ជនក្លែងបន្លំ ឯកសណ្ឋានយោធា ២នាក់ ដើរសុំលុយ ពីប្រជាពលរដ្ឋ ត្រូវបានបញ្ជូនទៅ តុលាការហើយ

 
 

ភ្នំពេញ៖ បន្ទាប់ពីទទួលបានដំណឹងពី ប្រជាពលរដ្ឋថា មានជនសង្ស័យ២នាក់ បានស្លៀកពាក់ឯកសណ្ឋានយោធា ដើរសុំលុយពីប្រជាពលរដ្ឋរួចមក ទើបកម្លាំងអាវុធហត្ថខណ្ឌ ទួលគោក បានធ្វើការស្រាវជ្រាវ និងឃ្លាំមើលឈាន ដល់ការចាប់ឃាត់ខ្លួន ជនសង្ស័យទាំង២នាក់ នេះកាលពីថ្ងែទី ០១ ខែធ្នូ ឆ្នាំ២០១៥ នៅម្តុំផ្សារ ដេប៉ូ សង្កាត់ផ្សាដេប៉ូ៣ ខណ្ឌទួលគោក យកមកសួរនាំរួច ក៏បញ្ជូនទៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីបន្តការសាកសួរបន្ថែមទៀត និងបានបញ្ជូនទៅតុលាការហើយ។

សេចក្តីរាយការណ៍ដែលមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ទទួលបាននៅល្ងាចយប់ថ្ងៃពុធ ទី ២ ខែធ្នូ ឆ្នាំ២០១៥ ឲ្យដឹងថា ក្រោយពេលសាកសួរកម្លាំងជំនាញ មន្ទីរយុត្តិធម៌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថា ជនសង្ស័យទាំង២នាក់នេះ ពុំមែនជាយោធាពិតប្រាកដទេ តែក្លែងបន្លំជាយោធា ដើរតាមផ្សា ដើម្បីសុំ និងទារលុយពីប្រជាពលរដ្ឋ បង្កឲ្យមានការភិតភ័យដល់ពួកគាត់ និងប៉ះពាល់ដល់សន្តិសុខសណ្តាប់សាធារណៈផងដែរ។

ប្រភពបន្តថា “ដូច្នេះកម្លាំងជំនាញ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូនពួកគេ ទៅតុលាការភ្លាមៗ ដោយចោទប្រកាន់ពួកគេ បានប្រព្រឹត្តបទល្មើស ៣ករណី គឺ៖ ទី១ គ្រោងឯកសណ្ឋាន កងយោធាខុសច្បាប់, ទី២ ធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរ របស់កងយោធពលខេមរៈភូមិន្ទ , ទី៣ ធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ និងសន្តិសុខសាធារណៈ” ៕






ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម