ការងារ១០មុខបានប្រាក់ខែច្រើនបំផុតនៅកម្ពុជា ដែលអ្នកអាចត្រៀមសន្សឹមៗទៅរក
មនុស្សគ្រប់គ្នាតែងប្រាថ្នាការងារល្អ ប្រាក់ចំណូលខ្ពស់ ក្រោយបញ្ចប់ការសិក្សា។ តែត្រូវច្បាស់ថា ក្រុមហ៊ុនដែលអាចផ្ដល់អត្ថប្រយោជន៍ឲ្យខ្ពស់ ភាគច្រើនទាល់តែជាក្រុមហ៊ុនមានលក្ខណៈអាជីព (professional) ហើយក្រុមហ៊ុនមាន professional ក៏ទាមទារឲ្យបុគ្គលិកមានកម្រិត professional មកវិញដូចគ្នា។ គេហំព័រអន្តរជាតិមួយបាន បង្ហាញការងារថ្នាក់គ្រប់គ្រង១០មុខដែលមានចំណូលខ្ពស់បំផុតនៅកម្ពុជា៖
ប្រធានផ្នែកហិរញ្ញវត្ថុ
តួនាទីរ៉ាប់រងលើ លំហូរហិរញ្ញវត្ថុ និង គណនេយ្យ ដែលទាមទារបទពិសោធន៍ផ្នែក គណនេយ្យ ឬជំនាញគ្រប់គ្រងច្បាស់។
ប្រធានផ្នែកធនធានមនុស្ស
មនុស្សដ៏មានឯកទេសលើការវាយតម្លៃនិងជួលបុគ្គលិក។ ជាអ្នកកាន់តួនាទីស្នូល រៀបចំគោលការណ៍ផ្ទៃក្នុងសម្រាប់បុគ្គលិក រួមមានកម្រិតអត្ថប្រយោជន៍សម្រាប់បុគ្គលិកឲ្យស៊ីគ្នានឹងសេដ្ឋកិច្ចរបស់ស្ថាប័ន។
ប្រធានថ្នាក់តំបន់ (Country Manager)
បុគ្គលដែលកាន់កាប់ ការគ្រប់គ្រងប្រតិបត្តិការប្រចាំថ្ងៃគ្រប់តំបន់ ឬផ្នែកទាំងអស់។
អាកាសយានិក (ពីឡុត)
ទោះជាវិស័យជើងហោះហើរពុំទាន់រីកចម្រើនខ្លាំងនៅកម្ពុជា តែនេះជាការងារដ៏ពោរពេញដោយចំណាប់អារម្មណ៍ ដែលប្រជាជនកម្ពុជាមួយចំនួនប្រាថ្នាចង់បាន។
អ្នកប្រឹក្សាយោបល់
ក្រុមហ៊ុន ឬ គម្រោងពាណិជ្ជកម្ម គម្រោងការងារ អ្វីមួយចាំបាច់ណាស់នូវការប្រឹក្សាពីទំហំការងារនិងដំណើរការ។ អ្នកឯកទេសប្រឹក្សា ធ្វើការងារក្នុងពេលវេលាកំណត់ ដែលក្រុមហ៊ុនត្រូវការដើម្បីស្វែងរកវិធីអភិវឌ្ឍការងាររបស់ពួកគេ។ ការងារប្រឹក្សា ត្រូវប៉ាន់បំផុតជាមួយ រដ្ឋាភិបាល និង អង្គការមិនរកប្រាក់ចំណេញនានា នៅពេលពួកគេត្រូវបង្កើតគម្រោងថ្មីៗ។
នាយកគ្រប់គ្រងទូទៅ
វាជាតំណែងដែលស្រដៀងនឹង ប្រធានថ្នាក់តំបន់ដែរ ប៉ុន្តែភាគច្រើន ជាបុគ្គលដែលកាប់ក្រុមហ៊ុនពាណិជ្ជកម្មផ្ទាល់ខ្លួន ឬក៏ស្ថាប័នរកស៊ីក្នុងស្រុកជាដើម។
