ថ្មីៗ! Smart Food គម្រោងអាជីវកម្មយុវជនខ្មែរ ផ្ដួលសិស្សមហាអំណាច រហូតឈ្នះពានពិភពលោក
Smart Food គម្រោងអាជីវកម្មថ្មី របស់ក្រុមយុវជនវិទ្យាល័យវ័យក្មេងខ្មែរ១០នាក់ បានឈ្នះពានរង្វាន់ពិភពលោក នៃការប្រកួតសរសេរគម្រោងអាជីវកម្មរបស់ Global Enterprise Center (GEC) ឆ្នាំ២០១៤ ដែលបានវែកបង្ហាញភាពស្រួចស្រាល់នៃគំនិតរកស៊ីរបស់យុវជនសម័យថ្មីខ្មែរក្នុងក្រសែភ្នែកសកល។
អ្នកជំនាញថា ជោគជ័យ ក្នុងការប្រជែងជាមួយសិស្សវិទ្យាល័យ៣៦ក្រុមមកពី១៥ប្រទេសផ្សេងទៀត មានទាំងមហាអំណាច អាមេរិក អាល្លឺម៉ង់ ជប៉ុន ម៉ិកស៊ីកូ កាណាដា អូស្ត្រាលី ហ្វីលីពីន ជាដើម បានបើកមោទនភាពសម្រាប់កម្ពុជាទាំងមូល លើការបណ្ដុះគំនិតអាជីវកម្មរបស់យុវជនជំនាន់ជឿនលឿន យ៉ាងគួរឲ្យភ្ញាក់ផ្អើល។ ភ្ញាក់ផ្អើល ព្រោះថាជាការបើកទំព័រដ៏ថ្មី Smart Food គម្រោងអាជីវកម្មសរសេរដោយសិស្សវិទ្យាល័យភ្នំពេញ៨នាក់ និងសិស្សស្រីពីរនាក់មកពី កំពង់ចាម និង បន្ទាយមានជ័យ ក្នុងការប្រកួតជាសកលតាមប្រព័ន្ធអ៊ិនធឺណេតនេះ បានឈ្នះពានដល់ទៅពីរ គឺពាន អាស៊ីប៉ាស៊ីហ្វិក និងពានពិភពលោក ដ៏ធំបំផុតរបស់មជ្ឈមណ្ឌល GEC។
ក្មេងល្ហក់តែអង់គ្លេសមិនបាច់និយាយ រហូតឈ្នះពានលេខ១ តំណាងកម្ពុជាទៅប្រកួតនៅជប៉ុន!
យុវតីខ្មែរ ទាំងស្អាតទាំងឆ្លាត សរសេរតែងសេចក្ដីប្រកួតអន្តរជាតិឈ្នះជយលាភី!
Smart Food ជាគម្រោងអាជីវកម្ម ដែលដើរតួជាឈ្មួញកណ្ដាល សហការឲ្យ NGO ជំនាញកសិកម្ម ចុះផ្ដល់បច្ចេកទេសនិងបង្រៀនកសិករខ្មែរ ឲ្យដាំដុះបន្លែ និងចិញ្ចឹមសត្វបែបធម្មជាតិទទួលផលខ្ពស់។ ផលបន្លែសាច់ នឹងត្រូវប្រមូលទិញ យកទៅដាក់លក់តាមបច្ចេកទេសទំនើប ដោយរៀបចំជាឈុតៗ តាមមុខម្ហូប រួចជាស្រេច ផ្ដល់ភាពងាយស្រួលដល់អតិជនគោលដៅដែលពុំមានពេលច្រើន ក្នុងការរកម្ហូបអាហារមានសុវត្ថិភាព។ ប្រាក់ចំណេញ១០% នឹងត្រូវច្រៀកឲ្យ NGO ដើម្បីសកម្មភាពសហការងារនេះ។
បន្លែសាច់នឹងផ្គត់ផ្គង់អតិថិជនទាំងនៅឆៅស្រស់ និងចម្អិនជូន ដោយមានបរិមាណ៣កម្រិតទៅតាមតម្រូវការ។ ការដាក់លក់ផលិតផល គឺគ្រប់គ្រងទំនើបតាមបែបបច្ចេកវិទ្យាចុងក្រោយព្រោះថា Smart Food មានបំពាក់ Board Code នៅតាមគោលដៅសម្បូរមនុស្ស។ គេអាចបញ្ជាទិញ បន្លែម្ហូប Smart Food នៅគ្រប់កន្លែងមាន Board Code តាមរយៈការប្រើទូរសព្ទ Smartphone ស្ដេនមុខម្ហូបឬឈុតបន្លែសាច់ដែលពេញចិត្ត។
