បញ្ហា​​រ​សើប!​ ទី​ក្រុង​ពីរ នៅ​​តំបន់​​អាស៊ាន​​ ត្រូវ​បាន​ជំរុញ​ឲ្យ​​​យក​ចិត្ត​ទុក​ដាក់​​ខ្លាំង​​​​ចំពោះ​អ្នក​ញៀន​ថ្នាំ​

 
 

ទីក្រុង​បាងកក​ នៃ​រាជាណាចក្រ​ថៃ​ និង​ទីក្រុង​យ៉ាង​ហ្គូន នៃ​ប្រទេស ​មីយ៉ាន់ម៉ា បាន​ស្ថិត​នៅ​​ក្នុង​របាយ​ការណ៍​របស់​អង្គការ​សហប្រជាជាតិ​ ទទួល​​បន្ទុក​គ្រឿង​ញៀន និង​ឧក្រិដ្ឋកម្ម (UNODC)​ ក្នុង​ចំណោម​បណ្ដា​ទី​ក្រុង​ ​ក្នុង​តំបន់​អាស៊ាន​ ​​ដោយ​​អំពាវ​នាវ​ឱ្យ​​ ​​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​កាន់​តែ​ខ្លាំង ​លើ​បញ្ហា​សុខភាព​ និង​សិទ្ធិ​មនុស្ស​របស់​អ្នក​​ប្រើ​​គ្រឿងញៀន​​ទាំង​អស់​ ​ជា​ពិសេស​អ្នក​ ​​ដែល​ប្រើប្រាស់​ថ្នាំញៀន ​ដោយ​ប្រើ​ម្ជុល​ចាក់​។ ទន្ទឹម​គ្នា​ដែរ​​ទីក្រុង​  Vienna​ នៃ​ប្រទេស​​អូទ្រីស​ក៏​មាន​ឈ្មោះ​​ផង​ដែរ។

​លោក Yury Fedotov នាយក​ប្រតិបត្តិ អង្គការ UNODC ​បាន​ថ្លែង​​ក្នុង​របាយការណ៍​​ថា​ មក​ដល់​ពេល​​នេះ​នៅ​មាន​គម្លាត​ខ្លាំង​ ក្នុង​ការ​ផ្ដល់​សេវា​សុខភាព​ ខណៈ​ក្នុង​រយៈ​ពេល​ ​ប៉ុន្មាន​ឆ្នាំ​នេះ ​អ្នក​ប្រើ​ប្រាស់​​គ្រឿង​​ញៀន​ម្នាក់​ ​ក្នុង​ចំណោម​ប្រាំ​មួយ​នាក់​នៅ​ទូទាំង​ពិភពលោក​ ​បាន​ទទួល​ ​សេវា​ព្យាបាល​​បន្សាប​​​ថ្នាំ​ញៀន​ជា​រៀង​រាល់​ឆ្នាំ​​។ លោក​បាន​បញ្ជាក់​ថា ​ក្នុង​ឆ្នាំ ​២០១២ ចំនួន​អ្នក​ដែល​ស្លាប់​ដែល​ពាក់ព័ន្ធ​នឹង​ការ​ប្រើ​ប្រាស់​ថ្នាំ​ញៀន​ មាន​ប្រមាណ​ជា​ ​២០០,០០០ ​នាក់​​។

អង្គការ ​UNODC បាន​បញ្ជាក់​ថា ​ភាព​ជោគជ័យ​ប្រកប​ដោយ​​និរន្តរភាព​ ​ក្នុង​ការ​ត្រួត​ពិនិត្យ​ គ្រឿង​ញៀន​តម្រូវ​ឱ្យ​មាន​ ការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់​នៅ ​ទូទាំង​សកលលោក​។​ ​ការ​ប្រើ​​ប្រាស់​វិធីសាស្ត្រ​ ដែល​មាន​តុល្យភាព​ ​និង​ទំលំ​ទូ​លាយ ​លើ​ការ​ដោះ​ស្រាយ​បញ្ហា​ ​ទាំង​ការ​ផ្គត់ផ្គង់​ ​និង​តម្រូវ​ការ​ គួរ​តែ​ឆ្លើយ​តប​ដោយ​ផ្អែក​លើ​ភស្តុតាង​ជា​មូល ដ្ឋាន​ ​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​កិច្ច​ការពារ,​ ការ​ព្យាបាល​ ​ស្តារនីតិ​​សម្បទា ​និង​​សមាហរណកម្ម​ ក្នុង​សង្គម ។​ លោក ​Fedotov ​មាន​ប្រសាសន៍​ថា ​“វា​មាន​សារ​សំខាន់​ណាស់ ​ជាពិសេស​នៅ​ពេល​ពួក​យើង​ឆ្ពោះ​ទៅ​រក​ ​សម័យ​ប្រជុំ​សភា​ស្តី​ពី​បញ្ហា​គ្រឿង​ញៀន​ទូទៅ​នៅ​លើ​ពិភពលោក​នៅ​ឆ្នាំ​២០១៦”។​

លោក​បាន​លើក​ឡើង​ថា​​ ការ​ពិនិត្យ​គ្រប់​គ្រង​សារធាតុ​ផ្សំ គួរ​តែ​ត្រូវ​បាន​ធ្វើ​ឡើង​ឲ្យ​បាន​ទូលំ​ទូលាយ​ គ្រប់​គ្រាន់​ក្នុង​ផ្នែក​វេជ្ជសាស្ជ្រ ​រួម​ទាំង​ធានា​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​ត្រូវ​បាន​ផ្តល់​ជូន​ ​ខណៈ​ពេល​ការពារ ការ​ប្រើ​ខុស​បែប​បទ​ ​និង​ការ​ព្យាបាល​មិន​ត្រឹម​ត្រូវ​បាន​ផ្ដល់​ទៅ​ឲ្យ​ ​អ្នក​ញៀន​ថ្នាំ។​