វេជ្ជបណ្ឌិត
សាមញ្ញណាស់ នរណាក៏ដឹងដែរថា វេជ្ជបណ្ឌិត នៅកម្ពុជា ភាគច្រើនជាមនុស្សសម្បូរលុយកាក់។ ក្រៅពីធ្វើការនៅតាមមន្ទីរពេទ្យរដ្ឋ អាចបើកឬធ្វើការបន្ថែមនៅ គ្លីនិក ឯកជនទៀត ហើយមួយឆ្នាំទៅមួយឆ្នាំកំណើន គ្លីនិក បានធ្វើឲ្យការងារវេជ្ជបណ្ឌិតកាន់តែរីកចម្រើនទៅៗ។
ប្រធានគម្រោង
ជាបុគ្គលមានជំនាញ និងចំណេះដឹងខ្លាំងខាង ស្វែងរកមូលនិធិ គ្រប់គ្រងហិរញ្ញវត្ថុ ពូកែរៀបចំសំណើនានា។ មិនតែប៉ុណ្ណោះត្រូវមានភាពស្ទាត់ជំនាញលើឯកទេសវាយតម្លៃគម្រោង និងធ្វើរបាយការណ៍។
ប្រធានផ្នែក IT
ជាក្បាលម៉ាស៊ីននៃហេដ្ឋារចនាសម្ពន្ធ ប្រព័ន្ធបច្ចេកវិទ្យានៅតាមស្ថាប័នក្រុមហ៊ុន។
ប្រធានធនាគារ
តួនាទីដែលត្រូវការការរឹតត្បិតធានាលើប្រតិបត្តិការប្រចាំថ្ងៃរបស់ធនាគារ និងសាខាដែលធនាគារមាន។ ជាបុគ្គលកាន់កាប់គ្រប់ការងារគ្រប់គ្រង រួមទាំងទំនាក់ទំនងជាមួយធនាគារកណ្ដាល។
អ្នកស្រី ស៊ុយ សុខា ប្រធានជ្រើសរើសបុគ្គលិកនៃ ក្រុមហ៊ុន HR Inc លើកឡើងថាតំណែងថ្នាក់គ្រប់គ្រង មាន៣កម្រិត យោងតាមបទពិសោធន៍ ហើយប្រាក់បៀវត្សក៏ខុសគ្នាតាមលំដាប់។ អ្នកស្រីថា កម្រិត Junior ទាមទារបទពិសោធន៍ចន្លោះពី៤ទៅ៦ឆ្នាំ ដែលអាចទទួលប្រាក់ខែក្បែរ៨០០ទៅ ១០០០ដុល្លារ។ កម្រិត កណ្ដាល អាចមានបទពិសោធន៍ពី ៥ទៅ៨ឆ្នាំ ជាមួយប្រាក់ខែចន្លោះពី ១០០០ទៅ១៨០០ដុល្លារ ខណៈដែលអ្នកគ្រប់គ្រងកម្រិតខ្ពស់ ចាំបាច់មានបទពិសោធន៍រង្វង់១០ឆ្នាំឡើង ហើយភាគច្រើនប្រាក់ខែសម្រាប់ក្រុមអ្នកគ្រប់គ្រងផុតលេខនេះ អាចមានចន្លោះពី ២ទៅ៥ពាន់ដុល្លារ។
“ការជ្រើសរើសថ្នាក់គ្រប់គ្រង យើងសង្កត់ទៅលើធាតុផ្សំស្នូល៤យ៉ាង គឺ KESA។ K (Knowledge) ចំណេះដឹង, E (Experience) បទពិសោធន៍ការងារ, S (Skill) ភាពស្ទាត់ជំនាញការងារ និង A (Attitude) ឥរិយាបថជាអ្នកគ្រប់គ្រង”។ អ្នកស្រី ស៊ុយ សុខាបន្ថែមពីអ្វីដែលអ្នកគ្រប់ត្រូវមាន៕
ប្រភព: sabayមើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!