យុវជនវ័យទើប ២០ឆ្នាំ ជិះម៉ូតូរកជួបនាយករដ្ឋមន្រ្តី និយាយរឿងលទ្ធិ ប្រជាធិបតេយ្យនៅកម្ពុជា
ភ្នំពេញ៖ យុវជនម្នាក់ ដែលមានវ័យទើប ២០ឆ្នាំ បានបង្ហាញ ភាពអង់អាចរបស់ខ្លួន ជិះម៉ូតូទៅ រកជួបនាយករដ្ឋ មន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក្នុងបំណងពិភាក្សា ពីបញ្ហាប្រជាធិបតេយ្យ និងរឿងនយោបាយនៅកម្ពុជា។
មន្រ្តីនគរបាលខណ្ឌដូនពេញ បានឲ្យដឹងថា នៅម៉ោងប្រមាណ ៦ និង៤០នាទី ព្រលប់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ ២០ ១៥នេះ យុវជនម្នាក់ឈ្មោះ ឈុន ស៊ុនហេង អាយុ ២០ឆ្នាំ រៀនឆ្នាំទី៣ ផ្នែកព័ត៌មានវិទ្យា នៅសាកលវិទ្យាល័យ ប៊ែលធី បានជិះម៉ូតូទៅឈប់ នៅមុខខ្លោងទ្វារ ភូមិគ្រឹះសម្តេចតេជោ ហើយប្រាប់ក្រុមសន្តិសុខថា ចង់ជួបជាមួយ សម្តេចនាយករដ្ឋ មន្រ្តីពិភាក្សារឿងនយោបាយ និងបញ្ហាលទ្ធិ ប្រជាធិបតេយ្យ។
ក្រោយឃើញដូចនោះ ក្រុមសន្តិសុខ ដែលយាមនៅភូមិគ្រឹះនាយករដ្ឋមន្រ្តី បានឃាត់ខ្លួន យុវជនរូបនេះ ប្រគល់ទៅ ឲ្យសមត្ថកិច្ច ដើម្បីសួរនាំ។ បើតាមការរៀបរាប់ពី សំណាក់ឪពុក-ម្តាយ របស់យុវជន ឈុន ស៊ុនហេង ដែលសុទ្ធតែ ជាគ្រូបង្រៀននោះ កូនរបស់ពួកគាត់មិនធ្លាប់ មានបញ្ហាផ្នែកស្មារតីនោះឡើយ ពោលគឺមានសតិជាធម្មតា។
លោក ទុយ ចាន់ធី គ្រូបង្រៀននៅវិទ្យាល័យព្រែកឯង និងអ្នកស្រី ធូ សុភា គ្រូបង្រៀន នៅសាលារបស់អង្កាញ់ សុទ្ធតែ បានអះអាងដូចគ្នាថា ការស្កាត់ជួប នាយករដ្ឋមន្រ្តីកម្ពុជា ដើម្បីនិយាយពីរឿងលទ្ធិ ប្រជាធិបតេយ្យ ប្រហែល ជាបំណងពិតកូនរបស់គាត់។
បើទោះបីជាយ៉ាងណាយុវជនចង់ជួបនាយករដ្ឋមន្រ្តីកម្ពុជា ដើម្បីនិយាយពីរឿង លទ្ធិប្រជាធិបតេយ្យ និង នយោ បាយនៅ កម្ពុជានេះ ត្រូវបានកម្លាំងនគរបាល ឃាត់ខ្លួនយកទៅសួរ នាំព្រមទាំងពិនិត្យ រកសារធាតុញៀន ព្រមទាំង ពិនិត្យប្រព័ន្ធ ទូរស័ព្ទរបស់គេ ខ្លាចមានចេតនាអាក្រក់ណាមួយ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!