៦ស្តុបនៅ ភ្នំពេញ នឹងលែងជាតំបន់ឆ្នាំងបាយសម្រាប់ជនអនាថាសុំទាន និងលក់ផ្កា ជាផ្លូវការ
កាលដើមខែមិថុនានេះ អាជ្ញាធររាជធានីភ្នំពេញ បានចេញយុទ្ធនាការដែលខ្លួនសង្កត់ថានឹងបំបាត់ភាពអនាធិបតេយ្យ សកម្មភាពគ្មានសណ្ដាប់ធ្នាប់ ដោយបានចាប់ក្រុមក្មេងៗ ជនសុំទាន លក់ផ្កា នៅតាមបណ្ដាស្តុបជាច្រើន បញ្ជូនទៅអង្គការដៃគូធ្វើការអប់រំ។ ប៉ុន្តែយុទ្ធនាការមួយខ្យល់ធំ ត្រូវបានមហាជនសង្កេតថាពុំមានប្រសិទ្ធភាពទេ គឺថាតាមស្តុបនៅតែឃើញវត្តមានក្មេងៗ ឬមនុស្សចាស់បន្តសកម្មភាពដូចភ្លៀងរលឹមរបស់ខ្លួន។
ប៉ុន្តែភាពជាបន្លា នៃសណ្ដាប់ធ្នាប់របស់អាជ្ញាធរ ភ្នំពេញ ទំនងនឹងត្រូវបោសសំអាងយ៉ាងដាច់ខាត នៅពេលដែលគេហទំព័រសាលារាជធានីភ្នំពេញផ្សាយថ្មីៗថា អាជ្ញាធររាជធានីកំពុងដាក់ផែនការ ធ្វើឲ្យគ្មានជនអនាថាសុំទាន ក្មេងលក់ផ្កា ឲ្យតឹងរ៉ឹងនៅស្តុបគោលដៅធំៗចំនួន ៦ស្តុប ធ្វើជាគំរូ។ ពុំមានការបញ្ជាក់ថានឹងចាប់អនុវត្តផែនការបន្តឹងនេះពេលណាទេ តែថាស្តុបដែលបានចុចជាគោលដៅរួមមាន ស្តុបកាណាឌីយ៉ា ស្តុបទួលគោក ស្តុបអាងទឹកអូឡាំពិក ស្តុបបូកគោ ស្តុបពេទ្យចិន និងស្តុបផ្សារដើមគរ។
ប្រភពបានស្រង់សម្ដីលោកជំទាវ ម៉ក់ វណ្ណស៊ីថា អភិបាលរងរាជធានីភ្នំពេញថា ភាពអានាធិបតេយ្យនៅតាមស្តុបចរាចរនៅតែមានដដែលៗ ទោះជាអាជ្ញាធរបានប្រមូលជនទាំងនោះ ទៅអប់រំឬផ្ដល់វិជ្ជាជីវៈឲ្យ ហើយថាសាលារាជធានី នឹងមិនបន្ធូរដៃដល់សកម្មភាពដែលខ្លួនចាត់ថាគ្មានសណ្ដាប់ធ្នាប់ ទាំងនេះឡើយ។
យុវជន សួន សាន បុគ្គិលធនាគារនៅភ្នំពេញ ថាខ្លួនតែងប្រទះឃើញ មនុស្សចាស់ ពិសេសក្មេងសុំទាន ជាហូរហែតាមស្តុបជាច្រើននៅភ្នំពេញមិនសូវដាច់ពីភ្នែកទេ ទោះបីសាលារាជធានីភ្នំពេញបានចុះបង្ក្រាបសកម្មភាពទាំងនេះយ៉ាងសកម្មកាលដើមខែនេះ។ សាន និយាយថា វាលំបាកនឹងធ្វើឲ្យសកម្មភាពតាមស្តុបនេះ បាត់ទាំងស្រុងណាស់ បើពុំមានការបណ្ដុះវិជ្ជាជីវៈណាមួយច្បាស់លាស់ និងឲ្យពួកគេមានការងាររកលុយចាយវាយសមរម្យនោះ។ យុវជនវ័យ២៦ឆ្នាំ បន្ថែមទស្សនៈខ្លួន៖ ”អាហ្នឹង ដូចកាន់ម្សៅជ្រាយ ក្នុងបាត់ដៃមួយក្ដាប់អីចឹង។ ច្របាច់កាលណា វាជ្រៀតតាមប្រលោះម្រាម។ អីចឹងបើ តឹងនៅស្តុបនេះ ទៅមាននៅស្តុបនោះ ទៅតាមដងផ្លូវ ទៅតាមកន្លែងលក់អីញ៉ាំ។ ចេញពីហ្នឹងមិនរួចទេ ដើរសុំតែដដែលៗហ្នឹង”។
របាយការណ៍របស់មន្ទីរសង្គមកិច្ចរាជធានីភ្នំពេញថា យ៉ាងហោចណាស់តាំងពីដើមឆ្នាំ២០១៤នេះមក ជនអនាថាចំនួន ២៣៩នាក់ត្រូវបាននាំទៅអប់រំ និងផ្ដល់វិជ្ជាជីវៈ ហើយថានៅមានជនអនាថាប្រមាណជាង ១/៣ នៃចំនួននេះទៀត ដែលកំពុងចរាចរណ៍ភាពគ្មានសណ្ដាប់ធ្នាប់តាមស្តុប៕
ប្រភពពីះ sabay
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!