សមាជិកម្នាក់នៃក្រុមយុវជន១០នាក់ដែលសរសេរគម្រោងជាភាសាអង់គ្លេសនេះឡើង យុវជន សាយ សិលា សិស្សថ្នាក់ទី១២វិទ្យាល័យទួលទំពូងរៀបរាប់ ពីសមិទ្ធផលរបស់ខ្លួនថា គម្រោងអាជីវកម្មនេះជួយទាំងកសិករ និងអតិថិជន ព្រោះម្ចាស់អាជីវកម្ម Smart Food ជាឈ្មួញកណ្ដាល research និងបង្កើតទីផ្សារបែបបច្ចេកវិទ្យា ផ្គត់ផ្គង់បន្លែសាច់បែបធម្មជាតិដ៏មានសុវត្ថិភាព។ សិលា វ័យ២០ឆ្នាំ បន្ថែមចំណាប់អារម្មណ៍លើស្នាដៃដែលឈ្នះ ទាំងពានពិភពលោក និងពានអាស៊ីប៉ាស៊ីហ្វិក ៖ “ពួកយើងសប្បាយចិត្ត ព្រោះថាភាពជាកម្ពុជា វាជាជោគជ័យដ៏ដំបូងបំផុត ដែលសូម្បីកន្លងមកកុំថាឡើយ កម្ពុជា សូម្បីប្រទេសនៅអាស៊ីក៏មិនធ្លាប់បានឈ្នះពាននេះផង”។
ការងារ១០មុខបានប្រាក់ខែច្រើនបំផុតនៅកម្ពុជា ដែលអ្នកអាចត្រៀមសន្សឹមៗទៅរក
Smart Food ត្រូវបានរៀបរៀងឡើងដោយល្បាយ ស្លាយ PowerPoint វីដេអូដំណើរការសំខាន់ៗ និងការពិពណ៌នាលម្អិតគោលគំនិតស្នូលនៃគម្រោងទាំងមូល ជាភាសាអង់គ្លេសពីសមាជិកក្រុម។ មុនការសរសេរ គម្រោងទទួលបានពាននេះឡើង ក្រុមទាំងមូល ត្រូវបានណែនាំដោយ សាស្ត្រាចារ្យល្បីៗមួយចំនួនដែលភាគច្រើន ជាមនុស្សជោគជ័យអាជីវកម្មនៅកម្ពុជា។
លោក កឹម អឿន នាយកមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន ភ្នាក់ងារដែលដឹកនាំក្រុម ទៅការប្រកួតថ្លែងថា ការជំរុញយុវជនខ្មែរទៅឆាកអន្តរជាតិនេះ ជាគោលដៅសំខាន់ចង់ឲ្យសិស្សវិទ្យាល័យខ្មែរ មានបទពិសោធន៍ក្នុងការប្រជែងជាសកល ហើយថាជារឿងថ្មីសម្រាប់យុវជនកម្ពុជាដែលឈានជើងទៅការប្រកួតសរសេរគម្រោងអាជីវកម្មកម្រិតពិភពលោកបែបនេះ។
លោកបន្តថាមួយផ្នែក ជាការបើកគោលគំនិតឲ្យយុវជនងាកទៅបង្កើតអាជីវកម្ម និងការងារដោយខ្លួន ជាជាងរង់ចាំឱកាស។ ការលើកទឹកចិត្តឲ្យយុវជនចាប់សម្រួលគំនិតអាជីវកម្មពីវ័យក្មេង កម្រិតវិទ្យាល័យទៅបែបនេះ ជារឿងគួរយកចិត្តទុកដាក់ ព្រោះថាពួកគេមានពេលនិងឱកាសច្រើនក្នុងសង្គមអាជីវកម្ម ដែលជាស្នូលបង្កើនសេដ្ឋកិច្ចជាតិទាំងមូល។ លោក អឿន បន្តសង្កត់ពីសមិទ្ធផលដែលបានវាយផ្ដួលក្រុមសិស្សអន្តរជាតិជាច្រើនប្រទេសទៀត ៖ “ជោគជ័យនេះបង្ហាញថាយុវជនខ្មែរ ដល់ពេលដែលមានសមត្ថភាព ប្រកួតប្រជែងលើពិភពលោក។ ជាការត្រលប់មកវិញ ដូចដែលសម័យរុងរឿងអង្គរ កាលពីជាង១០០០ឆ្នាំមុន។ ពួកគេមានសមត្ថភាពណាស់ បើថាជា បន្លែ ឬរុក្ខជាតិវិញ យើងគ្រាន់តែជ្រោយដីស្រោចទឹក នឹងលូតលាស់ឯកឯង”។
ក្រុមយុវជនកម្ពុជាបានចូលរួមការប្រកួត សរសេរ គម្រោងអាជីវកម្មរបស់ GEC បីឆ្នាំហើយ តែទើបឆ្នាំនេះជាលើកដំបូងនៃការបើកជោគជ័យ ឈ្នះរហូតដល់ទៅ២ពាន លើឆាកប្រកួតដែលមានទាំងប្រទេសជឿនលឿនសេដ្ឋកិច្ចនៅអាស៊ី និងប្រទេសមហាអំណាចពិភពលោក។
សិស្សវិទ្យាល័យ១០នាក់ ដែលជាក្រុមសរសេរ គម្រោង Smart Food ឡើង រួមមានមកពី វិទ្យាល័យព្រះស៊ីសុវត្ថិ ជាស៊ីមសន្ធរម៉ុក បាក់ទូក ទួលទំពូង វិទ្យាល័យព្រះសីហនុ (កំពុងចាម) វិទ្យាល័យ មង្គលបុរី (បន្ទាយមានជ័យ) និង សាលាអន្តរជាតិ Golden Gate៕
ប្រភពពី: sabay
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!