មានរឿងអីបាន Selena Gomez ត្រូវប៉ូលិសចាប់វាយខ្នោះទាំងយប់?
តារាចម្រៀងអាមេរិក Selena Gomez ត្រូវបានប៉ូលិសចាប់វាយខ្នោះទាំងយប់ ខណៈនាងនិងមិត្តភ័ក្តិបានបង្ករឿងក្នុងក្លឹប។ ប៉ុន្តែកុំយល់ច្រឡំថាយ៉ាងម៉េច ការពិតនេះគឺជាឈុតឆាកគួរឲ្យចាប់អារម្មណ៍មួយក្នុងខ្សែភាពយន្តថ្មីរបស់នាងតែប៉ុណ្ណោះ។
ឆាប់ៗនេះតារាវ័យ២១ឆ្នាំ Selena Gomez និងបង្ហាញទេពកោសល្យសម្ដែង និងរូបរាងដ៏មានមន្តស្នេហ៍របស់នាងក្នុងខ្សែភាពយន្តថ្មីមួយគឺរឿង “Behaving Badly”។
“Behaving Badly” គឺជាខ្សែភាពយន្តកំប្លែងថ្មីបែបយុវវ័យ ដែលតារាស្រីកំណាន់ចិត្តរបស់ Justin Bieber រូបនេះ សម្ដែងជាតួឯកជាមួយតារាសម្ដែងវ័យក្មេងរូបសង្ហា Nat Wolff។ ខ្សែភាពយន្តនេះគឺជាការដឹកនាំដោយលោក Tim Garrick។
“Behaving Badly” នឹងចាប់ផ្ដើមបញ្ចាំងនៅសហរដ្ឋអាមេរិក នៅថ្ងៃទី១ ខែសីហា ខាងមុខនេះ។
Selena Gomez បានចាប់ផ្ដើមប្រឡូកក្នុងការសម្ដែងមុនចម្រៀង ពោលគឺតាំងពីនាងមានអាយុ ៩ឆ្នាំម្ល៉េះ ដោយរឿងដំបូងរបស់នាងមានចំណងជើងថា “Barney & Friends” និងបានបន្ដថតរឿងភាគ និងភាពយន្តជាច្រើនទៀតរបស់ប៉ុស្តិ៍ Disney ដូចជា “Wizards of Waverly Place”, និង “Jonas Brothers: Living the Dream” ជាដើម។ ចំពោះភាពយន្តថ្មីៗរបស់នាងមានដូចជារឿង “Monte Carlo”, “Spring Breakers”, និង “Getaway”។
ចង់ដឹងថាខ្សែភាពយន្តថ្មី “Behaving Badly” របស់នាងគួរឲ្យចាប់អារម្មណ៍យ៉ាងណានោះ ទស្សនា trailer ថ្មីដែលទើបចេញកាលពីព្រហស្បតិ៍ទាំងអស់គ្នា៖
ប្រភព៖ dailymail
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!