បុរស​ម្នាក់ទិញ​សាំង​ចាក់ម៉ូតូ​ដូ​​ចយក​មក​ដុត​ខ្លួនឯង​បណ្តាល​របួសធ្ងន់

 
 

ខេត្ត​បន្ទាយ​មាន​ជ័យ ៖​  បុរស​ម្នាក់​ទិញ​សាំង​មក​ចាក់​ម៉ូតូ​ដូច​ដុត​ខ្លួន​ឯង​បណ្តាល​ឱ្យ​របួស​ធ្ងន់​​​កំពុង​សម្រាក​ព្យា​បាល​នៅ​មន្ទីរ​ពេទ្យ​មិត្តភាព​កម្ពុជា.​ជប៉ុន​មង្គ​លបូរី​ ​ខេត្ត​បន្ទាយ​មានជ័យ​កាល​ពីយប់​ ​ថ្ងៃទី០​២​ ​កក្តដា ​២០១៤។

បុរស​រង​​គ្រោះ​​មាន​​ឈ្មោះ ​អាន​ សុភ័ក្រ​ អាយុ​២៥​ឆ្នាំ​ ​ដែល​មាន​​ប្រពន្ធ​​ឈ្មោះ​​ធុង​ វេត​ អាយុ​២៧​ឆ្នាំ​មាន​កូន​ប្រុ​ស​ ម្នាក់​​​ដែល​​​​មាន​​មុខរ​​​បប​ក​សិក​រ​រស់​នៅ​ភូមិ​កំពង់​ក្រសាំង​  ឃុំភ្នំ​លៀប​ ​ ស្រុក​ព្រះ​នេត្រ​ព្រះ​​​ខេត្តប​ន្ទាយ​មាន​ជ័យ​។

តាម​សម្តី​ប្រ​ពន្ធ​​ជនរង​គ្រោះ​ឈ្មោះ ​​ធុង​ វេត​​ បាន​​ប្រាប់​ថា​​មុន​ពេល​​​​រងគ្រោះ​​​ដោយ​​ឆេះ​ភ្លើង​​បណ្តាល​ឱ្យ​របួស​ពេញ​ខ្លួន​គឺប្តី​របស់​គាត់​បំរុង​ទៅ​មើល​ទ្រូ​នៅ​វាល​ស្រែ​ហើយ​​ចុះ​មក​ធាក់​ម៉ូតូ​មិន​ឆេះ​និង​បាន​ បើក​គម្រប​សាំង​មើល​ទើប​ដឹង​ថា​អស់​សាំង ហើយ​ក៏​បាន​​ទៅទិញសាំង​​១លីត្រ​យក​​មក​​ចាក់​​។ពេល​​ដែល​​កាន់​​​​ដប​សាំង​​ដៃ​​ឆ្វេង​ហើយ​​កេះ​​ដែក​ភ្លើង​​បំរុង​​ជ​ក់​​បារី​ក៏​បណ្តាល​ឱ្យ​ឆាប​ឆេះ​សន្ធោ​សន្ធៅ​ពេញខ្លួន​ហើយ​រមៀល​ខ្លួន​ឱ្យ​រលត់​តែត្រូវ​បាន​អ្នក​ជិត​ខាង​ជួយពន្ល​ត់របួស​ពេញខ្លួន​ប្រាណ​។

ក្រោ​យ​ពេល​ដែល​គ្រោះ​ថ្នាក់​រលៀក​ពេញ​ដង​ខ្លួន​សាច់​ញ្ញាតិ​បាន​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​ព្រះ​នេត្រ​ព្រះ​និង​ដឹក​បន្ត​​ទៅកាន់​មន្ទីរ​ពេទ្យ​មិត្ត​ភាព​កម្ពុជា-​ជប៉ុន​មង្គល​​បូរី។បើ​តាម​គ្រូ​ពេទ្យ​បាន​និយាយ​ថា​ស្ថាន​ភាព​ជនរ​ង​គ្រោះ​មាន​សភាព​ធ្ងន់ធ្ងរ​។ ជនរង​គ្រោះ​មាន​ជីវភាព​ក្រីក្រ​បាន​​ដង្ហោយ​រកជំនួយ​សម្រាប់​​ព្យាបា​លជំងឺ។

ជនរង​គ្រោះ​រលាក​ពេញ​ខ្លួន 

ប្រភព​: កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម