ជលផលខេត្តចាប់​គ្រឿង​ចក្រ​ដែល​ឈូស​​ឆាយ​រំលោភ​យកដី​បឹង​ជាង​១០០ហិកតានៅស្រុកស្អាង​

 
 

ខេត្តកណ្តាល ៖ កម្លាំង​ជល​ផល​ខេត្ត​ សហការ​ជាមួយ​នគរបាល​​ស្រុក​ស្អាង​ បាន​ឆ្មក់​ចាប់​យក​គ្រឿង​ចក្រ​ចំនួន​៣គ្រឿង​​ ដែល​កំពុង​ធ្វើ​ការ​​ឈូស​ឆាយ​រំលោភ​យក​ដី​បឹង​របស់​រដ្ឋ​ នៅ​ចំណុច​​អតី​ត​ឡូត៍នេសាទ​លេខ​៣ ស្ថិត​ក្នុង​ភូមិ​ជ្រោយ​ប្ញស្សី​ ឃុំ​ប្រាសាទ ស្រុក​ស្អាង កាល​ពី​ព្រឹក​ថ្ងៃទី​០១ មិថុនា ។

លោក សេង ធីម នាយ​ផ្នែក​រដ្ឋបាល​ជលផល​បាសាក់​បានប្រាប់​ឱ្យដឹង​ថា គ្រឿង​ចក្រ​ដែល​កម្លាំង​ជល​ផល​ចាប់​យក​បាន​មក​នេះ​ មាន​អេស្ការវ៉ាទ័រ​មួយ​គ្រឿង និង​ត្រាក់​ទ័រ​២គ្រឿង​ ដែល​គេ​ស្គាល់​ម្ចាស់​ឈ្មោះ យ៉ុង សារ៉ាន់ ជាអ្នក​ជួល​គ្រឿង​ចក្រ​ខាងលើមកឈូស​ឆាយ លើកទំនប់​ព័ទ្ធ​រំលោភ​យក​ដី​បឹង​របស់​រដ្ឋ​អតីតឡូត៍នេសាទ​នៅ​ចំណុច​ប្រឡាយ​លេខ​៧៥ ក្នុង​ឡូត៍លេខ​៣ ឃុំប្រាសាទ​ ស្រុក​ស្អាង​ ។ ឈ្មោះ យ៉ុង សារ៉ាន់នេះ​ ជា​អ្នក​មេកា​រ​ខុសត្រូវ​ក្នុងការ​​ឈូស​​ឆាយ​យកដី​រដ្ឋ​ មាន​ព្រៃលិច​ទឹក​ដែល​ជា​ជម្រក​ត្រីពង​កូន​ ដែល​ផ្ទៃដី​កំពុង​ធ្វើការ​ឈូស​ឆាយ​នោះ​ប្រមាណ​ជា​ង​១៤០​ហិ​កតា​ ។

លោក សេង ធីម បានបញ្ជាក់ថា ក្រោយពី​ទទួលបាន​សេចក្តីរាយការណ៍​ថា មាន​គ្រឿង​ចក្រ​កំពុង​ធ្វើការ​​ឈូស​ឆាយ​រំលោភ​យក​ដី​រដ្ឋ​អតីតឡូត៍​នេសាទ​ចំណុចខាងលើ​ សមត្ថកិច្ច​ជំនាញ​បាន​រាយការណ៍ទៅថ្នាក់លើជាបន្តបន្ទាប់ និង​សុំគោលការ​ណ៍​ដើម្បី​ចាប់​គ្រឿងចក្រនោះ ។ ដោយមាន​បទ​បញ្ជាពីលោ ណៅ ធួក ប្រធាន​រដ្ឋ​បាលជលផល កម្លាំងជល​ផល​ខណ្ឌ ផ្នែក និង​សង្កាត់​បាន​សហការ​ជាមួយ​នគរបាលស្រុក​ស្អាង ចុះ​ទៅ​ទី​តាំង​ដែលមាន​គ្រឿង​ចក្រ​កំពុង​ញធ្វើការ​​ឈូស​ឆាយ​ដី​ព្រៃលិច​ទឹក​នៅ​អតី​តឡូត៍​នេសាទ​លេខ​​៣ ឃុំប្រាសាទ​ បាន​ឃើញ​គ្រឿង​ចក្រ​កំពុង​ធ្វើការ​ឈូស​ឆាយ​​ជាក់ស្តែង​ ក៏ធ្វើការ​ឃាត់​ចាប់​យក​បាន​គ្រឿង​ចក្រ​មាន​អេស្ការវ៉ាទ័រ​ចំនួន​មួយគ្រឿង និង​ត្រាក់​ទ័រ​ចំនួន​២គ្រឿង ដើម្បីនាំយកមក​រដ្ឋ​បាល​ជលផល​ចាត់ការ​តាម​ផ្លូវច្បាប់ ៕
ជលផលខេត្តចាប់​គ្រឿង​ចក្រ​ដែល​ឈូស​​ឆាយ​រំលោភ​យកដី​បឹង​ជាង​១០០ហិកតានៅស្រុកស្អាង​
ប្រភពះ​កោះសន្តិភាព

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម