រថយន្តកាមរីហាយប្រ៊ីតជិះដេញគៀរនិងបុករថយន្តកាមរីបាឡែនរបស់តារាសម្តែងនិងចំរៀងល្បីឈ្មោះមូ សុវណ្ណគិរី
រាជធានីភ្នំពេញ ៖ រថយន្តកាមរីហាយប្រ៊ីតមួយគ្រឿងជិះដោយយុវជន៤ទៅ៥នាក់បានបើកដេញគៀររថយន្តមួយគ្រឿងទៀតម៉ាកកាមរីបាឡែនដែលគេដឹងថា បើកបរដោយតារាចំរៀងនិងសម្តែងល្បីឈ្មោះ មូសុវណ្ណគិរី ដែលរួមដំណើរជាមួយនិងប្អូនប្រុសម្នាក់ទៀត ត្រឡប់មកពីថតខ្សែភាពយន្តឱ្យផលិតកម្មសាន់ដេនៅតាមខេត្ត។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១២និង១០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី ៣ កក្កដា ២០១៤នៅចំណុចមុខបុរីសុភមង្គល តាមបណ្តោយផ្លូវជាតិលេខ៦A ស្ថិតក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌឬស្សីកែវ ។
ក្នុងហេតុការណ៍នេះផងដែរបានបណ្តាលឱ្យរថយន្តរបស់លោកមូសុវណ្ណគិរី ជ្រុលចង្កូតឡើងលើសួនច្បារពុះចែកទ្រូងផ្លូវទៅមុខលែងរួច ហើយលោក សុវណ្ណគិរី របួសជើងស្រាលចំណែករថយន្តដែលបើកដេញគៀរ រថយន្តលោក សុវណ្ណគិរី បានជ្រុលចង្កូតទៅបុកផ្ទះប្រជាពលរដ្ឋទៅមុខមិនរួចដូចគ្នា ។
យោងតាមប្រភពព័ត៌មានពីម្ចាស់រថយន្តកាមរីបាឡែន ដែលជាតារាចំរៀងនិងសម្តែងល្បីឈ្មោះ បានឱ្យដឹងថា រូបគាត់ទើបតែត្រឡប់មកពីថតខ្សែភាពយន្តឱ្យផលិតកម្មសាន់ដេនៅតាមខេត្ត ដោយសារតែមិនស្រួលខ្លួនក៏បានធ្វើដំណើរតាមរថយន្ត កាមរីបាឡែន ពណ៌ស ពាក់ស្លាកបណ្តោះអាសន្ន៥៣៧៤ មួយគ្រឿងដោយរួមដំណើរជាមួយប្អូនប្រុស ធ្វើដំណើរតាមផ្លូវជាតិលេខ6A ក្នុងទិសដៅពីជើងទៅត្បូង ស្រាប់តែមកដល់ចំណុចកើតហេតុក៏មានរថយន្តកាមរីហាយប្រ៊ីត ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2Y-3457 ជិះដោយយុវជន៤ទៅ៥នាក់បានបើកដេញគៀរនិងបុករថយន្តរបស់គាត់រហូត។
លោក សុវណ្ណគិរី បានប្រាប់អ្នកកាសែតទៀតថា ដោយសារលោកភ័យខ្លាចក្រុមយុវជនដែលបើករថយន្តដេញគៀរគាត់នោះមានកាំភ្លើងទើបធ្វើឱ្យគាត់ចាប់ហ្រ្វាំងរថយន្ត ទាំងបង្ខំទើបធ្វើឱ្យរថយន្តរបស់គាត់ជ្រុលចង្កូតឡើងសួនច្បារពុះចែកទ្រូងផ្លូវកល់រថយន្តទៅមុខលែងរួចតែម្តង ។ ដោយឡែករថយន្តកាមរីហាយប្រ៊ីតរបស់យុវជនដែលដេញតាមគៀរនិងបុករថយន្តលោកសុវណ្ណគិរី វិញ បានជ្រុលចង្កូតទៅបុកផ្ទះប្រជាពលរដ្ឋហើយនាំគ្នាចុះពីលើរថយន្តរត់គេចខ្លួនអស់ ។
នៅក្រោយពេលកើតហេតុសមត្ថកិច្ចបានមកដល់ដើម្បីធ្វើការវាស់វែងកន្លែងកើតហេតុ ទើបគេឃើញក្រុមយុវជនម្ចាស់រថយន្តកាមរីហាយប្រ៊ីតចេញមកកន្លែងកើតហេតុវិញ ។
ប្រភព: កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!