ស្រ្តីខ្មែរមួយរូបទម្លាយអាថ៌កំបាំង ក្នុងជំនួបលោក Bill Gates
“ខ្ញុំមានមោទនភាពមែនទែន ដែលបានជួបគាត់ ព្រោះលោកគឺជាបុគ្គលល្បីល្បាញលំដាប់ពិភពលោកមួយរូប ដែលមកកម្ពុជា ក្នុងមានសប្បុរសជនជួយអាយុជីវិតប្រជាជនខ្មែរ”។ ទាំងនេះគឺជាការរៀបរាប់របស់អ្នកស្រី នូ សាណាន់ អ្នកសម្របសម្រួលកម្មវិធីផ្នែកជំងឺគ្រុនចាញ់នៅអង្គការ Fhi ដែលមានទីតាំង ស្ថិតនៅក្នុងខេត្តប៉ៃលិន បានប្រាប់ Sabay កាលពីព្រឹកមិញនេះ។
អ្នកស្រី នូ សាណាន់ បានស្ថិតនៅក្នុងចំណោមគណៈប្រតិភូខ្មែរប្រមាណ ២០ នាក់ផេ្សងទៀត ដែលបានរង់ចាំទទួលលោក Bill Gates ស្ថាបនិកក្រុមហ៊ុន Microsoft ក្នុងដំណើរទស្សនៈដ៏ស្ងៀមស្ងាត់មកកាន់ប្រទេសកម្ពុជា ដើម្បីស្វែងយល់ និងមើលគម្រោងប្រយុទ្ធប្រឆាំងជំងឺគ្រុនចាញ់ ក្នុងខេត្តប៉ៃលិន កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៤។ “ខ្ញុំ ព្រមទាំងមន្ត្រីមកពីមជ្ឈមណ្ឌលជាតិប្រមាណ ២០ នាក់ផេ្សងទៀតបានទទួលស្វាគមន៍លោក នៅក្នុងមណ្ឌលសុខភាពក្រចាប់ ក្នុងខេត្តប៉ៃលិន។ ប៉ុន្តែគួរឲ្យស្ដាយ ដែលមិនអាចថតរូបអនុស្សាវរីយ៍ និងជួបសំភាសជាមួយលោកផ្ទាល់ដោយសារវេលាខ្លី។ លោកបានសាកសួរជាមួយអ្នកស្ម័គ្រចិត្តអប់រំសុខភាព ក្នុងសហគមន៍ជំងឺគ្រុនចាញ់ ពីសេវាសុខភាពពេលមានជំងឺគ្រុនចាញ់ ព្រមទាំងវិធានការពារខ្លួនជាដើម”។
អ្នកស្រី នូ សាណាន់ ដែលអង្គការអ្នកស្រីធ្លាប់ទទួលបានមូលនិធិ ពីលោក Bill Gates សម្រាប់ការស្រាវជ្រាវលើ គម្រោងគ្រុនចាញ់ដែរនោះបានបន្ថែមថា អ្នកស្រីបានទទួលព័ត៌មានស្ដីពីដំណើរទស្សនកិច្ចរបស់លោក Bill Gates និងភរិយាមកខេត្តប៉ៃលិន តែពីរថ្ងៃមុនការមកដល់ តាមរយៈការអញ្ជើញពីអង្គការដៃគូរមួយទៀត ដែលបានទទួលមូលនិធិពី Bill&Melinda Gates Foundation ។ លោកបានស្វែងយល់ពីតំបន់ ដែលរងផលប៉ះពាល់ដល់ប្រជាពលរដ្ឋកម្ពុជាផ្ទាល់ ថាតើជំងឺគ្រុនចាញ់ប៉ះពាល់ដល់អាយុជីវិត ប្រជាពលរដ្ឋកម្ពុជា ក្នុងកម្រិតណា?
លោក កយ បូរី នាយកប្រតិបត្តិអង្គការ ១Media ដែលបានធ្វើការងារទាក់ទងកម្មវិធីអប់រំ ផ្សព្វផ្សាយតាមវិទ្យុ ដល់ពលរដ្ឋពីជំងឺគ្រុនចាញ់បានប្រាប់ Sabay ថា ក្នុងនាមអង្គការ ដែលធ្វើការងារប្រយុទ្ធប្រឆាំងបញ្ហាជំងឺគ្រុនចាញ់ លោកពិតជាមានអារម្មណ៍រំភើបជាខ្លាំង ដែល បុគ្គលម្នាក់មនុស្សស្គាល់ស្ទើរពាសពេញពិភពលោក បានធ្វើដំណើរទស្សនកិច្ចមកប្រទេស។ ប៉ុន្តែទោះយ៉ាងណានាយកប្រតិបត្តិរូបនេះ ក៏បានមើលឃើញពីសារៈសំខាន់នៃការផ្សព្វផ្សាយដល់ពលរដ្ឋបានយល់ដឹងតាមរយៈកម្មវិធីវិទ្យុផងដែរ។ លោកបានបន្ថែមថា ការផ្ដល់ថ្នាំ និងសម្ភារៈផ្សេងៗដល់អ្នកជំងឺ គឺជាវិធានការណ៍បន្ទាន់ ដើម្បីជួយសង្គ្រោះអាយុជីវិតមនុស្ស។ ប៉ុន្តែការផ្តល់សាអប់រំពីផលប៉ះពាល់ រោគសញ្ញា ព្រមទាំងស្វែងរកការព្យាបាលទាន់ពេលវេលា ក៏គ្រឹះសំខាន់ដែរ ខណៈការផ្សព្វផ្សាយទាំងនោះនឹងបានចែកចាយដល់ប្រជាពលរដ្ឋច្រើនគ្នា និងគ្រប់ទីកន្លែង៕
ប្រភព: Sabay
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!