បុរសវ័យចំណាស់ម្នាក់ទទួលទានតែនំប៉័ង និងទឹកអស់រយៈពេល4ឆ្នាំ ដើម្បីប្រឆាំងរដ្ឋាភិបាលឥណ្ឌាដែលរឹបអូសយកដីរបស់គាត់
បុរសជនជាតិឥណ្ឌាវ័យ៧៥ឆ្នាំ លោក Suk umaran Menon ទទួលទានតែនំប៉័ង និងទឹកអស់រយៈពេល៤ឆ្នាំ ជាអាហារប្រចាំថ្ងៃដើម្បីប្រឆាំងរដ្ឋាភិបាលឥណ្ឌា ដែលរឹបអូសយកដីកសិដ្ឋានរបស់គាត់ ។ លោក Sukumaran Menon រស់នៅក្នុងទីក្រុង Bang-lore ប្រទេសឥណ្ឌា ។
ជារៀងរាល់ព្រឹក រូបលោកតែងតែអង្គុយលើបង់នៅក្រៅរបងឧទ្យានជាតិ Mahatma Gandhi Park ផ្លូវM.G ដោយកាន់ឆត្រម្ខាងដើម្បីការពារកម្ដៅថ្ងៃ ។ នេះជាអាកប្បកិរិយាបង្ហាញថា លោកតវ៉ាប្រឆាំងជាមួយរដ្ឋាភិបាលឥណ្ឌា ដែលរឹបអូសយកដីកសិដ្ឋានរបស់លោក ។ ការតវ៉ាប្រឆាំងមួយក្នុងចំណោមការតវ៉ាប្រឆាំងដទៃទៀតគឺលោក Sukumaran Menon បានធ្វើនៅSamadhana Upavasa Satyagraha ដែលជាទីលានប្រឆាំងភាពអយុត្ដិធម៌ដោយមិនបានទទួលទានអ្វីទាល់តែសោះចាប់ពីម៉ោង៨ព្រឹករហូតដល់ម៉ោង៦ល្ងាច ។ លោកមិនបានកាន់បដា ឬខិត្ដប័ណ្ណតវ៉ាប្រឆាំងណាមួយទេ តែលោកបានធ្វើឱ្យអ្នករស់នៅក្នុងភូមិ ជាពិសេសអ្នកដំណើរមានការងឿងឆ្ងល់ពីអាកប្បកិរិយារបស់លោក ។
លោក Sukumaran Menon និយាយថា រឿងរឹបអូសយកដីរបស់គាត់ ដោយរដ្ឋាភិបាលនេះ កើតឡើងក្នុងឆ្នាំ១៩៩៦ រដ្ឋាភិបាលរួមជាមួយអង្គការក្រៅរដ្ឋាភិបាលមួយឈ្មោះ Karnataka Industrial Areas Development Board (KIADB) ទន្ទ្រានយកដីរបស់គាត់ ដោយអះអាងថា បានជាដីគម្រោងសាងសង់របស់រដ្ឋ ។ ក្រៅពីឈរមើលទាំងឈឺចាប់ លោក Sukumaran Menon និងភរិយាមិនអាចធ្វើអ្វីបានទេ ។ ការរឹបអូសយកដីកសិដ្ឋាននេះមិនបានផ្ដល់សំណងអ្វីជាការដោះដូរទេ
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!