តារាសម្តែងតៃវ៉ាន់ Christine Kuo ភ័យរន្ធត់ជាខ្លាំងបន្ទាប់ពីអ្នកគាំទ្របាល់ទាត់ស៊ីលីចាប់ឱបថើប
តារាសម្តែងកូនកាត់២សាសន៍តៃវ៉ាន់ កាណាដា វ័យ៣០ឆ្នាំ នាង Christine Kuo ត្រូវបានអ្នកគាំទ្របាល់ទាត់ក្រុមជម្រើសជាតិស៊ីលីចាប់ឱបថើបខណៈរូបនាងកំពុងធ្វើបទសម្ភាសន៍ក្នុងការថតខ្សែភាពយន្តនៅប្រទេសប្រេស៊ីល ។ ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃទី២៦ ខែ មិថុនា ឆ្នាំ២០១៤ កន្លងទៅនេះដោយធ្វើឱ្យមនុស្សម្នាភ្ញាក់ផ្អើល ជាពិសេសរូបនាងផ្ទាល់តែម្តង ។
យោងតាមសារព័ត៌មាន ON.CC ឱ្យដឹងថា នាង Christine Kuo មិនបញ្ចេញប្រតិកម្មអ្វីតបតទេ ព្រោះនាងមិនចង់បង្ករឿង លើសពីនេះទៅទៀតនាងបារម្ភពីកម្មវិធីថតសម្តែងក្នុងប្រទេសប្រេស៊ីល ខ្លាចបាត់បង់ឱកាសដ៍ល្អមួយនេះ ។ នៅក្នុងបទសម្ភាសន៍ Christine Kuo និយាយទាំងទឹកមុខក្រៀមក្រំថា នាងខ្ញុំមិនបានស្គាល់អ្នកគាំទ្រអត្តចរិកខុសប្លែករូបនោះទេ ហើយក៍មិនបានប្រព្រឹត្តិអ្វីខុសឆ្គងចំពោះបុគ្គលណាម្នាក់ដែរ ។
នាងបានបន្ថែមថា មុនពេលកម្មវិធីថតឈុតសម្តែងក្នុងប្រទេសប្រេស៊ីល ខ្ញុំបានសញ្ជឹងគិតពីរឿងរ៉ាវមិនល្អៗដែលអាចកើតឡើងចំពោះរូបខ្ញុំ ខណៈពេលដែលអ្នកគាំទ្រកីឡាបាល់ទាត់នៅជុំវិញពិភពលោកមកទស្សនាព្រឹត្តិការណ៍ World Cup 2014 ក្នុងប្រទេសប្រេស៊ីលយ៉ាងច្រើនកុះករ ។ បន្ទាប់ពីកើតរឿងរា៉វនេះ ក្រុមការងារថតឈុតសម្តែងរបស់នាងមិនមានលទ្ធភាពស្វែងរក ឬ ចាប់អ្នកគាំទ្រដែលមានអត្តចរិកខុសប្លែករូបនោះទេ ព្រោះមានមនុស្សរាប់លាននាក់ស្លៀកពាក់សម្លៀកបំពាក់ដូចៗគ្នា ៕
ប្រភពះកោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!