ហេតុផល​ ៧ យ៉ាង​​ធ្វើ​ឲ្យ​​អាជីព​របស់​អ្នក​បរាជ័យ

 
 

មនុស្ស​យើង​ម្នាក់ៗ​បាន​ចំណាយ​ពេល​ពេញ​មួយ​ជីវិត​​ ដើម្បី​ពង្រឹង​អាជីព និង​ធ្វើ​ឲ្យ​ខ្លួន​ឯង​កាន់​តែ​ល្បីល្បាញ​មាន​គេ​​ទទួល​ស្គាល់​កាន់​តែ​ច្រើន។ ប៉ុន្តែ​អ្នក​ខ្លះ​អាច​ទទួល​បាន​ជោគជ័យ ចំណែក​ឯ​អ្នក​ខ្លះ​បែរ​ជា​បរាជ័យ​។ តើ​ប្រិយ​មិត្ត​មាន​ដែល​ឆ្ងល់​អត់​ ​អ្វី​ដែល​ជា​ឧបសគ្គ​រារាំង​អ្នក​មិន​ឲ្យ​សម្រេច​​ជោគជ័យ​តាម​ការ​ចង់​បាន​នោះ?

ខាង​ក្រោម​នេះ​គឺ​ជា​ហេតុ​ផល​ដ៏​សាមញ្ញ​បំផុត​ដែល​ធ្វើ​អាជីព​របស់​អ្នក​បរាជ័យ​។​​

១. មិន​ព្យាយាម​
នេះ​គឺ​ជា​ហេតុ​ផល​ធម្មតា​បំផុត​មួយ​ ដែល​ធ្វើ​អោយ​ជីវិត​របស់​អ្នក​បរាជ័យ​គ្រប់​រឿង​ទាំងអស់។ សាក​គិត​លេងៗ​​មើល​ទៅ ​បើ​មិន​ព្យាយាម​ផង​ ធ្វើ​ម៉េច​នឹង​បាន​សម្រេច​កើត? បើ​អ្នក​មិន​ចាក់​ឆ្នោត​ទេ តើ​អ្នក​​សង្ឃឹម​ឈ្នះ​អត់? ដូចនេះ ត្រូវ​ព្យាយាម​ធ្វើ​ទើប​ទទួល​បាន​ជោគជ័យ។

អាន​អត្ថបទ៖ សម្គាល់​មនុស្ស​​មាន​​​ជំងឺស្ត្រេស​តាម​​រយៈ​សកម្មភាព​១១​យ៉ាង​នេះ​

២. មើល​រំលង​កំហុស​ខ្លួន​ឯង
​ការ​មើល​រំលង​កំហុស​ខ្លួន​ឯង​មិន​ត្រឹម​តែ​ជះ​ឥទ្ធិពល​អាក្រក់​​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ថែម​ទាំង​រំខាន​​ដល់​អ្នក​ដទៃខ្លាំង​ផង​ដែរ​។​ អ្នក​ខ្លះ​មើល​ឃើញ​តែ​កំហុស​របស់​អ្នក​ដទៃ​ ប៉ុន្តែ​មិន​ដែល​ចាប់​អារម្មណ៍​ពី​កំហុស​របស់​ខ្លួន​ឯង​ទេ។ នៅ​ពេល​ដែល​អ្នក​មិន​ខ្វល់​ពី​កំហុស​ខ្លួន​ឯង​បែបនេះ​ គឺ​មាន​ន័យ​ថា​អ្នក​មិន​អាច​គ្រប់​គ្រង​ជីវិត​របស់​អ្នក​បាន​ និង​គ្មាន​លទ្ធភាព​សម្រប​ខ្លួន​ទៅ​នឹង​លក្ខខណ្ឌ​ជុំវិញ​ខ្លួន​ទេ។ នេះ​គឺ​ជា​ហេតុផល​ដែល​ធ្វើ​ឲ្យ​ជីវិត​របស់​អ្នក​បរាជ័យ។

៣. ខ្លាច​បរាជ័យ

មនុស្ស​គ្រប់​រូប​ភ័យ​ខ្លាច​បរាជ័យ​។ នៅ​ពេល​ដែល​អ្នក​បរាជ័យ​​លើ​រឿង​អ្វី​មួយ វា​បង្ហាញ​អោយ​ឃើញ​ថា​អ្នក​មិន​ទាន់​ល្អ​គ្រប់​គ្រាន់​ ឬ​មិន​ទាន់​បាន​រៀប​ចំ ដើម្បី​សម្រេច​នូវ​គោល​​បំណង​នោះ។ ភាព​ភ័យ​ខ្លាច​ធ្វើ​អោយ​អ្នក​បាត់​បង់​កម្លាំង​ចិត្ត​ ក្នុង​ការ​សម្រេច​ក្ដី​សុបិន​ទាំង​ឡាយ។ ដូចនេះ​​បើ​អ្នក​ភ័យ​​ខ្លាច​បរាជ័យ​ក្នុង​ការ​ចាប់​ផ្ដើម​អាជីព​របស់​អ្នក​​ នោះ​វា​ក៏​ពុំ​អាច​សម្រេច​ជោគជ័យ​បាន​ដែរ។

៤. ធ្វើ​តាម​អ្នក​ដទៃ​ដោយ​បង្ខំ
ពេល​ខ្លះ​អ្នក​ផ្សេង​ទៀត ពិសេស​គឺ​ឪពុក​ម្ដាយ​របស់​អ្នក​តែ​ម្ដង បាន​ព្យាយាម​ឲ្យ​អ្នក​ជ្រើសរើស​អាជីព​តាម​ការ​ចង់​បាន​របស់​ពួកគាត់។ ជា​ការ​ពិត​ណាស់ នៅ​ពេល​ដែល​អ្នក​មិន​ចង់​ធ្វើ​អ្វី​មួយ អ្នក​នឹង​មិន​ព្យាយាម​​ខ្លាំង ដើម្បី​ធ្វើ​វា​រហូត​បាន​ស​ម្រេច​នោះ​ទេ ដូចនេះ​អាជីព​របស់​អ្នក​ក៏​បរាជ័យ​ទៅ​តាម​នោះ​ដែរ។

