ចូលបាញ់គំរាមដល់ផ្ទះអ្នកកាសែត នៅស្រុកស្វាយ លើខេត្តសៀមរាប
ខេត្តសៀមរាប ៖ អ្នកយកព័ត៌មានកាសែត«ស្មារតី៧មករាអមតៈ»ប្រចាំស្រុកស្វាយលើ ខេត្តសៀមរាប ម្នាក់បានអះអាងថា ខ្លូនត្រូវជនមិនស្គាល់ មុខចូលទៅ បាញ់គំរាមដល់ផ្ទះ បន្ទាប់ពីរូបគាត់បាន ចុះទៅថត យករូបភាពអំពីសកម្មភាពដឹកជញ្ជូន ឈើខុសច្បាប់របស់យោធា នៅតំបន់នោះ ។
លោក ហង្ស ជ្រឹម អ្នកយកព័ត៌មានកាសែត«ស្មារតី៧មករាអមតៈ» និងប្រពន្ធឈ្មោះ ស៊ុន ថា ដែលមាន ទីលំនៅភូមិសែនជ័យ ឃុំកន្ទួត ស្រុកស្វាយលើ បានប្រាប់ឱ្យដឹងតាមទូរសព្ទ័ថា រូបលោករួមទាំងក្រុម គ្រួសារត្រូវជនមិនស្គាល់មុខចូលទៅ បាញ់គំរាមដល់ផ្ទះកាល ពីវេលាម៉ោង១០ និង០៤នាទីយប់ ថ្ងៃទី១៥ ខែវិច្ឆិកាកន្លងទៅនេះ ។ ការដែលមានជនមិនស្គាល់ មុខចូលទៅបាញ់គំរាម ដោយកាំភ្លើងធុនAKចំនួន១ គ្រាប់ដល់ក្នុងផ្ទះនោះ គឺបន្ទាប់ពីរូបលោកចុះយកព័ត៌មាន និងថតរូបភាព អំពីសកម្មភាពដឹកជញ្ជូន ឈើខុសច្បាប់របស់ ក្រុមយោធាអង្គភាពយោធាភូមិភាគទី៤ ដែលប្រចាំការនៅ បន្ទាយក្បែរនោះ ។
លោកបន្តថា ក្នុងពេលជនមិនស្គាល់មុខចូលទៅបាញ់គំរាមដល់ក្នុងផ្ទះ រូបលោកមិននៅផ្ទះទេ តែភរិយា លោករួមទាំងកូនតូចៗ មានការភ័យខ្លាច រត់ចេញពីផ្ទះ និងស្រែកឱ្យគេជួយ ខណៈដែលកូនៗ កំពុងលង់លក់ ក្នុងដំណេក ។ លោក ហង្ស ជ្រឹម ឱ្យដឹងទៀតថា គំនរឈើដែលរូបលោក បានថតរូបភាពនោះ ជាគំនរឈើរបស់យោធា ៤-៥រូបនៅភូមិភាគទី៤ តែចំពោះការចូលទៅបាញ់ គំរាមនោះលោក មិនបានដឹងថាជននោះ ជានរណានោះទេ ។
ក្រោយកើតហេតុ លោកបានទូរសព្ទ័ទៅមេភូមិដើម្បីរាយការណ៍បន្តផងដែរ តែរហូតមក ទល់ពេលនេះពុំឃើញមានសមត្ថកិច្ច រូបណាមកសួរនាំ ឬធ្វើកំណត់ហេតុឡើយ ។ ពេលនេះទាំងរូបលោក និងក្រុមគ្រួសារ កំពុងមានការព្រួយបារម្មណ៍អំពី សុវត្ថិភាពក្នុងការរស់ នៅយ៉ាងខ្លាំង ។
លោកក៏បានអំពាវនាវសុំឱ្យអាជ្ញាធរមានសមត្ថកិច្ចជួយវែកមុខខ្មាន់កាំភ្លើងនោះ ដើម្បីចាប់ខ្លួន យកទៅផ្តន្ទាទោសទៅតាមផ្លូវច្បាប់ផង ។
ពាក់ព័ន្ធករណីខាងលើនេះ លោក ស៊ុន អេង អធិការនគរបាលស្រុកស្វាយលើ បានប្រាប់តាម ទូរស័ព្ទនៅថ្ងៃទី១៩វិច្ឆិកានេះថា ឆ្លងកាត់តាមការ ស្រាវជ្រាវយ៉ាងជាក់លាក់ គឺពុំមានការផ្ទុះអាវុធ ក្នុងផ្ទះអ្នកកាសែតខាង លើនោះទេនៅយប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៥ តែពិតជាមានផ្ទុះ នៅខាងក្រោយផ្ទះឯណោះ ពុំមែន ក្នុងផ្ទះឡើយ ។ លោកបន្តថា ការផ្ទុះអាវុធនោះ ប្រហែលជាក្រុមអ្នកឆ្លុះសត្វ ក៏អាចថាបានដែរ ពីព្រោះស្នូរកាំភ្លើង នោះគឺនៅឯវាលស្រែខាងក្រោយផ្ទះឯណោះ ។
លោកអធិការបានបញ្ជាក់ទៀតថា ទោះបីជាមានការអះអាងពីម្ចាស់ផ្ទះជាមួយអ្នកកាសែតថា មានគេចូល ទៅបាញ់គំរាមដល់ផ្ទះ តែម្ចាស់ផ្ទះខាងលើមិន បានរាយការណ៍ ឬមកដាក់ពាក្យបណ្តឹងនៅ កន្លែងអធិការដ្ឋាននគរបាលស្រុកស្វាយ លើនោះទេ ។
ចំណែកមេបញ្ជាការយោធាប្រចាំតំបន់នោះគឺ លោក ទេព រួន មិនអាចទាក់ទងសុំការពន្យល់ បានទេនៅ រសៀលថ្ងៃទី១៩ខែវិច្ឆិកានេះ ។
សូមបញ្ជាក់ផងដែរថា ករណីបាញ់គំរាមអ្នកកាសែតខាងលើនេះត្រូវបានសម្ព័ន្ធអ្នក សារព័ត៌មានកម្ពុជា ប្រចាំខេត្តសៀមរាប ធ្វើការថ្កោលទោសទៅ លើក្រុមខ្មាន់កាំភ្លើងនេះថា បានបិទសិទ្ធិសេរីភាពក្នុង ការបញ្ចេញមតិរបស់អ្នកកាសែត ។ សម្ព័ន្ធអ្នក សារព័ត៌មានកម្ពុជា ប្រចាំខេត្តសៀមរាប បន្តថា សូមឱ្យសមត្ថកិច្ច ពាក់ព័ន្ធតាមចាប់ខ្មាន់កាំភ្លើងយកមក ផ្តន្ទាទោសទៅតាម ផ្លូវច្បាប់ឱ្យខាងតែបាន ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!