អស្ចារ្យណាស់! តំបន់ប្រវត្តិសាស្ត្របុរាណកម្ពុជាដល់ទៅពីរជាប់ក្នុងតំបន់ប្រវត្តិសាស្ត្របុរាណកំពូលទាំង១០លើលោក
ប្រាសាទបុរាណពីររបស់ប្រទេសកម្ពុជាបានស្ថិតនៅក្នុងចំណោមតំបន់ប្រវត្តិសាស្ត្របុរាណកំពូលទាំង១០លើលោកដោយទីភ្នាក់ងារគេហទំព័រទេសចរណ៍ TripAdvisor ក្នុងនោះប្រាសាទអង្គរវត្តជាប់លេខ៦ និងប្រាសាទបាយ័នជាប់លេខ៧ ខណៈបន្ទាយប្រវត្តិសាស្ត្របុរាណ Machu Micchu របស់ប្រទេសបេរ៉ូជាប់លេខ១ ហើយជញ្ជាំងទីក្រុងបុរាណ Ancient City Walls ក្នុងទីក្រុង Dubrovnik ប្រទេសក្រូអាតនៅលេខ១០។
លទ្ធផលចំណាត់ថ្នាក់តំបន់ប្រវត្តិសាស្ត្របុរាណកំពូលទាំង១០នេះត្រូវបានចេញដោយ TripAdvisor ដែលបានចេញជាផ្លូវការកាលពីល្ងាចថ្ងៃអង្គារម្សិលមិញតាមរយៈកម្មវិធី Travelers’ Choice Attractions Awards លើកទី២របស់ខ្លួន។
សេចក្តីថ្លែងការណ៍របស់គេហទំព័របានឲ្យដឹងថា លទ្ធផលជយលាភីនេះគឺផ្អែកលើការពិនិត្យតម្លៃ និងមតិយោបល់ពីអ្នកធ្វើដំណើររាប់លាននាក់របស់ TripAdvisor ទូទាំងពិភពលោក។ ជយលាភីត្រូវបានកំណត់ដោយការប្រើការគណនាមួយដែលបញ្ជាក់ពីបរិមាណ និងគុណភាពនៃការពិនិត្យទៅលើទីតាំងប្រវត្តិសាស្ត្រទូទាំងពិភពលោកដែលត្រូវបានធ្វើឡើងរយៈពេល១២ខែ។
តំបន់ប្រវត្តិសាស្ត្របុរាណកំពូលទាំង១០នៅលើលោកនេះមាន៖
១. បន្ទាយបុរាណ Machu Picchu ទីក្រុង Machu Picchu ប្រទេសបេរ៉ូ
២. ព្រះវិហារអ៊ិស្លាម Sheikh Zayed Grand Mosque ទីក្រុង Abu Dhabi ប្រទេសអារ៉ាប់រួម
៣. ព្រះវិហារ Taj Mahal ទីក្រុង Agra ប្រទេសឥណ្ឌា
៤. ព្រះវិហារ Great Cathedral and Mosque ទីក្រុង Cordoba ប្រទេសអេស្ប៉ាញ
៥. ព្រះវិហារ St. Peter’s Basilica ទីក្រុង Vatican City ប្រទេសអ៊ីតាលី
៦. ប្រសាទអង្គរវត្ត ខេត្តសៀមរាប ប្រទេសកម្ពុជា
៧. ប្រាសាទបាយ័ន ខេត្តសៀមរាប ប្រទេសកម្ពុជា
៨. ព្រះវិហារ Church of Our Savior on Spilled Blood ទីក្រុង St. Petersburg ប្រទេសរុស្ស៊ី
៩. ឧទ្យាន Gettysburg National Military Park ទីក្រុង Gettysburg ប្រទេស Pennsylvania
១០. ជញ្ជាំងបុរាណ Ancient City Walls ទីក្រុង Dubrovnik ប្រទេសក្រូអាត
ប្រភព: sabayមើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!