សេដ្ឋី​​ម្នាក់​​ចែករំលែក​អាថ៌​កំបាំង​ក្លាយ​ជា​សេដ្ឋី​​មុន​អាយុ ៣០​ឆ្នាំ

 
 

ព្រឹក​នេះ​​សេដ្ឋី​វ័យ​​មួយ​រូប​ចូលខ្លួន​មក​បក​ស្រាយ​​អាថ៌កំបាំង​​ ១០ ​ចំណុច​ដែល​អាច​ឲ្យ​អ្នក​ក្លាយ​ជា​សេដ្ឋី​នៅ​មុន​អាយុ ៣០ ​ឆ្នាំ។ ​​ម្នាក់​នោះ​គឺ​លោក​ Grant Cardone ​​អ្នក​ជំនាញ​ផ្នែក​លក់​អន្តរជាតិ ​​​អ្នក​និពន្ធ​សៀវភៅ​ដ៏​ល្បីល្បាញ​របស់​កាសែត ​New York Times ​​​និង​ជា​អ្នក​ផលិត​កម្មវិធី​វិទ្យុ​ល្បី The Cardone Zone។ ​បន្ថែម​ពី​នេះ​លោក​ក៏​​បាន​បង្កើត​ក្រុមហ៊ុន​ចំនួន​បី​រួម​មាន​ សហគ្រាស​ Cardone ​ក្រុមហ៊ុន​អចលនទ្រព្យ​ Cardone ​​និង​ Cardone Group។ ​កាល​ពី​អាយុ​ ២១​ ឆ្នាំ​លោក​ចេញ​ពី​មហាវិទ្យាល័យ​​ដោយ​ដៃ​ទទេ​ ជំពាក់​បំណុល​គេ​ទៀត​​ ​តែ​ដល់​អាយុ ៣០ ​ឆ្នាំ​លោក​អាច​ក្លាយ​ជា​សេដ្ឋី​​ទាល់​តែ​បាន។

លោក​ Grant Cardone

​​​តោះ! ​មើល​អាថ៌កំបាំង​ដែល​គាត់​គាស់​កកាយ​ប្រាប់៖

១ ​ចង់​បង្កើន​ចំណូល​ជា​និច្ច
​អ្នក​មិន​អាច​សន្សំ​​​ប្រាក់​ខែ​ដើម្បី​ក្លាយ​ខ្លួន​ជា​សេដ្ឋី​បាន​ឡើយ។ ​​ត្រូវ​ដេញ​តាម​ចំណូល​ខ្លួន​ឯង ​បើ​អ្នក​មាន​ប្រាក់​ខែ​ ២០០ ​ដុល្លារ​មួយ​ខែ​ ឆ្នាំ​ក្រោយៗ​​អ្នក​ត្រូវ​រក​វិធី​បង្កើន​ឲ្យ​បាន​ច្រើន​ជាង​នេះ​ជា​លំដាប់។ ​លោក​ Cardone ​និយាយ​ថា ​ដំបូង​ឡើយ​ប្រាក់​ខែ​របស់​លោក​ត្រឹម​ ៣​ពាន់​ដុល្លារ​ក្នុង​មួយ​ខែ​ប៉ុណ្ណោះ ​តែ​៩ ​ឆ្នាំ​ក្រោយ​មក​​លោក​អាច​រក​បាន​ ២ ​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ខែ។ ​​ព្យាយាម​បង្កើន​ចំណូល​ខ្លួន​ឯង ​នៅ​ពេល​វា​កើន​ នោះ​អ្នក​នឹង​សម្លឹង​មើល​ឃើញ​ឱកាស​កាន់​តែ​ខ្ពស់​ជាង​មុន។

២. ​មិន​ត្រូវ​សម្ញែង​សម្ភារៈនិយម​ឡើយ
​​​​​​​​​លោក​ Cardone ​មិន​បាន​សម្ញែង​រថយន្ត​ទំនើប​ នាឡិកា​ថ្លៃ​ៗ ​​និង​សម្ភារៈ​ទំនើប​នោះ​ឡើយ ​គឺ​រង់ចាំ​រហូត​ដល់​ការ​វិនិយោគ​របស់​លោក​ឲ្យ​លទ្ធផល​ជា​ផ្លែផ្កា។ ​​បើ​ទោះ​ក្លាយ​ជា​សេដ្ឋី​ក៏​ដោយ​ក៏​លោក​នៅ​តែ​ជិះ​រថយន្ត​ Toyota Camry ​ដែល​លោក​ធ្លាប់​ជិះ​ដដែល។ ​​ត្រូវ​ប្រកាន់​ខ្ជាប់​នូវ​សីលធម៌​ការងារ​របស់​ខ្លួន​ជានិច្ច ​មិន​ត្រូវ​ឲ្យ​សម្ភារៈ​អូស​ទាញ​បាន​ឡើយ ​តែ​ក៏​ត្រូវ​ចេះ​រៀបចំ​ខ្លួន​ឲ្យ​បាន​សមរម្យ​​ដាក់​ខ្លួន​ជ្រុល។