អាន​អត្ថបទ៖ វិធី​បង្កើត​គម្រោង​អាជីវកម្ម​មួយ​ទំព័រ​

៥. មិន​បន្ត​មហិច្ឆតា​របស់​ខ្លួន
​​​​​​មនុស្ស​ភាគ​ច្រើន​ មិន​ហ៊ាន​ស្រមើ​ស្រមៃ​ខ្ពស់​ទេ ព្រោះ​ចេះ​តែ​គិត​ថា​ខ្លួន​គ្មាន​សមត្ថភាព​ ឬ​មិន​អាច​សម្រេច​នូវ​ក្ដី​ស្រមៃ​នោះ​បាន។ ប៉ុន្តែ​វា​មិន​មែន​បែប​នោះ​ទេ អ្នក​ត្រូវ​មាន​ក្ដី​សុបិន​ដ៏​ធំ​មួយ ហើយ​ត្រូវ​មាន​សង្ឃឹម​ថា​​អ្នក​នឹង​អាច​ធ្វើ​វា​បាន​សម្រេច​ជោគជ័យ។

៦. ខ្វះ​ទំនុក​ចិត្ត និង​ការ​តាំង​ចិត្ត

មនុស្ស​មួយ​ចំនួន​​បរាជ័យ​នៅ​ក្នុង​អាជីព​របស់​ខ្លួន ពី​ព្រោះ​តែ​ពួក​គេ​ខ្វះ​នូវ​ទំនុក​ចិត្ត និង​ការ​តាំង​ចិត្ត ឬ​មក​ពី​ខ្ជិល​តែ​ម្ដង។ អ្នក​ខ្លះ​គេ​ខំ​ប្រឹង​ចំណាយ​ពេល​យ៉ាង​យូរ ដើម្បី​ស្វែង​រក​​នូវ​អាជីព​មួយ ហើយ​ព្យាយាម​ពង្រឹង​នូវ​សមត្ថភាព​របស់​ពួក​គេ ចំណែក​ឯ​អ្នក​ខ្លះ​ទៀត​បែរ​ជា​ខ្ជិល រង់ចាំ​អ្វីៗ​កើត​ឡើង​ដោយ​គ្មាន​ការ​ប្រឹងប្រែង។ ត្រូវ​មាន​ទំនុក​ចិត្ត និង​ការ​ជឿ​ជាក់​លើ​ខ្លួន​ឯង​ ទើប​អាជីព​របស់​លោក​អ្នក​ទទួល​បាន​នូវ​ភាព​ជោគជ័យ។

អាន​អត្ថបទ៖ ចំណុច​ពិសេស​​ទាំង​១០​យ៉ាង​របស់​មនុស្ស​ឆ្លាតវៃ ដែល​អ្នក​គួរ​យក​តម្រាប់​តាម

៧. មាន​ជម្រើស​ការងារ​តិច​ពេក
ជម្រើស​ការងារ​តិច​តួច​ពេក​ក៏​ជា​មូលហេតុ​មួយ ដែល​ធ្វើ​ឲ្យ​អាជីព​ក្នុង​ជីវិត​របស់​អ្នក​បរាជ័យ​ផង​ដែរ។ នៅ​ពេល​គ្មាន​ជម្រើស ​អ្នក​នឹង​ចាប់​​យក​ការងារ​មួយ​ដែល​មិន​មែន​ជា​ការ​ចង់​បាន​របស់​ខ្លួន ហើយ​វា​អាច​នឹង​បរាជ័យ​ ​ដោយ​សារ​អ្នក​គ្មាន​កម្លាំង​ចិត្ត​នឹង​ធ្វើ​ការងារ​ទាំង​នោះ។ តែ​ទោះ​ជា​អ្នក​មិន​អាច​រក​បាន​នូវ​ការងារ​ល្អ​មួយ​តាម​ការ​ចង់​បាន​ក៏ដោយ ឲ្យ​តែ​​មាន​ឆន្ទៈ​ក្នុង​ការ​ធ្វើ​វា​ ភាព​ជោគជ័យ​នៅ​តែ​អាច​កើត​មាន​បាន​ក្នុង​អាជីព​របស់​លោកអ្នក។

​ទាំងនេះ​ គឺ​ជា​ហេតុផល​ ដែល​ធ្វើ​ឲ្យ​មនុស្ស​បរាជ័យ​ក្នុង​ការសម្រេច​គោល​ដៅ​អាជីព​របស់​ខ្លួន។ ដូច​ដែល​យើង​បាន​ឃើញ​ស្រាប់​ហើយ ភាព​ភ័យ​ខ្លាច​គឺ​ជា​ឧបសគ្គ​ចម្បង​បំផុត ដែល​រាំង​ស្ទះ​មិន​ឲ្យ​អ្នក​សម្រេច​​ជោគជ័យ។ ដូចនេះ មិន​ត្រូវ​រារែក ឬ​ភ័យ​ខ្លាច​ក្នុង​ការ​ធ្វើ​អ្វី​មួយ​នោះ​ទេ។

គិត​ខ្លួន​ឯង​សាក​មើល៍​ តើ​អ្នក​កំពុង​មាន​បញ្ហា​ណា​មួយ​ក្នុង​ចំណោម​បញ្ហា​ទាំង ៧ ខាង​លើ​នេះ?

ប្រភពះ​sabay



 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម