រដូវ World Cup ចឹងនរណាខ្លះមានសាច់រឿងដូចបទចម្រៀងនេះ?
ឱ្យតែដល់រដូវ World Cup ម្ដងៗគេមិនភ្លេចទេបទចម្រៀងមួយបទដ៏មានអត្ថន័យរបស់តារាចម្រៀង លោក ទេព អាណាន់ គឺបទ “ចាញ់បាល់” ព្រោះបទចម្រៀងនេះ អាចត្រូវនឹងសាច់រឿងរបស់មិត្តយុវវ័យ ឬមនុស្សមួយចំនួននិយមចូលចិត្តចាក់បាល់។
បើទោះជាមកទល់នឹងពេលនេះ លោក ទេព អាណាន់ ហាក់ស្ងប់ស្ងាត់បន្តិច ហើយបទចម្រៀងរបស់លោកចេញយូរបន្តិចក្ដីមនុស្សមួយចំនួននៅតែចូលចិត្តស្ដាប់បទចម្រៀងខាងលើឱ្យតែព្រឹត្តិការណ៍ បាល់ទាត់ពិភពលោកមកដល់ម្ដងៗ។
បទចម្រៀងក្រោមចំណងជើងថា ”ចាញ់បាល់” របស់អតីតតារាចម្រៀងក្នុងផលិតកម្ម រស្មីស្ទឹងសង្កែខាងលើ ពិពណ៌នាពីយុវជនម្នាក់ងប់ងុលនឹងការចាក់បាល់ដោយលក់ខ្សែក ខ្សែដៃ ម៉ូតូដែលម្ដាយរបស់ខ្លួនបានទិញឱ្យ ហើយសូម្បីតែសង្សាររបស់ខ្លួនក៏ត្រូវនាងបោះបង់ផងដែរ។ ក៏ប៉ុន្តែក្រោយមកយុវជនរូបនោះក៏បានកែប្រែខ្លួនឡើងវិញដោយលែងចាក់បាល់តទៅទៀត។
សម្រាប់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup 2014 ដែលប្រារព្ធធ្វើនៅប្រទេស ប្រេស៊ីល បានឈានដល់វគ្គ៨ក្រុមចុងក្រោយដោយរកឃើញពីរក្រុមហើយដើម្បីបន្តទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងពីរក្រុមទៀតនឹងរកឃើញនៅយប់នេះ។ ក្នុងនោះអាហ្សង់ទីន ប៉ះ បែលហ្សិក ម៉ោង១១យប់ ហើយ ហុល្លង់ ប៉ះ កូស្តារីកា ម៉ោង៣ទៀបភ្លឺ។
តោះស្ដាប់ចម្រៀងនេះទាំងអស់គ្នាទៅមើល ថាតើពីរោះកម្រិតណា ហើយមានប្រិយមិត្ត និង មិត្តៗយុវវ័យណាខ្លះមានសាច់រឿងដូចបទចម្រៀងរបស់លោក ទេព អាណាន់ ក្នុងរដូវ World Cup នេះ៕
ប្រភព Sabay
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!