ស្គាល់គ្នាតាមហ្វេសប៊ុកពេលជួបបបួលទៅដេកផ្ទះសំណាក់ បាន៣ដងអាណាព្យាបាលខាងស្រីចាប់ខ្លួនឲ្យសមត្តកិច្ច
រាជធានីភ្នំពេញ ៖ យុវជនម្នាក់ត្រូវបានអាណាព្យាបាលខាងស្រី ចាប់ខ្លួនប្រគល់ឲ្យសមត្តកិច្ចនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស នឹងការពារអនិតិជន រាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ មិថុនា ២០១៤ ដោយជាប់ពាក់ព័ន្ធថាបានរួមភេទជាមួយអនិតិជនក្រោមអាយុ១៥ឆ្នាំ ។
យុវជនរូបនោះឈ្មោះធៀង សុភាព ហៅគោ អាយុ១៩ឆ្នាំ ស្នាក់នៅផ្ទះលេខ២៥A ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជយ័ រាជធានីភ្នំពេញ មុខរបរជាសិស្ស ។ លោកវរៈសេនីយ៍ទោកែវ ធា ប្រធានការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្ស នឹងការពារអនិតិជនរាជធានីភ្នំពេញបានឲ្យដឹងថា យុវជនជាប់ចោទខាងលើត្រូវបានអាណាព្យាបាល ខាងស្រីគេចាប់យកមកប្រគល់ឲ្យសមត្តកិច្ច ដោយបានចោទថានាំកូន ស្រីរបស់គេទៅរំលោភនៅផ្ទះសំណាក់ ។លោកកែវ ធា បន្តថាកាលពី ថ្ងៃទី២៣ មិថុនា ២០១៤ អ្នកស្រីផាន សុមែន បានទៅដាក់ពាក្យបណ្តឹង ប្តឹងពីឈ្មោះធៀង សុភាព ហៅគោ ថាបានបបួលលួងលោមកូនស្រីគាត់អាយុ១៤ឆ្នាំ នាំទៅរំលោភនៅផ្ទះសំណាក់ ។ បន្ទាប់ពីអ្នកស្រីដាក់ពាក្យបណ្តឹងហើយ នៅថ្ងៃ ទី៣០ មិថុនា អ្នកស្រីបានចាប់ខ្លួនយុវជនថាបានរំលោភកូស្រីគាត់មកប្រគល់ឲ្យសមត្តកិច្ចទៀត ។
នៅចំពោះមុខសមត្តកិច្ចយុវជនជាប់សង្សយ័បានរៀបរាប់ឲ្យដឹងថា រូបគេបានស្គាល់នាង អាយុ១៤ឆ្នាំ ជិត១ឆ្នាំហើយតាមរយៈលេងហ្វេសប៊ុក។ យុវជនរូបនោះបន្តថាពេលបានជូបគ្នាគេ២នាក់តែងតែនិយាយពីភាពស្រឡាញ់មិនដាច់ពីមាត់ រហូតមានការស្រុះស្រួលគ្នាទៅដេករួមភេទនៅផ្ទះសំណាក់នាក្រុងតាខ្មៅខេត្តកណ្តាលបានចំនួន៣ដង ។គេមិនបានដឹងថាខាងស្រីទៅប្តឹងសមត្តកិច្ច ហើយចាប់ខ្លួនដោយចោទប្រកាន់ពីរឿងរំលោភ កូនស្រីគាត់នោះទេ ការពិតគឺពួកគេស្រឡាញ់គ្នា ។
ទោះជាយ៉ាងណា យោងតាមរបាយការរបស់សមត្តកិច្ច ដែលបានរៀបចំបញ្ជួនយុវជនរូបនេះទៅសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ច្បាស់ថាជាករណីរួមភេទជាមួយអនិតិជនក្រោមអាយុ១៥ឆ្នាំ ដូច្នោះគេនឹងត្រូវទទួលទោស តាមតែអ្វីដែលខ្លួនបានប្រព្រឹត្ត ។
ប្រភពពី : កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!