ភិន សុដាលីស ផ្ទុះកំហឹង ទ្រាំលែងបាន ពេលឃើញព័ត៌មានថា ប៉ែន ចំរ៉ុង ស្រែកគំរាម និងឌឺដាក់ ប៉ែន តុលា
ភ្នំពេញ៖ តារាសម្តែងស្រី វ័យក្មេង ភិន សុដាលីស កើតទុក្ខមិនសុខចិត្ត ពេលរូបនាង បានអានសារព័ត៌មានក្នុងស្រុកមួយ បានចុះផ្សាយដាក់ចំណងជើងធំៗថា "ប៉ែន ចំរុង ស្រែកគំរាម និង ឌឺដាក់ ប៉ែនតុលា"។
យោងតាមទំព័រហ្វេសប៊ុក របស់តារាស្រីរូបនេះ ឲ្យដឹងថា នាងបានបង្ហាញអារម្មណ៍មិនពេញចិត្តយ៉ាងខ្លាំង នៅពេលឃើញព័ត៌មានក្នុងស្រុកមួយ ចុះផ្សាយអត្ថបទបែបនេះ ព្រោះវាកាន់តែធ្វើឲ្យមហាជនយល់ច្រយំថា លោក ប៉ែន ចំរ៉ុង មានគំនិតមិនល្អទៅលើ លោក ប៉ែន តុលា ដែលជាអតីតគូដណ្តឹងរបស់នាង។
តាមការពិតទៅ វាគ្រាន់តែជាការសម្តែងឈុតឆាកមួយតែប៉ុណ្ណោះ ក្នុងខ្សែភាពយន្តថ្មី ហើយលោក ប៉ែន ចំរ៉ុង ពិតជាបានស្រែកគំរាម និងនិយាយឌឺ ទៅកាន់តួអង្គប្រុសម្នាក់ ឈ្មោះតុលាមែន ( ឈ្មោះក្នុងសាច់រឿង) តែមិនមែន ជាលោក ប៉ែន តុលា នោះទេ។
ក្នុងនោះដែរ កញ្ញា ភិន សុដាលីស បានសរសេរបកស្រាយក្នុងហ្វេសប៊ុកថា "ម៉េចក៏ទៅជាចឹងទៅវិញ? បើមិនចង់ឲ្យគេប៉ះពាល់ឈ្មោះហ្នឹង ម៉េចក៏ដាក់ឈ្មោះហ្នឹង ក្នុងសាច់រឿងធ្វើអី? ក្រែងចេញមកឲ្យគេសំដែងឈុតហ្នឹងចឹងអី អ្នកបានមើលរឿងក៏ដឹងថា ឈុតហ្នឹងគេនិយាយចឹងដែរ កោតអ្នកដែលចាំតែ ចាប់ស្តាប់ពាក្យគេនិយាយហរ ពូកែដល់ហើយ ចឹងបាននៅតែចឹង ចេះតែនឹកឃើញចេញព័ត៌មានចឹងទៅកើត ចូលចិត្តនាំភ្លើងណាស់នរ ដំបៅមិនឈឺយកឈើរុកមែន គេឲ្យមកយកព័ត៌មាននេះ ចេញព័ត៌មាននោះ សូមសរសើរ អត់ច្រើនដងហើយ តែម្តងនេះ វាប៊ីចេងពេកទ្រាំអត់បាន" ៕
ចុះចំណែកប្រិយមិត្ត យល់យ៉ាងណាដែរ?
លោក ប៉ែនចំរុង និង កញ្ញា ភិន សុដាលីស
ដោយ៖ កា
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!