ទឹម រដ្ឋា បើកចំហគូស្នេហ៍ឆ្លងសាសន៍ តែរឿងរៀបការនៅរារែក
រាជធានីភ្នំពេញ ៖ កន្លងមកតារាសម្តែង និងតារាម៉ូដែល ទឹម រដ្ឋា មិនហា៊នបើកចំហពីរចំណងស្នេហ៍ខុសសាសន៍រវាងនាង និងសង្សារជនជាតិបា៉គីស្ថានទេ ។ ទឹម រដ្ឋា បានធ្វើឱ្យគេយល់ច្រឡំដោយបង្វែងដានឱ្យសង្សារទៅស្និទ្ធស្នាលជាមួយប្អូនស្រី ទឹម វត្តី វិញ តែក្រោយមកទើបគេដឹង ។ កាន់តែច្បាស់លាស់ ព្រោះទីបំផុត រដ្ឋា បានទទួលស្គាល់ថា បុរសបា៉គីស្ថាននោះជាសង្សាររបស់នាងយូរមកហើយ ប៉ុន្តែអត់ទាន់សម្រេចចិត្តរៀបការទេ ព្រោះទើបតែយល់ចិត្តគ្នា៥០%ប៉ុណ្ណោះ ។
ក្នុងឱកាសបង្ហាញរោងភាពយន្ត Major Cineplex ក្នុងផ្សារទំនើបអីុនអន កាលពីរាត្រីថ្ងៃទី៣០ មិថុនា ២០១៤ នាងទឹម រដ្ឋា បានធ្វើឱ្យគេឯងចាប់អារម្មណ៍ដោយនាងគ្រងសម្លៀកបំពាក់សិចស៊ីអាវវាលក្លៀក និងចំហក្បាល ពោះ ។ លើសពីនោះនាងបណ្តើរគូស្នេហ៍បា៉គីស្ថាន ព្រមទាំងអនុញ្ញាតឱ្យអ្នកសារព័ត៌មានជាច្រើននាក់ថតរូបភាពពួកគេដោយមិនលាក់បាំងដូចមុនទៀតឡើយ ។ ស្រីស្អាតទឹម រដ្ឋា បញ្ជាក់ថា នាងនិងសង្សារជនជាតិបា៉គីស្ថានស្គាល់គ្នាជាង៤ឆ្នាំមកហើយទម្រាំសម្រេចចិត្តឱ្យគេដឹងជាសាធារណៈ ។ ពួកនាងស្រលាញ់គ្នាក្នុងនាមជាសង្សារនៅឡើយ មិនទាន់កំណត់ពេលចូលស្តីដណ្តឹង ឬរៀបមង្គលការទេ ដ្បិតស្គាល់គ្នាយូរឆ្នាំមែន តែសម្រាប់ភាគរយនៃការយល់ចិត្តគ្នាទើបតែបាន៥០% ប៉ុណ្ណោះ ។
រីឯសង្សាររបស់រដ្ឋា បញ្ជាក់ថា លោកមិនទាន់ហា៊នកំណត់ពេលចូលរោងការទេ ។
បើពួកគេដឹកដៃគ្នាចូលរោងការជាគូអនាគតមែននោះអាជីពសិល្បៈរបស់ទឹម រដ្ឋា គឺលោកនៅតែផ្តល់ឱកាសជូននាងដដែល ប៉ុន្តែមានកម្រិត អត់ដូចពេលនៅខ្លួនមួយទេ ព្រោះលោកយល់ពីទឹកចិត្តស្រលាញ់សិល្បៈរបស់នាង ។ សម្រាប់ទឹម រដ្ឋា អះអាងថា ប្រសិនជាថ្ងៃក្រោយពួកនាងរៀបការជាមួយគ្នា ចំពោះអាជីពសិល្បៈប្រសិនជាអាចនាងនឹងបន្ត ។ តារាបង្ហាញម៉ូដដែលមើលរំលងបុរសរួមសាសន៍ខ្លួនឯងនេះនិយាយថា «នាងខ្ញុំមិនទាន់ហា៊នប្រថុយរឿងរៀបការឆាប់ពេក មកពីគិតថាមនុស្សស្រីមានតម្លៃណាស់រឿងគូអនាគត បើរើសគូត្រូវតែត្រិះរិះពិចារណាឱ្យបានល្អិតល្អន់ច្បាស់លាស់បំផុត ព្រោះគ្មានមនុស្សស្រីណាចង់បានប្តីមួយ ហើយមួយហើយមួយទៀតទេ ។
ដូច្នេះហើយទើបនាងខ្ញុំមិនទាន់សម្រេចចិត្តលឿនពេក ទោះជានាងខ្ញុំស្គាល់គាត់យូរបែបណាក្តីហើយមានអ្នកខ្លះគិតថា ល្មមរៀបការក៏ដោយ ក៏នាងខ្ញុំនៅតែមិនទាន់ហា៊នសម្រេចទេ ។ នាងខ្ញុំទទួលស្គាល់ថា ប្តីប្រពន្ធខ្លះគេស្គាល់គ្នា៤ ឬ៥ខែឬ១ឆ្នាំ គេចូលរោងការ នេះជាភ័ព្វនិស្ស័យរបស់មនុស្សម្នាក់ ។ ចំណែកនាងខ្ញុំសុំពេលគិតបន្តទៅទៀតសិន ណាមួយអាជីពសិល្បៈកាន់តែរីកចម្រើន ដូច្នេះពិធីរៀបមង្គលការចាំគិតក្រោយក៏មិនទាន់ហួសពេលដែរ» ៕
ប្រភព: កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!