឹក​ប្រាក់ ៥៤០០ ផោន ហើយ ៤ សប្ដាហ៍​ក្រោយ​មក​ទទួល​បាន​វិក្កយបត្រ​មួយ​ទៀត​ដែល​មាន​ទឹក​ប្រាក់ ៣៥០០ ផោន។ ​​

លោក Mason បាន​និយាយ​ថា “ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​នៅ​ពេល​ទទួល​បាន​វិក្កយបត្រ​ដែល​មាន​តម្លៃ ៥៤០០ ផោន​លើក​ដំបូង”។

កិច្ច​សន្យា​ប្រើប្រាស់​ទូរសព្ទ​គឺ​ដាក់​ឈ្មោះ​របស់​ខ្ញុំ ប៉ុន្តែ​ខ្ញុំ​កំពុង​តែ​នៅ​ប្រទេស​អង់គ្លេស ហើយ​នៅ​ពេល​នោះ​ខ្ញុំ​ក៏​ទទួល​បាន​សារ​ដែល​និយាយ​ថា​ការ​ប្រើ​ប្រាស់​សេវា roaming ត្រូវ​បង់​ថ្លៃ ៥០ ផោន។ ក្រុមហ៊ុន Orange បាន​សួរ​ខ្ញុំ​ថា​ចង់​ផ្ដាច់​សេវា roaming ឬ​អត់? ខ្ញុំ​ក៏​យល់​ព្រម ហើយ​បាន​ផ្ដល់​ដំណឹង​ឲ្យ Tracey ប៉ុន្តែ​ទូរសព្ទ​នោះ​នៅតែ​ភ្ជាប់​ទៅ​កាន់​សេវា roaming របស់​ប្រទេស​ចាម៉ៃកា​ដោយ​ពួក​គេ​មិន​បាន​ដឹង​ទាល់​តែ​សោះ។

Masonបាន​បង់​ប្រាក់​សម្រាប់​វិក្កយបត្រ​ដែល​មាន​ទឹក​ប្រាក់ ៥៤០០ ផោន ហើយ​បដិសេធ​មិន​បង់​ប្រាក់​សម្រាប់​វិក្កយបត្រ​ផ្សេង​ទៀត​ទេ។

គាត់​បាន​ទាក់ទង​ទៅ​កាន់​ការិយាល័យ​ផ្ដល់​ដំបូន្មាន​ដល់​ពលរដ្ឋ ហើយ​គេ​ក៏​បាន​ធ្វើ​ការ​ស៊ើបអង្កេត។ ជា​លទ្ធផល សប្ដាហ៍​មុន​នេះ​ក្រុមហ៊ុន Orange ​បាន​កាត់​បន្ថយ​តម្លៃ​វិក្កយបត្រ​នោះ​មក​នៅ​ត្រឹម ៥០០ ផោន (៧៥០ ដុល្លារ) ហើយ​យល់​ព្រម​បង្វិល​ទឹក​ប្រាក់​ដែល​គេ​បាន​ទទួល​មក​ឲ្យ​ម្ចាស់​ដើម​​វិញ។

នេះ​ជា​ឧទាហរណ៍​មួយ​សម្រាប់​អ្នក​ប្រើប្រាស់​ដែល​ប្រើប្រាស់​សេវា​ Roaming ​នៅ​ក្រៅ​ប្រទេស ​ត្រូវ​ប្រយ័ត្នប្រយែង​ បើ​មិន​ដូច្នោះ​ទេ​ ច្បាស់​ជា​ត្រូវ​វណ្ឌក​ដូច​បុរស​រូប​នេះ​អីចឹង៕

ប្រភព: sabay


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម