ហេតុផល៤ យ៉ាងធ្វើឲ្យបុគ្គលិកមិនពេញចិត្តការងាររបស់ខ្លួន
ការស្រាវជ្រាវរបស់សាកលវិទ្យាល័យ Harvard ទៅលើអ្នកចូលរួមសរុបចំនួន១២.០០០ នាក់ពីដើមចមដែលនាំឲ្យមានការមិនពេញការងារបានបង្ហាញចំណុចរួមចំនួន ៤។ ចំណុចទាំងបួននោះបានធ្វើឲ្យបុគ្គលិកសម្រេចចិត្តធ្វើការងារដោយបង្ខំ ឬ ចាកចេញពីក្រុមហ៊ុនរបស់ខ្លួន។ តើហេតុផលទាំង៤នោះមានអ្វីខ្លះ?
១ បុគ្គលិកមិនបានសម្រាករៀងរាល់៩០នាទីម្តង
តាមការស្រាវជ្រាវខាងលើបានបង្ហាញថា វាជាកំហុសមួយដែលក្រុមហ៊ុនមិនបានផ្តល់ពេលវេលាមួយចំនួនដល់បុគ្គលិករបស់ខ្លួនបានសម្រាករៀងរាល់៩០នាទីម្តង។ ពីមួយថ្ងៃទៅមួយថ្ងៃសកម្មភាពនេះនឹងបង្កភាពស្មុគស្មាញជាប្រចាំអាចបណ្តាលឲ្យទៅជាស្រេ្តស ហើយលទ្ធផលតែមួយគត់ គឺបុគ្គលិកនោះនឹងធុញថប់ដោយខ្លួនឯង។
២ ក្រុមហ៊ុនមិនយកចិត្តទុកដាក់ដល់បុគ្គលិក
ការមិនយកចិត្តទុកដាក់របស់ក្រុមហ៊ុនឬ អ្នកគ្រប់គ្រងមកលើបុគ្គលិកក្រោមបង្គាប់គឺជាសញ្ញាណអាក្រក់មួយទៀតដែលមានឥទ្ធិពលជាអវិជ្ជមាននៅកន្លែងការងារ។ ករណីនេះនឹងធ្វើឲ្យបាត់បង់ទំនុកចិត្តពីបុគ្គលិក បង្កើតភាពអាប់អួរនៅក្នុងបរិយាកាសការងារ។
៣ យល់មិនច្បាស់ពីស្ថានភាពការងារ
ភាពស្ទាក់ស្ទើរពោរពេញដោយចម្ងល់ មិនយល់សាច់ការ និងគ្មានទំនុកចិត្តលើការងារដែលត្រូវធ្វើ មិនយូរមិនឆាប់ បុគ្គលិកនោះនឹងមានទុទ្ទិដ្ឋិនិយមលើខ្លួនឯង ហើយផ្លូវល្អតែមួយគត់គឺចាកចេញពីការងាររបស់ខ្លួន ឬ កំដរពេលវេលាធ្វើកិច្ចការនោះទាំងបង្ខំចិត្ត។
៤ ការងារគ្មានតម្លៃ
ការរកមិនឃើញពីគុណប្រយោជន៍របស់ការងារដែលកំពុងធ្វើ ធ្វើឲ្យបុគ្គលិកនោះគ្មានការប្ដេជ្ញាចិត្ត និងឆន្ទៈក្នុងការបំពេញការងារនោះ។ នេះអាចបណ្តាលមកពីខ្លួនគ្មានសមត្ថភាព ឬ ការងារមិនសមស្របតាមជំនាញវិជ្ជាជីវៈរបស់ខ្លួន។ ក្រៅពីនេះកង្វះខាតរបស់ក្រុមហ៊ុនក្នុងការលើកបង្ហាញពីគោលដៅ និងបេសកកម្មរបស់ខ្លួនគឺជាផ្នែកមួយដ៏សំខាន់មួយទៀត ដែលត្រូវបានរាប់បញ្ចូលក្នុងចំណុចនេះ ធ្វើឲ្យបុគ្គលិកនៅតែលតោលដូចទូកកណ្តាលទន្លេ។
ប្រសិនបើក្រុមហ៊ុនមួយអាចដោះស្រាយបញ្ហាទាំង៤ចំណុចខាងលើនេះបាន ធានាថាបុគ្គលិកមានឆន្ទៈ និង ភាពស្មោះត្រង់ឡើងវិញ ការពេញចិត្តពេញថ្លើម និង មិនបង្កភាពស្មុគស្មាញច្រើននៅកន្លែងការងារទៀតផង។ ជាលទ្ធផលបរិយាកាសការងារក៏ល្អ ការងារក៏ជោគជ័យ មានភាពស៊ីចង្វាក់គ្នាទៅវិញទៅមក ដែលនឹងធ្វើឲ្យបុគ្គលិកទូទៅអាចបន្តការងាររបស់ខ្លួនយូរអង្វែងនៅក្នុងក្រុមហ៊ុនមួយ៕
from: sabayមើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!