​៣. សន្សំ​ដើម្បី​វិនិយោគ​ កុំ​សន្សំ​ដើម្បី​សន្សំ
ជម្រើស​ដ៏​ល្អ​សម្រាប់​ការ​សន្សំ​លុយ​គឺ​ យក​ទៅ​វិនិយោគ​បន្ត។ ​ត្រូវ​ទុក​ប្រាក់​សន្សំ​របស់​អ្នក​ក្នុង​គណនី​សុវត្ថិភាព​ណាមួយ​ដែល​អ្នក​មិន​អាច​ប៉ះ​បាន​ សូម្បី​មាន​ការ​អាសន្ន​អ្វី​ក៏​ដោយ។ ​​​ការ​ទុក​បែប​នេះ​នឹង​បង្ខំ​ឲ្យ​អ្នក​ពង្រីក​ប្រាក់​ចំណូល​ខ្លួន​ឯង​បន្ថែម​ទៀត (ចំណុច​ទី​ ១)។ ​​បើ​ទោះ​ជា​រាល់​ថ្ងៃ​នេះ​ក្លាយ​ជា​សេដ្ឋី​ក្ដី​ ក៏​លោក​ Cardone ​នៅ​ដាច់​លុយ​ដោយ​ពេល​ ​ព្រោះ​លោក​នៅ​តែ​ព្យាយាម​សន្សំ​​ប្រាក់​របស់​ខ្លួន​នៅ​ក្នុង​គណនី​ដែល​មិន​អាច​ដក​យក​មក​ចាយ​បាន​ ហើយ​ប្រាក់​ទាំង​នោះ​គឺ​លោក​ទុក​យក​ទៅ​វិនិយោគ​លើ​គោលដៅ​បន្តបន្ទាប់​​ផ្សេង​ៗទៀត។

​៤. ​ជៀសវាង​បំណុល​ណា​ដែល​មិន​បង្កើត​ចំណូល​មក​វិញ
​​ត្រូវ​ដាក់​កំហិត​ខ្លួន​ឯង​ថា ​បំណុល​ណា​ដែល​មិន​អាច​ឲ្យ​អ្នក​ទទួល​បាន​ប្រាក់​មក​វិញ​មិន​ត្រូវ​ខ្ចី​នោះ​ឡើយ។ ​​​អ្នក​មាន​ប្រើ​​បំណុល​បង្កើត​ប្រាក់ ​មាន​ន័យ​ថា ​កម្ចី​​​ដែល​ពួកគេ​ទទួល​បាន​​គឺ​យក​ទៅ​​​វិនិយោគ​ទៅ​អ្វី​មួយ​ដែល​អាច​ផ្ដល់​មក​វិញ​ជា​​ចំណូល​លើស​ពី​ប្រាក់​បំណុល​ដែល​បាន​ខ្ចី។ ​​អ្នក​ក្រ​ប្រើ​បំណុល​ដើម្បី​ទិញ​សម្ភារៈ​ផ្គាប់ចិត្ត​ខ្លួន​ឯង​ ដែល​ធ្វើ​ឲ្យ​អ្នក​មាន​កាន់​តែ​មាន​មួយ​កម្រិត​ទៀត។

៥. ចាត់​ទុក​ប្រាក់​ប្រៀប​ដូចជា​គូ​សង្សារ​ដែល​អ្នក​ហួងហែង​ខ្លាំង
​មនុស្ស​គ្រប់​គ្នា​សុទ្ធ​តែ​ចង់​មាន​ប្រាក់​កាស​ហូរហៀរ​ចាយវាយ​មិន​ខ្វះ​ ​តែ​មាន​តែ​អ្នក​​ដែល​ចាត់​ទុក​ប្រាក់​ជា​អាទិភាព​ប៉ុណ្ណោះ​​ដែល​អាច​សម្រេច​បំណង។ ​ដើម្បី​ក្លាយ​ជា​អ្នក​មាន​ អ្នក​ត្រូវ​ចាត់​ទុក​ប្រាក់​ជា​អាទិភាព​ ចាត់​ទុក​ប្រាក់​ដូចជា​គូ​កំណាន់​ដែល​អ្នក​ហួងហែង​ខ្លាំង​អីចឹង​ដែរ។ ​នៅ​ពេល​ដែល​អ្នក​ហួងហែង​នឹង​ប្រាក់កាស​ អ្នក​នឹង​មិន​ចាយវាយ​វា​​ដោយ​ខ្ជះខ្ជាយ ​និង​រិះ​រក​គ្រប់​វិធី​ធ្វើ​យ៉ាង​ណា​ឲ្យ​ប្រាក់​ទាំង​នោះ​នៅ​ជាមួយ​អ្នក​រហូត ​ឬ​កាន់​តែ​កើន​ជាង​មុន។

from : sabay


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម