ចូលសុីបាយ ហើយធ្វើសកម្មភាព លួចយកកាបូបលុយ អ្នកលក់ចាប់ហួយ ត្រូវគេចាប់ប្រគល់ ឱ្យនគរបាល
ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក ២នាក់ ត្រូវបានប្រជាពលរដ្ឋ ចាប់ប្រគល់ឱ្យ សមត្ថកិច្ច បន្ទាប់ជននេះ និងបក្ខពួកម្នាក់ទៀត ធ្វើសកម្មភាពឆក់យកកាបូប លុយពីអ្នកលក់ចាប់ហួយ ខណៈម្ចាស់ឃើញ ទាន់ដេញចាប់ យកកាបូប លុយបានវិញ និងចាប់បានម្នាក់ហើយអាម្នាក់ ទៀតបានរត់បាត់ ។ហេតុការណ៍ភ្ញាក់ផ្អើលនេះបាន កើតឡើងកាលពីវេលាម៉ោង០៣ និង៣០នាទី រសៀលថ្ងៃទី១៩ ខែវិច្ឆកា ឆ្នាំ២០១៥ ស្ថិតតាមផ្លូវ បេតុងផ្ទះលេខ២៧៥ ក្រុមទី១២ ភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។
សមត្ថកិច្ចប៉ុស្ដិ៍ឫស្សីកែវបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ នាង ណាវី ភេទស្រីអាយុ៦៥ឆ្នាំ មានមុខរបរលក់ចាប់ហួយ មានទីលំនៅភូមិកើតហេតុ ខាងលើហើយនៅក្នុង កាបូបលុយនោះ មានប្រាក់ចំនួន ៦មុឺនរៀលប៉ុណ្ណោះ។
ចំណែកជនសង្ស័យដែលត្រូវឃាត់ខ្លួននោះមានឈ្មោះ ទិត្យ រ៉ូ ភេទប្រុស អាយុ២២ឆ្នាំ មានមុខរបរ ជាជាងទឹក នៅក្នុងស្តាតអូឡាំពិក ស្នាក់នៅភូមិប៉ប្រកខាងជើង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត នៅភូមិកំពង់ ក្រសាំងឃុំតាំក្រសាំចាស់ ស្រុកប្រសាទសំបូរ ខេត្តកពង់ធំ ជិះម៉ូតូធ្វើ សកម្មភាពម៉ាកសេ125 ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1CB 5062 ។
សមត្ថកិច្ចប៉ុស្ដិ៍ឫស្សីកែវ បានឲ្យដឹងទៀតថា បើយោងតាម ជនរងគ្រោះ បានអោយដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យម្នាក់ ដែលរត់នោះបានដើរចូល មកអង្គុយលើកៅអី ហើយបានអោយរូបគាត់ ដួសដាក់បាយ ហូបព្រោះផ្ទះគាត់លក់បាយ និងលក់ភួយ ខណៈជនសង្ស័យ ហូបបាយរួចដើរ ទៅយកកាបូបលុយ ជនរងគ្រោះបានដោះពីខ្លួនភ្ជួរ និងទ្វាររបងនៅក្បែរ រូបគាត់កំពុងធ្វើម្ហូបស្រាប់ ភ្លាមនោះជនសង្ស័យដោះកាបូប ស្ពាយដើរយក ទៅឡើងជិះម៉ូតូដែលបក្ខពួកគេម្នាក់ ទៀតកំពុងចាំនៅ លើម៉ូតូត្រៀមឡើង បញ្ឆេសម៉ូតូបំរុងរត់គេចខ្លួន ប៉ុន្តែត្រូវបានជនរងគ្រោះឃើញ ក៏ស្រែកផ្អើលឆោឡោ ថាចោរៗ ក៏រត់ទៅទាញ ការបូបលុយ ពីជនសង្ស័យដែល កំពុងជិះលើម៉ូតូ បណ្តាលអោយដាច់ ខ្សែកាបូប និងបានកាបូបលុយមកវិញ ហើយជនសង្ស័យ បានផ្ដួលម៉ូតូចោល រត់គេចខ្លួនបាត់ម្នាក់ និងម្នាក់ទៀត ត្រូវបានប្រជាពលរដ្ឋ នៅក្បែនោះ ចាប់ប្រគល់អោយ សមត្ថកិច្ចប៉ុស្ដិ៍ឬស្សីកែវ ដើម្បីសាកសួរ និងចាត់ការតាម និតិវិធីច្បាប់ ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!