រោគផ្លូវចិត្តអាចនាំឱ្យអាយុខ្លីស្មើនឹងការជក់បារី
អ្នកវិទ្យាសាស្ត្រសាកលវិទ្យាល័យ Oxford University ប្រទេសអង់គ្លេសបានរកឃើញថា ជំងឺផ្លូវចិត្តធ្ងន់ធ្ងរផ្តល់ផលអាក្រក់ដល់សុខភាពស្មើនឹងការជក់បារី ដោយវាអាចកាត់បន្ថយអាយុកាលមធ្យមបានពី១០ទៅ២០ឆ្នាំ ។
ការសិក្សាដែលបានពិសោធលើមនុស្ស ១លាននិង៧សែននាក់ ចុះផ្សាយក្នុងព្រឹត្តិបត្រ World Psychiatryបានពិនិត្យឃើញថា ការកាត់បន្ថយអាយុកាលមធ្យមចំពោះបុគ្គលដែលមានបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរគឺមានចន្លោះពី៩ទៅ២០ឆ្នាំខណៈសម្រាប់បុគ្គលដែលមានបញ្ហាផ្លូវចិត្តរហូតមិនអាចបែងចែកវត្ថុពិតនិងក្លែងក្លាយបាននោះ អាយុកាលមធ្យមបានថយចុះចន្លោះពី១០ទៅ២០ឆ្នាំ ។ ដោយឡែក ចំពោះបុគ្គលដែលទើបតែកើតរោគចិត្តថ្មីៗ អាយុកាលមធ្យមរបស់ពួកគេត្រូវបានកាត់បន្ថយពី៧ទៅ១១ឆ្នាំ ។
វេជ្ជបណ្ឌិត Seena Fazel សមាជិកក្រុមស្រាវជ្រាវបានថ្លែងថា៖«ពួកយើងបានរកឃើញថា មនុស្សជាច្រើនដែលមានរោគចិត្តជាប់ពាក់ព័ន្ធនឹងការធ្វើឱ្យថយចុះអាយុកាលមធ្យមដ៏ច្រើនស្មើនឹងការជក់បារី២០ដើមក្នុងថ្ងៃ ។ វាអាចនឹងមានមូលលហេតុច្រើនទៀតក្នុងរឿងនេះ ។ ទង្វើដែលនាំឱ្យជួបហានិភ័យខ្ពស់គឺជារឿងធម្មតាចំពោះបណ្តាអ្នកជំងឺផ្លូវចិត្តជាពិសេសអ្នកដែលញៀនស្រានិងគ្រឿងញៀន ដោយពួកគេទាំងនេះមានទំនោរខ្លាំងលើការសម្លាប់ខ្លួនដោយអត្តឃាត ។ អារម្មណ៍មិនល្អជុំវិញសុខភាពផ្លូវចិត្តអាចមានន័យថា បុគ្គលនោះមិនទទួលបានការព្យាបាលឱ្យបានល្អចំពោះសុខភាពផ្លូវកាយនៅពេលពួកគេទៅជួបវេជ្ជបណ្ឌិត »។ លោកស្រីបានបន្តថា៖«បញ្ហាផ្លូវចិត្តក៏អាចផ្តល់ផលអាក្រក់ចំពោះសុខភាពផ្លូវកាយផងដែរ ។ វាបណ្តាលឱ្យកើតមានជំងឺកាចសាហាវមួយចំនួនក្នុងនោះដូចជា ជំងឺបេះដូង ទឹកនោមផ្អែមនិងជំងឺមហារីកជាដើម ។ អ្វីដែលជាការកត់សម្គាល់គឺថា រាល់បុគ្គលដែលមានរោគចិត្ត រមែងមិនទទួលបានការថែទាំសុខភាពដោយប្រសិទ្ធភាពឡើយ»៕
ប្រភពះ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!