តូចចិត្ត​សង្សារ​សុំ​បែក អារ​.​កដៃ និង​ចង​.​ក​ធ្វើ​អត្តឃាត​ក្នុង​បន្ទប់​ជួល

 
 

រាជធានី​ភ្នំពេញ ៖ ស្ត្រី​មេការ​ខារ៉ាអូខេ​ម្នាក់​បាន​ព្យាយាម​អារ​.​កដៃ​ ហើយ​យក​កូនកន្សែង​ ទៅ​ចង​.​ក​ធ្វើ​អត្តឃាត​ខ្លួនឯង​ស្លាប់​ បាត់បង់​ជីវិត​នៅ​ក្នុង​ បន្ទប់​ផ្ទះ​ជួល​របស់​ខ្លួន​ដោយសារ​ តែ​តូចចិត្ត​សង្សារ​សុំ​បែក ។ ហេតុការណ៍​នេះ​បាន​បង្ក​ឲ្យ​មានការ​ ភ្ញាក់ផ្អើល​កើត ឡើង​កាលពី​វេលា​ម៉ោង​ ៨ និង​២៥​នាទី​យប់ ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ក្នុង​បន្ទប់​លេខ​២១០ ជាន់​ទី​២ ផ្ទះ​លេខ​១១B ផ្លូវ​លេខ​១០១ ស្ថិត​ក្នុង​សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន ។

តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​នគរបាល​ម្នាក់​បាន​ប្រាប់​ឱ្យ​ដឹង​ថា នារី​រង​គ្រោះ​មានឈ្មោះ ហង្ស តុលា អាយុ​២៨​ឆ្នាំ មុខរបរ​ជា​ មេការ​ខារ៉ាអូខេ ត្រូវ​បាន​គេ​ប្រទះ​ ឃើញ​ចង​.​ក​ធ្វើ​អត្តឃាត​ ខ្លួនឯង​ស្លាប់​បាត់បង់​ ជីវិត​នៅ​ពេល​ដែល​មិត្តភក្តិ​បញ្ជូន​ទៅ​ធ្វើការ​ ជួយ​សង្គ្រោះ​នៅ​ មន្ទីរពេទ្យ​កាល់​ម៉ែ​ត ។ ប្រភព​បាន​ឲ្យ​ដឹង​ទៀត​ថា ដោយ​បាត់​មិន ឃើញ​នារី​រង​គ្រោះ​ចេញពី​ បន្ទប់​ប៉ុន្មាន​ថ្ងៃ​មក​ហើយ ក៏​មានការ​សង្ស័យ មិត្តភក្តិ​ម្នាក់​ក៏​បាន​ ឡើង​ទៅ​គោះ​ទ្វារ​តែ​មិន​មាន​អ្នក​ណា​ម្នាក់​បើក ក៏​នាំ​គ្នា​គាស់​ទ្វារ​ទម្លាយ​ ចូល​ទៅ​ក្នុង​បន្ទប់​ក៏​បាន​ ប្រទះ​ឃើញ​រូប​នាង​យក​ កូនកន្សែង​ចង​.​ក​ភា្ជ​ប់​ទៅ​នឹង​ឆ្អឹង​រី​ដូ​ប​ង្អូ​ច ពេល​នោះ​ក៏​ បាន​កាត់​ផ្តាច់ និង​បញ្ជូន​ទៅ​ធ្វើការ​ សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ កាល់​ម៉ែ​ត​ទាំង​យប់ ។

តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា នៅ​ពេល​ដែល​មិត្តភក្តិ​បញ្ជូន​នារី​រង​គ្រោះ​ទៅ​ ដល់​មន្ទី​ពេទ្យ​ភ្លាម​នោះ ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ ពិនិត្យ​ឃើញ​ថា នារី​​រង​គ្រោះ​បាន​ដាច់ ខ្យល់​ស្លាប់​បាត់​ ទៅ​ហើយ ។ ក្រោយ​បានដឹង​ថា នារី​រង​គ្រោះ​បាន​ដាច់ខ្យល់​ស្លាប់​ បាត់បង់​ជីវិត​ទៅ​ហើយ​នោះ សព​របស់​នារី​រង​គ្រោះ​ ក៏​យក​ទៅ​តម្កល់​ទុក​ នៅ​ក្នុង​សាល​តម្កល់សព​ របស់​មន្ទី​ពេទ្យ​កាល់​ម៉ែ​ត ដើម្បី​រង់ចាំ​កម្លាំង​ មាន​សមត្ថកិច្ច​ជំនាញ​ចុះ​មក​ធ្វើការ​ ត្រួតពិនិត្យ និង​ធ្វើ​កោសល​វិ​ច្ច័​យ​ជា​បន្ត ។

ប្រភព​ពី​មិត្តភក្តិ​នារី​រង​គ្រោះ​ម្នាក់​បាន​ឲ្យ​ដឹង​ថា ការ​ចង​.​ក​ធ្វើ​អត្តឃាត​ខ្លួនឯង​របស់​នារី​រង​គ្រោះ​នេះ គឺ​ដោយសារ​តែ​បុរស​ជា​ ប្រុស​ស្នេហ៍​របស់​នាង​ ដែល​បាន​ស្រឡាញ់​គ្នា​អស់​រយៈពេល​ ជា​យូរ​មក​ហើយ​នោះ​បាន​ ផ្តាច់ទំនាក់ទំនង​ស្នេហា​ ជាមួយនឹង​នាង ទើប​នាង​តូចចិត្ត​ សម្រេច​ចង​.ក​ធ្វើ​អត្តឃាត​ បែប​នេះ ។

លុះ​ព្រឹក​ឡើង​ថ្ងៃ​ទី​០១​ធ្នូ កម្លាំង​មាន​សម្ថ​កិច្ច​បាន​ចុះ​ទៅ​ធ្វើ​កោសល​វិ​ច្ច័​យ​ទៅ​លើ​សព​របស់​ នារី​រង​គ្រោះ​បានឃើញ​ថា នាង​ពិតជា​ បាន​ស្លាប់​បាត់បង់​ជីវិត​ដោយ សារ​ចង​.​ក​សម្លាប់​ខ្លួនឯង​ពិតមែន មិនតែប៉ុណ្ណោះ​ក៏​បាន​ប្រទះ​ឃើញ​មាន​ស្នាម​អារ​.​ក ដៃ​ខាងស្តាំ​ផង​ដែរ​មុន​នឹង ​នាង​ធ្វើការ​ចង​.​ក​នេះ ។

ក្រោយ​ពេល​ឆ្លងកាត់​ការ​ត្រួតពិនិត្យ និង​ធ្វើ​កោសល​វិ​ច្ច័​យ​ទៅ​លើ​សាកសព​របស់​នារី​រង​គ្រោះ​រួច​ហើយ កម្លាំង​មាន​សមត្ថកិច្ច​ក៏​បាន​ប្រគល់​សព​របស់​នារី​រង​គ្រោះ​​ទៅ​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​នៅ​ក្នុង​វត្ត​អង្គ​តា​មិ​ញ​ទៅ​តាម​ប្រពៃណី​ ៕






ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម