រកឃើញបាត់ អ្នកនាំបច្ចេកវិទ្យាថ្មីបោះពុម្ព 3D ដំបូងគេមកកម្ពុជា គឺខ្មែរអាមេរិកសោះ!
ទោះជាបានចាប់កំណើត និងធំធាត់នៅបរទេសជាង២០ឆ្នាំក្តី ក៏មិនបានធ្វើឲ្យយុវជនរូបនេះបំភ្លេចប្រទេសកំណើតរបស់ឪពុកម្ដាយខ្លួនដែរ។ គេមិនត្រឹមតែបានប្ដូរមករស់នៅប្រទេសខ្លួនប៉ុណ្ណោះទេ តែថែមទាំងចូលរួមអភិវឌ្ឍសង្គម តាមរយៈការនាំបច្ចេកវិទ្យាថ្មីមកជាមួយផង។
តាមពិតទៅ បុរសដើមកំណើតខ្មែរកាត់ចិនសញ្ជាតិអាម៉េរិកាំងរូបនេះ គឺជាលោក ត្រាន គីហៅ។ លោកគឺជាមនុស្សដំបូងគេ ដែលបាននាំយកបច្ចេកវិទ្យា បង្កើតផលិតផលដោយ 3D មកកាន់ប្រទេសកម្ពុជា។ ស្ថិតក្នុងវ័យ២៣ឆ្នាំ គីហៅ បានក្លាយជាប្រធានគ្រប់គ្រង និងជាសហស្ថាបនិកនៃក្រុមហ៊ុន Arc Hub PNH បាត់ទៅហើយ។
លោក ត្រាន គីហៅ
គីហៅ និងប្អូនប្រុស គីឆុង បានកើត និងរស់នៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិកឯណោះ ដោយឪពុកម្ដាយខ្លួនជាជនភៀសខ្លួនទៅកាន់ប្រទេសមួយនេះក្នុងអំឡុងពេលកម្ពុជាកំពុងញាំញីដោយភ្លើងសង្គ្រាម។ ក្រោយបញ្ចប់បរិញ្ញាបត្រផ្នែកជីវសាស្ត្រក្នុងឆ្នាំ២០១២ គីហៅបានមករស់នៅប្រទេសកម្ពុជា ហើយផ្ដើមអាជីពជាគ្រូបង្រៀនភាសាអង់គ្លេស និងជីវសាស្ត្រ នៅតាមអង្គការ និងសាលាឯកជនមួយចំនួន។ មួយឆ្នាំក្រោយមក លោកក៏មានគំនិតមួយ គឺបើកកន្លែងផលិតរបស់របរតាម 3D ជាមួយនឹងប្អូនប្រុសរបស់ខ្លួន។ ជាលទ្ធផល Arc Hub PNH ដែលជាក្រុមហ៊ុនបង្កើតផលិតផល3D ដំបូងគេបង្អស់ និងតែមួយគត់នៅកម្ពុជា ត្រូវបានបង្កើតឡើងនៅខែសីហា ឆ្នាំ២០១៣។
ក្នុងក្រុមហ៊ុន Arc Hub PNH គីហៅ និងគីឆុង អាចរចនាវត្ថុតាមលក្ខណៈ3D ឲ្យចេញរូបរាងពិតតាមម៉ាស៊ីន 3D បានជាផលិតផលជ័រប្លាស្ទិកស្រស់ស្អាត និងរឹងមាំ។ ប្រាកដណាស់ថា ម៉ាស៊ីន3D ធ្វើឲ្យរូបភាព 3D លេចជារូបរាងពិត ដូចគ្នាបេះដាក់ ហើយគេក៏អាចបង្កើតវត្ថុផ្សេងៗតាមម៉ាស៊ីន 3D បានផងដែរ ជាមួយនឹងគំនិតច្នៃប្រឌិតរបស់មនុស្សម្នាក់ៗ។ គេអាចរចនា និងផលិតវត្ថុផ្សេងៗ ដោយស្នាដៃខ្លួនឯងផ្ទាល់ មិនចាំបាច់ចំណាយថវិកាច្រើន។
