ព្រះមហាក្សត្រឡាយព្រះហត្ថលេខាលើព្រះរាជក្រឹត្យលើកលែងទោសទណ្ឌិតថៃ វីរៈ ស៊ុមខ្វាមឃីដ
រាជធានីភ្នំពេញ ៖ ប្រភពពីមន្រ្តីក្រសួងយុត្តិធ៌មបានឲ្យកោះសន្តិភាពដឹងនៅរសៀលថ្ងៃទី០១ កក្កដា ២០១៤នេះ ទណ្ឌិតថៃដែលកំពុងជាប់ក្នុងពន្ឋនាគារព្រៃស លោកវីរៈ ស៊ុមក្វាមឃីដ បានត្រូវព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រកម្ពុជា ឡាយព្រះហស្ថលេខាលើព្រះរាជក្រឹត្យលើកលែងទោសហើយ តាមសំណើរបស់សម្តេចតេជោ ហ៊ុន សែន ។
យ៉ាងណាក៏ដោយគេមិនទាន់ពីមូលហេតុពិតបា្រកដនៃការលើកលែងទោសទណ្ឌិតថៃរូបនេះនៅឡើយទេ ដោយសារពុំទាន់មានព្រះរាជក្រឹត្យជាផ្លូវការ ។ ចំណែកប្រធានពន្ឋនាគារព្រៃស (ម១) លោក ស្រ៊ុន លាង បានឲ្យដឹងដែរថា លោកក៏បានទទួលដំណឹងនេះដែរ ។
អតីតមេចលនាថៃអាវលឿង លោក វីរៈ ស៊ុមក្វាមឃីដ និង អ្នកទោសថៃ០៦នាក់ផ្សេងទៀត ត្រូវបានសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី២៩ ធ្នូ ២០១០ បានសម្រេចផ្តន្ទាទោស ដាក់ពន្ឋនាគារក្នុងម្នាក់ពី៦ឆ្នាំទៅ៨ឆ្នាំពីបទចារកម្ម ចូលទឹកដីខ្មែរដោយខុសច្បាប់ និងចូលតំបន់យោធាខ្មែរដោយខុសច្បាប់ ។
ប្រភពះកោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!