ភូមិ​មនុស្ស​តឿ​​នៅ​ចិន​​​អ្នក​វិទ្យា​សាស្ត្រ​​ពិបាក​រក​​មូល​ហេតុ​ដ៏​ចម្លែក​នេះ​

 
 

​យ៉ាង​ស៊ី​​​ ​ជា​តំបន់​ដាច់​ស្រយាល​មួយ​ស្ថិត​ក្នុង​ខេត្ត​​ស៊ី​ឆាន់​ភាគ​ខាង​ត្បូង​​ឆៀង​ខាង​លិច​ប្រទេស​ចិន​ បាន​ធ្វើ​ឱ្យ​អ្នក​វិទ្យា​សាស្ត្រ​​ជា​​ច្រើន​​​នាក់ ពិបាក​រក​មូល​ហេតុ​មក​អះ​អាង​​​ពី​បាតុ​ភូត​ចម្លែក​ ពោល​គឺ​ភូមិ​មួយ​នេះ​​សម្បូរ​​ទៅ​​ដោយ​មនុស្ស​តឿ។ ៣៦​នាក់​​​ជា​មនុស្ស​តឿ ក្នុង​ចំណោម​អ្នក​ភូមិ​ដែល​រស់​នៅ​ប្រមាណ​​៨០​នាក់។ អ្នក​ភូមិ​ដែល​មាន​​កម្ពស់​​ខ្ពស់​​ជាង​គេ​គឺ​ប្រមាណ​​០.៩១៤៤​ម៉ែត្រ​​ ចំណែក​អ្នក​ដែល​ទាប​​មាន​កម្ពស់​ប្រមាណ​០.៦០៩៦​ម៉ែត្រ​ ។

តាម​រយៈ​តួ​លេខ​នេះ​​បាន​ក្លាយ​ជា​​ក្តី​កង្វល់​​ដ៏​ចាក់​ស្រេះ​​ដែ​លអូស​បន្លាយ​​ពេល​មក​ជា​ច្រើន​សតវត្សរ៍​មក​ហើយ ។ យ៉ាង​​ណា​មិញ​ អ្នក​ភូមិ​ដែល​មាន​វ័យ​ចំណាស់​​ជាង​គេ​និយាយ​ថា បើ​រៀប​រាប់​ពី​ប្រវត្តិ​ដែល​ពាក់​ព័ន្ធ​​នឹង​ភូមិ​មនុស្ស​តឿ​​គឺ​ទាក់​ទង​នឹង​ជំងឺ​​ម៉្យាង​ដែល​រាត​ត្បាត​កាល​ពី​ឆ្នាំ​១៩៥១​ កុមារ​អាយុ​ចន្លោះ​ពី​៥​ទៅ​៧​ឆ្នាំ​ ទទួល​រង​​ការ​ប៉ះ​ពាល់​ពី​ជំងឺ​ដ៏​ចម្លែក​​នេះ​ ។ ចាប់​តាំង​ពី​ពេល​នោះ​មក ពួក​គេ​មិន​អាច​វិវឌ្ឍ​ការ​រស់​នៅ​តទៅ​មុខ​ទៀត​ទេ ជា​ពិសេស​គឺ​កម្ពស់​របស់​ពួក​គេ ។

​អ្នក​វិទ្យា​សាស្ត្រ​ជន​ជាតិ​អង់​គ្លេស​​ ​Karyl Robin Evans សន្និដ្ឋាន​ថា​ វា​មិន​មែន​បណ្តាល​មក​ពី​មូល​ហេតុ​ជំងឺ​ចម្លែក​តែ​មួយ​មុខ​ប៉ុណ្ណោះ​ទេ តែ​វា​អាច​បណ្តាល​មក​ពី​ពូជ​ពង្ស​​វង្ស​ត្រកូល​​​អ្នក​ជំនាន់​មុន​របស់​ពួក​គេ ដែល​តឿ​​ដែរ ​៕



ប្រភព: កោះសន្តិភាព

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម