បញ្ជូន​ខ្លួន​ជាតិ​ជាតិ​អង់គ្លេស​ម្នាក់​ទៅតុលាការ​ ពាក់ព័ន្ធ​ករណី​ទិញ​ពេស្យាចារកុមារ និង​ប្រព្រឹត្ត​អំពើ​អាស​

 
 

រាជធានីភ្នំពេញ ៖ សមត្ថ​កិច្ច​នគរ​បាល​ការិយា​ល័យ​​ប្រឆាំង​​ការ​ជួញដូរ​មនុស្ស​ និងការ​ពារអនី​តិជនរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ២៦ មិថុនា ២០១៤ បាន​បញ្ជួន​ជនជាតិអង់គ្លេស​ម្នាក់ទៅ​សាលាដំបូង ​ពាក់ពន្ធករណី​ទិញ​ពេស្យា​ចារ​កុមារ និង​ប្រព្រឹត្ត​អំពើ​អាស លើ​​អនិតិជន​អាយុក្រោម​១៥ឆ្នាំ​ ឱ្យ​តំ​ណាងអយ្យ​ការធ្វើការ​សាកសួរ និ​ងចោទ​ប្រកាន់​ជាផ្លូវការ ដើម្បី​ឱ្យ​ចៅក្រម​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនា​គារជា​បណ្តោះ​អា​សន្ត ។  

ប្រភព​បាន​​ឱ្យ​ដឹង​ថា ជន​ជាតិ​អង់​គ្លេស​រូបនោះ​ឈ្មោះ Michael Glyn Jones ​អាយុ៥៤​ឆ្នាំ ​ជា​គ្រូ​បង្រៀន ស្នាក់នៅ​សណ្ឋា​គារ​រី​វើ​ផា​លេស ស្ថិតក្នុង​សង្កាត់ទួល​សង្កែ ខណ្ឌឬស្សីកែង រាជ​ធានីភ្នំពេញ ចូល​មកកម្ពុជាជា​ភ្ញៀវទេសចរ ។

គួរ​បញ្ជាក់​ថា កាលពីព្រឹ​កថ្ងៃទី២៤ មិថុនា ២០១៤ កន្លងមក ត្រូវ​សមត្ថ​កិច្ចនគរបាលកា​រិយាល័យ​ប្រឆាំង​ការជួញដួរ​មនុស្ស និង​ការ​ពារ​អនី​តិជន​រាជធានី​ភ្នំពេ​ញ បានធ្វើការឃាត់ខ្លួន​ជនជាតិអង់គ្លេស​មា្នក់នេះ នៅ​ចំណុចចំណ​ត​រថយន្ត​មុខផ្សារ​អូឡាំ​ពិក ក្នុង​សង្កាត់​អូឡាំ​ពិក ខណ្ឌចំការមន ​ពាក់ព័​ន្ធលើពាក្យបណ្តឹង​របស់ជនរងគ្រោះ​ចំនួន​​៦នាក់ ដែលចោទថា ជន​ជាតិ​អង់គ្លេសរូបនេះ​ បាន​ប្រព្រឹត្ត​បទល្មើស​កន្ល​ងទៅ ។

បញ្ជូន​ខ្លួន​ជាតិ​ជាតិ​អង់គ្លេស​ម្នាក់​ទៅតុលាការ​ ពាក់ព័ន្ធ​ករណី​ទិញ​ពេស្យាចារកុមារ និង​ប្រព្រឹត្ត​អំពើ​អាស​
ប្រភពពីះ​ កោះសន្តិភាព

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម