ប៊ី លីហួរ ដើរអែប អ៊ឹម ជីវ៉ា លិចកើតបានធ្វើពិធីករបាត់
តារាសម្ដែងថ្មី លោក ប៊ី លីហួរ ក្រោយពីបានដើរតាម លោក អ៊ឹម ជីវ៉ា មួយរយៈ ថ្មីៗនេះ តារារូបនេះ ត្រូវបាន លោក អ៊ឹម ជីវ៉ា នាំចូលធ្វើពិធីករនៅស្ថានីយទូរទស្សន៍ថ្មីមួយហើយ។
ស្ថានីយទូរទស្សន៍ថ្មីដែល លោក ប៊ី លីហួរ បានចូលធ្វើជាពិធីករនោះ មានឈ្មោះថា NTV ដែលកំពុងតែដំណើរការចាក់បញ្ចាំងសាកល្បងរាល់ថ្ងៃ ហើយកម្មវិធី ដែលលោកកាន់នោះ មានឈ្មោះថា “ជីវិតតារា” ។
“ជីវិតតារា” គឺជា កម្មវិធីមួយនិយាយសកម្មភាពទូទៅរបស់តារា ដែលមានរយៈពេល១ម៉ោងពេញ សម្រាប់ចាក់បញ្ចាំងរៀងរាល់ថ្ងៃ សៅរ៍ ម៉ោង ៥ ដល់ម៉ោង ៦ ល្ងាច ហើយមានពិធីករពិធីការិនីរហូតដល់ទៅ ៣ នាក់ ក្នុងនោះ មានរូបលោក កញ្ញា ណូម័រ និង លោក អ៊ឹម ជីវ៉ា។
លោក ប៊ី លីហួរ បានឲ្យដឹងបន្ថែមទៀតដា កម្មវិធីមួយនេះ ត្រូវបានចែកចេញជា ៤ វគ្គ ក្នុងនោះមាន វគ្គ បង្ហាញម៉ូដ វគ្គ កិច្ចសម្ភាសន៍ វគ្គធ្វើម្ហូប និង វគ្គ សកម្មភាពតារាជាដើម ហើយបច្ចុប្បន្នកម្មវិធីមួយនេះ ទើបតែថតបាន ៤ Show ប៉ុណ្ណោះ។
លោក ប៊ី លីហួរ ទទួលស្គាល់ថា ការងារសិល្បៈរបស់លោកដែលមានបច្ចុប្បន្ននេះ គឺពិតជា ក្រោមការជ្រោមជ្រែង ពីលោក អ៊ឹម ជីវ៉ា ពិតប្រាកដមែន ព្រោះរាល់សកម្មភាពគ្រប់យ៉ាងត្រូវបានរៀបចំដោយលោក អ៊ឹម ជីវ៉ា ដែលត្រូវជាបងជីដូនមួយរបស់លោកទាំងអស់។
លោក ប៊ី លីហួរ ក្រៅពីការងារជាពិធីករ និង សម្ដែងខារ៉ាអូខេ ម្ដងម្កាល តារាមានវ័យ ១៨ ឆ្នាំ មានដើមកំណើតក្នុងរាជធានីភ្នំពេញនេះ គឺជា និស្សិត ឆ្នាំ ទី១ ជំនាញគ្រប់គ្រង នៅសាកលវិទ្យាល័យមួយ។ ទោះបីជាមានខ្សែបែបនេះក្ដី ប្រសិនបើមិនមានសមត្ថភាព គឺ មិនអាចឈរជើងបានយូរឡើយ ដូចនោះ លោក ប៊ី លីហួរ បានលើកឡើងថា លោកត្រូវតែខិតខំឲ្យអស់ពីសមត្ថភាព មិនឲ្យអ្នកដែលជួយជ្រោមជ្រែងលោក អស់សង្ឃឹមឡើយ៕
ប្រភព Sabay
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!