សមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យ ក្លែងសំបុត្រកំណើត បង្ហោះតាម Facebook

 
 

ស្វាយរៀង៖ ជនសង្ស័យពីរនាក់ ដែលកែច្នៃសំបុត្រកំណើត ប្រជាពលរដ្ឋនៅក្នុង ខេត្តស្វាយរៀងដាក់ថានៅក្នុង ប្រ ទេសវៀតណាម ហើយបង្ហោះតាម Facebook ក្នុងចេតនាអាក្រក់នោះ ត្រូវបានកម្លាំងសមត្ថកិច្ច ឃាត់ខ្លួនបាន ហើយនៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ។ ជនសង្ស័យទាំងពីរនាក់នេះ មានម្នាក់ជាសមាជិកក្រុម ប្រឹក្សាក្រុងបាវិត មកពីគណបក្សសង្រ្គោះជាតិ។

នគរបាលខេត្តស្វាយរៀង បានឲ្យដឹងថា ជនសង្ស័យទាំង ២នាក់ មានឈ្មោះ សុខ សំអ៊ាន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ជាអ្នកបង្ហោះ និងម្នាក់ទៀត ឈ្មោះ នង សារិទ្ធ ជាសមាជិកក្រុមប្រឹក្សាក្រុងបាវិត មកពីគណបក្សសង្រ្គោះជាតិ ជាអ្នកសរសេរ។

ជនសង្ស័យទាំង ២នេះ បានបំភ្លៃសំបុត្រកំណើតពលរដ្ឋក្នុងខេត្តស្វាយរៀង ដោយកែពី ប្រទេសកម្ពុជា ទៅដាក់ថា ប្រទេសវៀតណាម ហើយបង្ហោះក្នុង Facebook។

សូមបញ្ជាក់ថា រយៈពេលពីរថ្ងៃចុងក្រោយមានសំបុតកំណើតចំនួនពីរ សំបុត្រកំណើតទី១ ស្ថិតនៅខេត្តតាកែវ និង មួយទៀតនៅខេត្តស្វាយរៀង ត្រូវបានគេកែច្នៃពី ប្រទេសកម្ពុជា ទៅដាក់ជាប្រទេសវៀតណាម ហើយបង្ហោះតាម ទំព័រ Facebook និងមានដាក់ខ្លឹមសារវាយ ប្រហាររាជរដ្ឋាភិបាលផងដែរ។ សំបុត្រកំណើត ដែលពួកគេក្លែងនេះ ត្រូវអ្នកលេង Facebook ធ្វើការចែកចាយ បន្តយ៉ាងផុលផុស។

ក្រោយឃើញលិខិតកែច្នៃបែបអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ កាលពីម្សិលមិញ បានចេញមក ច្រានចោលនូវ លិខិតកែច្នៃនេះ ព្រមទាំងប្រកាសតាមចាប់ ខ្លួនក្រុមអ្នកក្លែងលិខិតនេះ មកផ្តន្ទាទោស តាមច្បាប់ផង ដែរ៕






ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម