ពិធី​ប្រកាស​តែង​តាំងចូល​កាន់​មុខ​តំណែង​ប្រធាន​មន្ទីរ​អភិវឌ្ឍ​ជន​បទខេត្ត​កំពង់ធំ

 
 

ខេត្ត​​កំព​ង់ធំ ​៖ ​លោក​ ​សួស ​គង់ ​រដ្ឋ​លេខា​ធិការ​ក្រសួ​ងអភិវឌ្ឍ​ជន​បទ​នៅរ​សៀល​ថ្ងៃ​ទី២៦ ​ខែមិថុនា​ ឆ្នាំ២០១៤ ​បាន​អញ្ជើញ​​ជា​​អធិប​តីក្នុង​ពិធី​ប្រកាស​តែង​តាំងចូល​កាន់​មុខ​តំណែង​ប្រធាន​មន្ទីរ​អភិវឌ្ឍ​ជន​បទខេត្ត​កំពង់ធំ ​ នៅ​ក្នុង​សាល​ប្រជុំ​ខេត្ត​អាគារ​(B) ​ដោយ​មាន​ការ​ចូល​រួម​​ពីមន្ត្រី​រាជ​ការសរុប​ជិត​២០០នាក់​។

បន្ទាប់​ពីបាន​ស្តាប់​នូវ​សេច​ក្តីស​ម្រេច​ របស់​ក្រសួង​អភិវ​ឌ្ឍ​ជ​នបទ​ស្តីពី​ការ​ប្រកាស​​ចូល​កាន់​តំណែង​ប្រធា​នមន្ទីរ​​អភិវ​ឌ្ឍ​ជន​បទ​ខេត្ត​កំពង់​ធំ រួច​មក លោ​ក មុំ ​ចែម ​ ប្រធាន​មន្ទី​រអភិវឌ្ឍ​​ជន​បទ​ខេត្ត​ដែល​​ទើប​និ​ងប្រ​កាស​​តែង​តាំង​ចូល​​កាន់​មុខ​​តំ​ណែ​ងថ្មី ​ បាន​ឡើង​ធ្វើកា​រប្តេជ្ញា​ចិត្តថា​ ទី១.​ស្មោះ​ត្រង់​ជានិច្ច​ចំពោះ​ ជាតិ​សាសនា​ ព្រះ​មហា​ក្សត្រ​ ទី២​.ប្តេជ្ញា​​ពង្រឹង​​សាម​គ្គី​ភាព​ផ្ទៃក្នុង​ ទី៣.​ប្តេជ្ញា​ប្រតិ​បត្តិ​តាម​ការ​ដឹក​នាំ​របស់​រាជ​រដ្ឋាភិ​បាល ​ទី៤. ប្តេជ្ញា​បំរើ​ជាតិ​មាតុ​ភូមិ ​និង​បំរើ​ប្រជាព​លរដ្ឋ​​ឲ្យ​អស់​ពីសមត្ថ​ភាព​របស់​ខ្លួន​ទី៥.​ខិតខំ​ធ្វើកា​រអភិវឌ្ឍ​ឲ្យបាន​ល្អប្រ​សើរ​ក្នុង​ភូមិសា​ស្ត្រក្នុងខេ​ត្តកំ​ពង់ធំ​។

លោក​ ​អ៊ុត ​សំអន ​អភិបាល​ខេត្តកំ​ពង់ធំ​ ឆ្លៀត​ពេលវេ​លា​ដ៏មាន​តំលៃ​ក្នុងពិធី​ប្រកាស​តែង​តាំង​ចូល​​កាន់​មុខ​តំណែង​​របស់​ប្រធាន​មន្ទីរ​អភិវឌ្ឍ​ជន​បទ​ខេត្ត​ខេត្តកំព​ង់ធំ ​មាន​ប្រសា​សន៍​ផ្តាំផ្ញើរ​ថាសូ​មឲ្យ លោក​មុំ ចែម ​ប្រធាន​​មន្ទីរ​អភិវឌ្ឍ​​​ជន​បទ​ខេត្ត​​ដែល​ទើប​និងប្រកាស​ចូលកាន់​មុខ​តំណែង​ថ្មី ជំនួស​លោក ​ឈួ សុធា ​ដែល​ត្រូវផ្លាស់​ប្តូរតួនា​ទីទៅ​បំពេញ​​ភារកិច្ច​នៅ​​​ក្រសួ​ងអភិវឌ្ឍ​​ជនបទ​នោះ ​​ត្រូវ​យក​ចិត្តទុក​ដាក់​ចំពោះ ​ការងារ ​ត្រូវរក្សា​សាមគ្គី​ភាព​ផ្ទៃក្នុង​​ឲ្យបាន​ល្អប្រ​​សើរ​​។

ពិធី​ប្រកាស​តែង​តាំងចូល​កាន់​មុខ​តំណែង​ប្រធាន​មន្ទីរ​អភិវឌ្ឍ​ជន​បទខេត្ត​កំពង់ធំ  

ប្រភពពីះ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម