ក្រុមជួយសង្គ្រោះស្រឡាំងកាំងពេលឃើញដំរីដែលគេធ្វើបាបរយៈពេល ៥០ឆ្នាំស្រក់ទឹកភ្នែកថ្ងៃដោះលែង
មិនថា តែមនុស្សទេដែលត្រូវការសេរីភាព សូម្បីសត្វដែលគ្មានវិចារណញ្ញាណក៏ចេះឈឺចាប់ ខ្លោចផ្សានៅពេលពេលត្រូវគេឃុំឃាំងដែរ។ ករណីនេះបានកើតឡើងលើសត្វដំរីមួយក្បាលក្នុងប្រទេសឥណ្ឌាក្នុងរដ្ឋ Uttar Pradesh។
កាលពីថ្ងៃទី ៤ កក្កដា កន្លងទៅ ដែលចំនឹងថ្ងៃឯករាជ្យរបស់សហរដ្ឋអាមេរិក អង្គការមនុស្សធម៌ជួយសត្វព្រៃ Wildlife SOS ដែលមានមូលដ្ឋាននៅឡុងដុងបានចុះជួយដោះលែងដំរីមួយក្បាលឲ្យមានសេរីភាព។ ដំរីឈ្មោះ Raju ដែលក្រុមការងារអង្គការមនុស្សធម៌ខាងលើជួយសង្គ្រោះនោះបានស្រក់ទឹកភ្នែកដោយក្ដីរំភើបពេលទទួលបានសេរីភាព។
ទិដ្ឋភាព Raju មុនត្រូវជួយសង្គ្រោះ
អស់រយៈពេល ៥០ ឆ្នាំមកហើយដែលសត្វមាឌយក្សមួយនេះត្រូវគេវាយធ្វើបាប និងដាក់ខ្នោះជើងមិនឲ្យដើរទៅណាមកណាបាន។
Pooja Binepal អ្នកនាំពាក្យរបស់ Wildlife SOS បានរៀបរាប់ថា ការជួយសង្គ្រោះរបស់ក្រុមការងាររបស់នាងគឺជារឿងរ៉ាវដ៏រំជួលចិត្តជាខ្លាំង។ ស្ត្រីដដែលបញ្ជាក់ដូច្នេះ៖ ”ក្រុមការងាររបស់យើងមានភាពស្រឡាំងកាំងជាខ្លាំងនៅពេលឃើញទឹកភ្នែកហូរស្រក់ចុះមកលើមុខរបស់វា ពេលជួយសង្គ្រោះ។ វាពិតជារឿងដ៏រំជួលចិត្តសម្រាប់យើងទាំងអស់គ្នា។ យើងដឹងច្បាស់ណាស់ថា វាដឹងថាវានឹងត្រូវយើងដោះលែងឲ្យមានសេរីភាព”។
ដំរីជាសត្វដ៏ឆ្លាត និងចេះដឹងជាងសត្វដទៃ អីចឹងសាកស្រមៃមើល៍ថា តើវាមានអារម្មណ៍ឈឺចាប់កម្រិតណាដែលត្រូវគេធ្វើទារុណកម្ម និងដាក់ច្រវាក់រយៈពេលកន្លះសតវត្សមកនេះ។ គេមិនបានដឹងពីដើមចមនៃការនាំយក Raju មកចិញ្ចឹមដោយម្ចាស់ដ៏គ្មានមេត្តាទេ តែអ្វីដែលគេអាចស្មានបានគឺវាត្រូវបានគេលួចចាប់ដោយខុសច្បាប់ក្រោយពីសម្លាប់មេរបស់វាយកភ្លុកដោយខុសច្បាប់។
ក្រោយជួយសង្គ្រោះ Raju ត្រូវបានគេដឹកក្នុងចម្ងាយផ្លូវ ៥៦០ គីឡូម៉ែត្រទៅកាន់តំបន់អភិរក្សដ៏មានសុវត្ថិភាពមួយកន្លែង៕
សកម្មភាពក្រុមការងារ Wildlife SOS ជួយសង្គ្រោះ និងដឹក Raju ទៅដោះលែងនៅកន្លែងមានសុវត្ថិភាព
ប្រភព: sabayមើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!