ការផលិតវត្ថុតាម 3D គឺជាបច្ចេកទេសថ្មីសន្លាងនៅកម្ពុជា រួមទាំងប្រទេសជាច្រើនទៀត ដូចជាលោកខាងលិច និងសហរដ្ឋអាមេរិកជាដើម។ តែទោះជាយ៉ាងណាក្តី វាកំពុងតែមានវត្តមានកាន់តែច្រើនឡើងៗ នៅតាមបណ្ដាប្រទេសនៅលើពិភពលោក។ ដូច្នេះកម្ពុជាក៏ត្រូវការបច្ចេកវិទ្យាថ្មីនេះផងដែរ ដើម្បីប្រកួតប្រជែងជាមួយនឹងគេ។ ជាមនុស្សមានចំណង់ចំណូលចិត្តសាកល្បង និងផលិតរបស់របរ គីហៅបានឲ្យដឹងថា៖ “ការបង្កើតវត្ថុតាម 3D គឺផ្ដល់សក្ដានុពល ក្នុងការផលិតដល់យើង ហើយវាក៏ជាផ្នែកមួយជួយអភិវឌ្ឍកម្ពុជានាថ្ងៃអនាគត ទើបបានជាពួកខ្ញុំត្រឡប់មកកម្ពុជាវិញ”។
បើតាមសម្តីរបស់ គីហៅ បានបញ្ជាក់ថា ការបង្កើតវត្ថុតាម 3D គឺជារឿងថ្មីបំផុតក្នុងបរិបទកម្ពុជា ហើយមនុស្សជាច្រើនមិនស្គាល់ថា វាជាអ្វីនោះទេ។ ដូច្នេះវាលំបាកណាស់សម្រាប់រូបគេ ក្នុងការដំណើរការក្រុមហ៊ុននៅគ្រាដំបូង។
តែទោះជាយ៉ាងណាក្តី វាមិនមែនជាបញ្ហាចម្បងទៀតឡើយឥឡូវនេះ។ ក្នុងការជម្នះឧបសគ្គនេះ គីហៅបានប្រាប់ពីដំណោះស្រាយថា៖ “ខ្ញុំតែងតែបង្ហាញ និងពន្យល់អ្នកដទៃ ពីការបង្កើតវត្ថុតាម3D តាមមធ្យោបាយផ្សេងៗ ដូចជាហ្វេសប៊ុក និងសិក្ខាសាលាជាដើម។ ខ្ញុំចង់ឲ្យគេដឹងថា ហេតុអ្វីបានជាវាគួរតែបង្កើតនៅកម្ពុជា អ្វីដែលវាជួយយើងបាន ហើយវាមានសារៈប្រយោជន៍អ្វីខ្លះ”។
ជាមួយនឹងការតាំងចិត្ត និងប្រកបដោយសុទិដ្ឋិនិយម គីហៅអាចដោះស្រាយរាល់បញ្ហា ក្នុងសេវាកម្មបង្កើតវត្ថុតាម 3D របស់ខ្លួន។ បច្ចុប្បន្ន មានមនុស្សជាច្រើនបានលឺអំពីការបង្កើតវត្ថុតាម 3D នេះ។ មួយចំនួនក៏បានយល់ច្បាស់ ហើយថែមទាំងជួយផ្សព្វផ្សាយដំណឹងអំពីបច្ចេកវិទ្យាថ្មីនេះបន្តទៀតដែរ។ ជាលទ្ធផល ចំនួននៃការបញ្ជាធ្វើបានកើនឡើងជាលំដាប់។ ដើម្បីឆ្លើយតបទៅភាពវិជ្ជមាននេះ គីហៅក៏មានគម្រោងបើកសាលាបង្រៀនពីការបង្កើតវត្ថុតាម 3D នេះផងដែរ។ លោកចង់បណ្ដុះបណ្ដាលប្រជាជនខ្មែរឲ្យក្លាយជាអ្នកជំនាញ អាចបង្កើតវត្ថុផ្សេងៗតាមម៉ាស៊ីន3Dបាន៕
ប្រភព: sabay
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!