អំពើហិង្សារវាងពួកអ្នកកាន់ពុទ្ធសាសនានិងពួកអ៊ិស្លាមនៅភូមាស្លាប់2នាក់
ក្រុមមនុស្សដែលមានកំហឹងលើកគ្នាទៅវាយប្រហារ
ប្រភពព័ត៌មានប៉ូលិសរាយការណ៍កាលពីថ្ងៃទី៣ កក្កដា ថា មនុស្ស២នាក់បានត្រូវស្លាប់នៅភូមាដោយសារអំពើហិង្សាថ្មីៗរវាងពួកអ្នកកាន់ពុទ្ធសាសនានិងពួកអ៊ិស្លាមនៅទីក្រុងម៉ាន់ដាឡៃភាគកណ្តាលប្រទេស ។ក្នុងអំពើហិង្សាទាំងនេះដែលកើតមានក្រោយការវាយប្រហារហាងអ៊ិស្លាមមួយដែលម្ចាស់ហាងទទួលការចោទប្រកាន់ថាចាប់រំលោភ បណ្តាលឱ្យមនុស្សស្លាប់២នាក់ ។
គេពុំបានផ្តល់ភាពលម្អិតពីអត្តសញ្ញាណជនរងគ្រោះ ឬថាតើពួកគេស្លាប់បែបណានោះឡើយ ។ ការសម្លាប់មនុស្សនោះកើតមានកាលពីយប់ថ្ងៃទី១ កក្កដា ពេលដែលមនុស្សជាច្រើនរយនាក់ ភាគច្រើនកាន់ដុំថ្មវាយប្រហារលើហាងនោះរបស់ពួកអ៊ិស្លាម លើអគារឯទៀតៗ ព្រមទាំងដុតរថយន្ត១គ្រឿងផងដែរ ។ ប៉ូលិសបានប្រើគ្រាប់កៅស៊ូដើម្បីបំបែកមនុស្សទាំងនេះដែលកាន់ដុំថ្ម ដំបង និងកាំបិត ។
ប្រមុខប៉ូលិសក្រុងម៉ានដាឡៃជាទីក្រុងធំទី២របស់ប្រទេសលោក ZAW WIN AUNG ដកស្រង់សម្តីដោយកាសែតរដ្ឋ NEW LIGHT OF MYANMAR អះអាងថា យើងស៊ើបអង្កេតលើការសម្លាប់មនុស្សនោះ ហើយយើងនឹងចាត់វិធានការនានាប្រឆាំងពួកអ្នកដែលជាប់ទាក់ទិន ។ប្រទេសភូមាចាប់តាំងពីឆ្នាំ២០១២មកជួបប្រទះនឹងរលកនៃអំពើហិង្សារវាងពួកអ្នកកាន់ពុទ្ធសាសនា និងពួកអ៊ិស្លាម ដែលបណ្តាលឱ្យមនុស្សស្លាប់ជាង២៥០នាក់ ហើយមនុស្ស១៤០.០០០នាក់រត់ភៀសខ្លួនពិសេសពួកអ៊ិស្លាម ។
ការបះបោរនានាចាប់ផ្តើមដំបូងនៅរដ្ឋរ៉ាឃីនភាគខាងលិចប្រទេសរវាងពួកអ្នកកាន់ពុទ្ធសាសនានៃជនជាតិភាគតិចរ៉ាឃីន និងពួកអ៊ិស្លាមនៃជនជាតិភាគតិចរ៉ូហ៊ីញយ៉ា បណ្តាលឱ្យមនុស្សស្លាប់យ៉ាងតិច២០០នាក់ ក្នុងរលកនៃការវាយប្រហារ២កាលពីឆ្នាំ២០១២ ។
អំពើហិង្សាប្រឆាំងពួកអ៊ិស្លាមបន្ទាប់មកផ្ទុះនៅក្នុងតំបន់ជាច្រើនរបស់ប្រទេសបណ្តាលឱ្យមានមនុស្សរត់ភៀសខ្លួនយ៉ាងច្រើន រួចមនុស្សជាច្រើនសិបនាក់ស្លាប់កាលពីខែមីនាឆ្នាំ២០១៣ នៅទីក្រុង MEIKTILA ចម្ងាយ១០០គីឡូម៉ែត្រពីទីក្រុងម៉ាន់ដាឡៃ ៕
ប្រភព: កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!