សិស្សមជ្ឈមណ្ឌលគ្រូយើងចំនួន ១១នាក់សន្លប់ ខណៈកំពុងអង្គុយរៀន
ខេត្តរតនគិរី ៖ មជ្ឈមណ្ឌលគ្រូយើងដែលជាសាលាឯកជន មួយបានបើកបង្រៀនអស់រយៈពេល ១៥ឆ្នាំមកហើយ ដោយទទួល បង្រៀនចំណេះដឹងទូទៅ ជាភាសាខ្មែរ និងភាសាបរទេស ចាប់ពីថ្នាក់មត្តេយ្យឡើង ទៅមិនដែលកើតមានឧប្បត្តិហេតុអ្វីទេ ទើបតែរយៈពេល ២ថ្ងៃ គឺថ្ងៃទី១៨-១៩ វិច្ឆិកា ២០១៥នេះ សិស្សចំនួនជាង ១១នាក់បានសន្លប់ក្នុងថ្នាក់ ពេលកំពុងអង្គុយរៀន។
ហេតុការណ៍នេះបានបង្កឱ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩ជាង ព្រឹកថ្ងៃទី១៩ វិច្ឆិកា ២០១៥ នៅបន្ទប់លេខ១៣ អគារជាន់ក្រោម ក្នុងមជ្ឈមណ្ឌល គ្រូយើង ដែលមានទីតាំងជាប់ មាត់ជ្រោះជ្រៅ ស្ថិតនៅភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ។
ក្មេងដែលសន្លប់ទាំងនោះសាលាបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តភ្លាមៗដើម្បីសង្គ្រោះបន្ទាន់។ អ្នកគ្រូ វន ផារី ទទួលបន្ទុកផ្នែក រដ្ឋបាលបានឱ្យដឹងថា សាលាបើកបង្រៀន មកយូរហើយមិន ដែលមានរឿងកើត ហេតុដូចអ៊ីចឹងទេ ទើបរយៈ២ថ្ងៃនេះក្មេងសន្លប់ ជាបន្តបន្ទាប់ តែមិនបណ្តាលឲ្យគ្រោះ ថ្នាក់ដល់អាយុជីវិតទេ គ្រាន់តែសន្លប់ មួយភ្លែតប៉ុណ្ណោះ ថ្ងៃទី១៨សន្លប់៣នាក់ និងថ្ងៃទី១៩ សន្លប់៨នាក់ ពេលយកមកដល់ មន្ទីរពេទ្យព្យួរសេរ៉ូមរួច ក៏ជាសះស្បើយធម្មតាវិញ នៅសល់តែ៣នាក់ ដែលមានសភាពធ្ងន់ធ្ងរ ជាងគេ។
លោកហ៊ីង ផានសុគន្ធា ប្រធានមន្ទីរពេទ្យបង្អែកខេត្តរតនគិរីបានបញ្ជាក់ថា ទាក់ទិនទៅ នឹងករណី សិស្សសន្លប់នេះ គឺបណ្តាល មកពីអគារ បរិយាកាសមិនល្អ ខ្វះអុកស៊ីសែន ធ្វើឱ្យក្មេងថប់ខ្យល់ ពិបាកដក ដង្ហើមមិនទាក់ ទិនទៅនឹងជាតិពុលចំណីអាហារនោះទេ។
អនុប្រធានបរិស្ថាន លោក កង សៀងថេង បានបញ្ជាក់ថា កន្លងមកមន្ទីរមិន ដែលបាន ត្រួតពិនិត្យចំពោះ សាលានេះទេ ព្រោះសាលានេះ សាងសង់ជាយូរមកហើយ ដោយកាលនោះ មន្ទីរបរិស្ថានមិនទាន់ មានភាពទូលំទូលាយដូចបច្ចុប្បន្ននេះទេ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!