សាមណេរមួយអង្គ ចាប់ក្មេងស្រីអាយុ៥ឆ្នាំសេពមេថុន ត្រូវព្រះអនុគណផ្សឹកប្រគល់ឲ្យសមត្ថកិច្ច
រាជធានីភ្នំុពេញ ៖ សាមណេរមួយអង្គបានក្លាយជាសង្ឃបរាជិក ដោយសារចាប់រំលោភក្មេងស្រីអាយុ៥ឆ្នាំម្នាក់រហូតបានសម្រេច កាលពីពេលថ្មីៗកន្លងមកនេះ ហើយភ្លាមៗនោះត្រូវបានឪពុកម្តាយក្មេងស្រីរងគ្រោះប្តឹងប៉ូលិសឱ្យ ជួយរកយុត្តិធម៌ ហើយអាជ្ញាធរ និងកម្លាំងប៉ូលិសមូលដ្ឋានបានចុះទៅកាន់វត្តនោះដែរ ប៉ុន្តែមិនបានចាប់សង្ឃអង្គនោះផ្តន្ទាទោសឡើយ ព្រោះមិនទាន់មានភស្តុតាងគ្រប់គ្រាន់។
គិតមកដល់វេលារសៀលថ្ងៃទី២០ វិច្ឆិកា នេះមានរយៈពេល១០ថ្ងៃគត់ទើបឈានដល់ការចាប់ខ្លួនសង្ឃអង្គនោះមក ផ្សឹកនៅក្នុងវត្តជម្ពូវ័ន ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញដែលជាវត្តព្រះអនុគណខណ្ឌ បន្ទាប់ពីលទ្ធផលនៃការធ្វើកោសល្យវិច្ច័យលើក្មេងស្រីរងគ្រោះឃើញ ថា មានសកម្មភាពចាប់រំលោភពិតប្រាកដមែន។
សាមណេរសង្ឃដែលប៉ូលិសចាប់ខ្លួនឈ្មោះអន គឹមហាក់ មានអាយុ១៤ឆ្នាំ ទើបតែបួសជានេនបានជាង១ខែប៉ុណ្ណោះ គឺនៅមុនថ្ងៃបុណ្យភ្ជុំបិណ្ឌ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា ហេតុការណ៍នោះបានកើតឡើងកាលពីល្ងាចថ្ងៃទី៩ វិច្ឆិកា ២០១៥ នៅក្នុងវត្តគោកខ្សាច់ ស្ថិតក្នុងភូមិគោកខ្សាច់ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ ។
នៅថ្ងៃនោះសង្ឃអង្គនោះបានល្បួងក្មេងស្រីរងគ្រោះឱ្យចូលទៅ ក្នុងកុដិ ខណៈពេលនាងកំពុងដើរលេងជាមួយបងស្រីម្នាក់ទៀតដែលមានអាយុ៧ឆ្នាំ បន្ទាប់មកបានដេញបងស្រីនាងចេញ និងបានបិទទ្វារកុដិ ហើយឱ្យនំកញ្ចប់ និងទឹកក្រូចមួយកំប៉ុងទៅនាងរួចធ្វើសកម្មភាពចាប់រំលោភរហូតបាន សម្រេច។
ក្រោយពេលកើតហេតុក្មេងស្រីរងគ្រោះបានប្រាប់ឪពុកម្តាយទើបធ្វើ ឱ្យមានការភ្ញាក់ផ្អើល និងនាំនាងទៅប្តឹងប៉ូលិសភ្លាមៗដែរ ដោយទាមទារសំណងចំនួន៣.០០០ដុល្លារ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!