ភ្ជាប់​ទៅ​នឹង​របាយ​ការណ៍​ថ្នាំញៀន​​ ​ឆ្នាំ​២០១៤​ ​ខាង​លើ​ ព្រម​ទាំង​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ម្សិល​ក៏​​បាន​​បង្ហាញ​ដែរ​​​ថា ​កម្រិត​ នៃ​ការ​ប្រើ​ប្រាស់​ថ្នាំ​ញៀន​នៅ​ជុំវិញ​ពិភពលោក​​ ​គឺ​នៅ​ថេរ​ដដែល​​។ ប៉ុន្តែ​ ក្នុង​តំបន់​ខ្លះ​មាន​​ការ​កើន​ឡើង​ ​ជាក់​ស្ដែង​ប្រទេស ​ក្នុង​ប្រទេស​អាស៊ី​បូព៌ា ​​និង​អាស៊ីអាគ្នេយ៍​ ការ​ប្រើ​ប្រាស់​ថ្នាំ​ញៀន​ មេតំហ្វេ​តាមីន​បាន​រីក​រាល​ ​ដាល​ ក្នុង​បណ្ដា​ប្រទេស​ជា​ច្រើន។​​ តម្រូវ​ការ​ខ្ពស់​ពី​ការ​ផលិត​ថ្នាំ​នេះ​  បាន​នាំ​ដល់​ ​ការ​ចាប់​ដក​ហូត​ ​នៅ​ក្នុង​តំបន់​បាន​ប្រមាណ​ជា​ ​២៣០​ ​លាន​គ្រាប់​ ​និង​ ​១១.៦​ ​តោន​ សម្រាប់ ​ប្រភេទ​ម៉ា​ទឹក​កក​កាល​ពី​ឆ្នាំ​មុន​។

​នៅ​ក្នុង​ប្រទេស​ជា​ច្រើន​នៅ​ ក្នុង​តំបន់​ ​រួម​ទាំង​ប្រទេស​ចិន​ ​ម៉ាឡេស៊ី​ ​មីយ៉ាន់​ម៉ា​ ​និង​វៀតណាម​ នៅ​តែ​មាន​ការ​បារម្ភ​យ៉ាង​ខ្លាំង​ពី​ ​កម្រិត​​ធ្ងន់ធ្ងរ​ ​នៃ​ថ្នាំ​ហេរ៉ូអ៊ីន​។ ​បន្ទាប់​ពី​ការ​កើន​ឡើង​ខ្លាំង​​ ​នៅ​​ឆ្នាំ ​២០០៨​ និង​ឆ្នាំ​ ​២០១១​ ​ការ​ចាប់​ដក​ហូត ​ថ្នាំ​នេះ​រវាង​ឆ្នាំ​ ​២០១២​ ​ដល់​ឆ្នាំ ​២០១៣​ ​និន្នាការ​​បង្ហាញ​ថា ​វា​ស្ថិត​នៅ​កម្រិត​ខ្ពស់​ដដែល​ ​ហើយ​ការ​រឹប​អូស​យក​​ ក្នុង​មួយ​ឆ្នាំៗ​ ​មាន​ចំនួន​ច្រើន​ជាង​៩​តោន​។​ ការ​ចាប់​ដក​ហូត​ទាំង​នេះ ​ស្រប​ពេល​ជាមួយ​ការ​កើន​ឡើង​​​ការ​ដាំ​ដុះ​ដើម​អាភៀន​ នៅ​តំបន់​ត្រី​កោណ​មាស​ ​ដែល​ជា​ ​កន្លែង​ត្រូវ​បាន​រាយការណ៍​ថា​ ​ការ​ដំាំ​ដុះ​​កើន​ពី​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ ​ចាប់​តាំង​ពី​ឆ្នាំ ​២០០៦​។​

របាយការណ៍​ឲ្យ​ដឹង​ទៀត​ថា​ ក្នុង​ចំនួន​មនុស្ស​ ​២៤៣​លាន​នាក់​ ​ឬ ​៥​ភាគ​រយ ​នៃ​ចំនួន​ប្រជាជន​លើ​សកល​លោក​ ​មនុស្ស​មាន​អាយុ​ចាប់​ពី​ ​១៥​ឆ្នាំ ​ទៅ ​៦៤​ឆ្នាំ​ ធ្លាប់​ប្រើ​ប្រាស់​ថ្នាំ​ញៀន​ខុស​ច្បាប់​​ ​ក្នុង​ឆ្នាំ​កន្លង​ទៅ​នេះ​។​ ​អ្នក​ប្រើ​ប្រាស់​ថ្នាំ​ញៀន​ ​គឺ​មាន​ចំនួន​ ​២៧ ​លាន​នាក់​ ​ប្រហែល​ជា ​០.៦​ ភាគ​រយ​នៃ​ចំនួន​ប្រជាជន​ពេញ​វ័យ​ ​ក្នុង​សកល​លោក​​ ឬ ​១​នាក់ ​ក្នុង​ចំណោម​ ​២០០​នាក់​ បាន​ប្រើ​ប្រាស់​ថ្នាំ​ញៀន៕

ប្រភពះ​sabay


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម