ផ្តន្ទាទោសនាយិកាក្រុមហ៊ុន ជាប់គុករយៈពេល2ឆ្នាំកន្លះ ជុំវិញរឿងក្តីប្រាក់25ម៉ឺនដុល្លា
រាជធានីភ្នំពេញ ៖ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ មិថុនា បានសម្រេចផ្តន្ទាទោសជនជាប់ចោទឈ្មោះ រាជ នី ភេទស្រី អាយុ៣៦ឆ្នាំ ដែលជាប្រធានក្រុមហ៊ុនឯកជនមួយដាក់ពន្ធនាគារ២ឆ្នាំ៦ខែ ពិន័យជាប្រាក់ចំនួន៤លានរៀល និងបង្គាប់ឱ្យសងប្រាក់ចំនួន២៥០.០០០ដុល្លារអាមេរិកជូនទៅដើមបណ្តឹង គឺលោកនាយឧត្តមសេនីយ៍ សែម សុវណ្ណនី និងបង់ជំងឺចិត្តចំនួន១០០លានរៀលទៀត ។
ការសម្រេចផ្ទន្ទាទោសនេះ ធ្វើឡើងបន្ទាប់ពីតុលាការបានបើកសវនាការដោយមានវត្តមានលោកស្រីចៅក្រម ពេជ មា៉រ៉ែន និងតំណាងអយ្យការលោក ហៀង សុភ័ក្ត្រ ព្រមទាំងមានវត្តមានជនជាប់ចោទ និងមេធាវីការពារក្តីដើមបណ្តឹងនិងមេធាវីជនជាប់ចោទ ។ តុលាការបានប្រកាសថា ឈ្មោះ រាជ នី បានទទួលយកលុយពីលោកនាយឧត្តមសេនីយ៍ សែម សុវណ្ណនី ក្នុងការរកទិញដី ៣.៥០០ហិកតា តែមិនបានរកដីជូនលោកទេ បែរជាគេចខ្លួនបាត់បន្ទាប់ពីបានទទួលប្រាក់ចំនួន២៥មុឺនដុល្លារអាមេរិករួចមក ។ ជនជាប់ចោទនិយាយថា គាត់ទទួលស្គាល់ថា គាត់ពិតជាបានចុះហត្ថលេខាទទួលលុយមែន និងសន្យាសងវិញគ្រប់ចំនួននៅពេលណាតុលាការដោះលែង ។
កាលពីថ្ងៃទី៥ វិច្ឆិកា ឆ្នាំ២០១៣ លោក កែវ មុនី ចៅក្រមសើុបសួរសាលាដំបូងបានសម្រេចចេញដីកាឃុំខ្លួននាយិកាក្រុមហ៊ុនម្នាក់ពីបទឆបោកមន្ត្រីយោធាថ្នាក់ឧត្តមសេនីយ៍មួយរូប ចំនួន២៥ម៉ឺនដុល្លារអាមេរិក ដាក់ពន្ធនាគារជាបណ្តោះ អាសន្ន ។ តាមដីកាបង្គាប់ឱ្យចាប់ខ្លួនបានបញ្ជាក់ថា អ្នកស្រីរាជ នី ត្រូវចោទប្រកាន់ពីបទឆបោក ដែលប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងខែឧសភា ឆ្នាំ២០១២ កន្លងទៅ ដែលនាយិកាក្រុមហ៊ុនរូបនេះបានចុះកិច្ចសន្យាជាមួយលោកនាយឧត្តមសេនីយ៍ សែម សុវណ្ណនី ដើម្បីស្នើសុំដីសម្បទានសេដ្ឋកិច្ចរដ្ឋចំនួន៣.៥០០ហិកតា នៅឃុំទំរីង ស្រុកសណ្តាន់ ខេត្តកំពង់ធំ ។ បន្ទាប់ពីចុះកិច្ចសន្យារួច លោកនាយឧត្តមសេនីយ៍បានប្រគល់ប្រាក់ឱ្យទៅនាយិកាក្រុមហ៊ុនវិនិយោគ និងទំនាក់ទំនងក្នុងនិងក្រៅប្រទេស ដែលអក្សរឡាតាំងសរសេរថា អេច.ភី.ភី សីហា អុីនធើរណេសិនណល ខបភើរេសិន ចំនួន២៥ម៉ឺនដុល្លារអាមេរិកដើម្បីឱ្យក្រុមហ៊ុននេះយកទៅរត់ការសុំ ស.ជ.ណ ពីរាជរដ្ឋាភិបាលកម្ពុជា ។
ក្នុងចន្លោះពេលជាប់រវល់បោះឆ្នោត និងក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៥ រដ្ឋាភិបាលក៏បានបិទការចេញស.ជ.ណ ជាបណ្តោះអាសន្ន ។ ក្រោយពេលដឹងថា រដ្ឋាភិបាលបិទ លោកនាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានទាមទារប្រាក់ពីអ្នកស្រី រាជ នី វិញ តែនាយិកាក្រុមហ៊ុនរូបនេះប្រាប់ថា ប្រាក់ទាំងអស់នោះបានយកទៅរត់ការអស់ហើយ ទើបលោកសែម សុវណ្ណនី កើតទុក្ខមិនសុខចិត្ត ក៏បានដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕
ប្រភពពីះ កោះសន្តិភព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!