អស្ចារ្យ! មិនមែនតែសៀវភៅធ្វើម្ហូបទេ សៀវភៅធ្វើបង្អែមខ្មែរក៏ជាប់ពានល្បីដែរ
សៀវភៅធ្វើបង្អែមខ្មែរ ដែលមានចំណងជើងថា “ឱជារសបង្អែមកម្ពុជា” បានជាប់ជាសៀវភៅរកថវិកាល្អបំផុត ពីកម្មវិធីប្រកួតប្រជែងសៀវភៅមុខម្ហូប និងស្រាដ៏ល្បីរបស់ពិភពលោក Gourmand Award។
“ឱជារសបង្អែមកម្ពុជា” ដែលបានចងក្រងឡើងដោយអ្នកជំនាញផ្នែកចុងភៅរបស់អង្គការដើម្បីភាពញញឹមនៃកុមារ (PSE) សហការជាមួយក្រសួងទេសចរណ៍ មានរូបមន្តធ្វើបង្អែមចំនួន២៩ប្រភេទ មកពី១១ខេត្តរាជធានី នៃប្រទេសកម្ពុជា។
ការប្រគល់ពានរង្វាន់ Gourmand Award សម្រាប់ឆ្នាំ២០១៤ ដែលធ្វើនៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី២០ ខែឧសភា កន្លងទៅ បានផ្ដល់ជយលាភីដល់សៀវភៅនេះ ក្រោយពីពិនិត្យឃើញថាសៀវភៅនេះមាន “គុណភាពកម្រិតកំពូល ងាយស្រួលអាន និងរូបមន្តល្អបំផុត” ប្រជែងឈ្នះសៀវភៅបង្អែមផ្សេងទៀតរបស់ប្រទេសជប៉ុន ចិន សិង្ហបុរី ថៃ កូរ៉េ និងម៉ាឡេស៊ី។
ក្នុងថ្ងៃប្រគល់ពាន Gourmand Award នោះដែរ សៀវភៅមុខម្ហូបខ្មែរឈ្មោះថា “ម្កាក់” និពន្ធដោយអ្នកនាង កន្និកា លីនដិន និងអ្នកស្រី ឡុង សូរី បានទទួលជយលាភីផ្សេង នោះគឺពានរង្វាន់សៀវភៅមុខម្ហូបអាស៊ីឆ្នើម។
ប្រភព: sabay
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!