៩យ៉ាងដែលស្រីៗត្រូវជៀសវាងបើមិនចង់ឲ្យគេយល់ច្រឡំថាយើងស្រលាញ់គេ
ត្រូវបានគេយល់ខុសថាយើងកំពុងតាមគេជារឿងគួរអោយក្តៅចិត្តមួយ ហើយសម្រាប់ស្រីស្អាតវិញជួនកាលត្រូវគេចោទថាជាព្រានបុរសអត់អំពើ។ដូច្នេះសកម្មភាព៩យ៉ាងខាងក្រោម អ្នកគួរពិចារណាឡើងវិញ៖
១ តែងខ្លួនស្អាតពេកពេលជួបគេ
ការតុបតែងមុខ ស្ទិលម៉ូដសក់ សំលៀកបំពាក់របស់នាងដែលផ្លាស់ប្ដូរហួសហេតុដូចជាបង្ហាញថាព្យាយាមទាញចំណាប់អារម្មណ៍គេ។
២ កុំបង្ហាញការព្រួយបារម្ភពីគេខុសធម្មតា
នាងអាចមានចិត្តល្អឈឺឆ្អាលតែត្រូវមានព្រំដែនជាពិសេសជាមួយបុរសៗ។
៣ បើមិនចាំបាច់កុំនាំគេអោយទៅស្គាល់ក្រុមគ្រួសារ និងមិត្តភក្តិ
បុរសនឹងគិតច្រើននៅពេលនៅសុខៗអ្នកនាំគេទៅលេងផ្ទះ ឬនៅសុខៗសាច់ញាតិអ្នកប្រាប់គេថាអ្នកតែងនិយាយពីគេ។
៤ និយាយអ្វីក៏បានតែកុំនិយាយពីរឿងផែនការអនាគតផ្ទាល់ខ្លួន
ផែនការកសាងអនាគតជាវត្ថុដែលគ រំលែកសម្រាប់តែមនុស្សដែលគេស្រលាញ់គ្នាប៉ុណ្ណោះ។
៥ មិនត្រូវផ្ដល់នូវភាពរីករាយគួរអោយភ្ញាក់ផ្អើលដល់គេទេ
បុរស តែងតែមានរំញោចមនោសញ្ចេតនាពេលនៅជិតនារីៗ ហើយបើអ្នកជាស្រីស្អាតទៀត អ្នកនឹងត្រូវរងគ្រោះដោយការយល់ច្រឡំរបស់គេ។
៦ ការប៉ះសាច់
ត្រូវនិយាយសុំទោសភ្លាមៗនៅពេលជ្រុលប៉ះគេដោយអចេតនាហើយបើគេព្យាយាម ប៉ះពាល់អ្នកត្រូវបង្ហាញកាយវិការច្បាស់លាស់ថាអ្នកមិនចង់អោយមានជា លើកទីពីរទៀតឡើយ។
៧ មិនគួរនៅចច្រប់ក្បែរគេជានិច្ចកាលទេ
ដោយ ធម្មជាតិរបស់បុរសតែងមើលស្ត្រីក្នុងផ្លូវស្នេហា ព្រំដែននៃមិត្តភាពរបស់អ្នកគួរតែច្បាស់លាស់ហើយធ្វើអាយប្រាកដថាគេ មិន អាចភ័ន្តច្រឡំ។
៨ មិនគួរចង់ដឹងព័ត៌មានលម្អិតនានាពីបុរសម្នាក់នោះឡើយ
ការតាមស៊ើបប្រវត្តិគេក៏ជាការបង្កើនសញ្ញាយល់ខុសថានាងកំពុងស្រឡាញ់គេ។
៩ ដូចស្រមោលអន្ទោលតាមប្រាណ
Likeគ្រប់យ៉ាងលើFace book គេ។ Callទៅគេសូម្បីតែមានមូលហេតុកំប៉ិកកំប៉ុកមួយ ។
មានដែលឆ្លងកាត់ចំណុចណាមួយក្នុងចំណោមចំណុចទាំង ៩ ខាងលើរហូតត្រូវគេយល់ច្រឡំដែរអត់? បើធ្លាប់គួរយកចំណុចទាំងនោះទៅពិចារណា ក្នុងករណីដែលអ្នកច្បាស់ថា រវាងអ្នកនិងគេគ្មានអ្វីលើសពីមនោសញ្ចេតនាជាមិត្តភក្ដិឡើយ៕
ប្រភពពី : sabayមើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!