ថៃផ្ដល់ប្រាក់កម្ចី ១៣៧ពាន់លានបាតដល់កសិករក្នុងរដូវប្រមូលផលឆ្នាំនេះ
ធនាគាររដ្ឋកសិកម្ម និងសហប្រតិបត្តិការកសិកម្មថៃ (BAAC) បានសម្រេចផ្ដល់ប្រាក់កម្ចីយ៉ាងតិច ១៣៧ ពាន់លានបាត ក្នុងអត្រាការប្រាក់ទាបដល់កសិករដាំស្រូវនៅក្នុងរដូវប្រមូលផលឆ្នាំនេះ ដែលជាផ្នែកមួយនៃចំណាត់ការរបស់រដ្ឋាភិបាលយោធា ដើម្បីជួយប្រទេសរបស់ខ្លួនពីការធ្លាក់ចុះនៃតម្លៃស្រូវអង្ករ។
លោក Luck Wajananawat ប្រធាន BAAC បាននិយាយថា ផ្នែកមួយនៃប្រាក់កម្ចីដែលមានចំនួន ១៧ ពាន់លានបាត នឹងត្រូវផ្ដល់ឲ្យកសិករ ដែលមានដីស្រែនៅតំបន់ខ្ពង់រាបខាងជើង និងភាគឦសាន ដើម្បីជំរុញពួកគេឲ្យពន្យារពេលលក់ទិន្នផលស្រូវ ដើម្បីជៀសផុតពីការធ្លាក់ថ្លៃ។ ២០ ពាន់លានបាតផ្សេងទៀត នឹងត្រូវចំណាយលើកិច្ចសហប្រតិបត្តិការកសិកម្ម ក្នុងការទិញស្រូវដោយផ្ទាល់ពីកសិករ ដើម្បីធ្វើការវេចខ្ចប់លក់បន្ត។
ជាមួយនឹងចំណាត់ការនេះ ធនាគារកសិកម្មថៃ រំពឹងថានឹងពន្យារការលក់ទិន្នផលស្រូវរហូតដល់៤,៥ លានតោន។
ធនាគារថៃនឹងបន្ថែមទឹកប្រាក់ ១០០ ពាន់លានបាតទៀតសម្រាប់ឲ្យកសិករ ២,៣ លាននាក់ខ្ចី ដោយម្នាក់អាចខ្ចីបាន៥០ ០០០ បាត។ ចំពោះការប្រាក់វិញគឺត្រឹមតែ ៣% ក្នុងរយៈពេល ៦ ខែ ដែលទាបជាងអត្រាការប្រាក់អប្បបរមា(MLR)។
ទិន្នផលស្រូវរបស់ប្រទេសថៃដែលនឹងប្រមូលបានលើកទី២ ក្នុងឆ្នាំ ២០១៤-២០១៥ រំពឹងថានឹងទទួលបាន ២៨ លានតោន ដែល ២០ លានតោនសម្រាប់នាំចេញទៅលើទីផ្សារ ហើយ ៨ លានតោនទៀតទុកសម្រាប់ផ្គត់ផ្គង់ដល់កសិករ និងបង្កាត់ពូជថ្មី។ ការធ្វើបែបនេះ វានឹងដាក់សម្ពាធបន្ថែមទៀតចំពោះ តម្លៃស្រូវលើទីផ្សារដែលមានឱនភាពទៅហើយនោះ។
យល់យ៉ាងណាដែរ ចំពោះចំណាត់ការរបស់រដ្ឋាភិបាលយោធាដែលទើបធ្វើរដ្ឋប្រហារមួយនេះ?
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!