គ្រូបង្វឹកក្រុមជម្រើសជាតិប្រេសីុលដឹកនាំកីឡាករហ្វឹកហាត់ទាំងទុក្ខក្រៀមក្រំ
យោងតាមប្រភពព័ត៌មានប៊ីប៊ីសីុចេញផ្សាយកាលពីថ្ងៃពុធ ទី១១ មិថុនា ឆ្នាំ២០១៤ បានឱ្យដឹងថា គ្រូបង្វឹកក្រុមជម្រើសជាតិប្រេសីុលលោក Luis Felipe Scolari កំពុងជួបទុក្ខជាន់លើទុក្ខដោយសារតែលោកបាត់បង់សាច់ញាតិជាទីស្រលាញ់២នាក់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ។
បន្ទាប់ពីចូលរួមរំលែកទុក្ខបុណ្យសពសាច់ញាតិរបស់លោកម្នាក់កាលពីចុងខែឧសភា គ្រូបង្វឹកវ័យ៦៥ឆ្នាំបានបាត់បង់ក្មួយប្រុសអាយុ៤៨ឆ្នាំ ម្នាក់បន្ថែមទៀត ដោយសារគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើង កាលពីថ្ងៃអង្គារ ទី១០ មិថុនា ឆ្នាំ២០១៤ នៅទីក្រុង Passo Fundo ។ នេះគឺជាបន្ទុកផ្លូវចិត្តដ៏ធ្ងន់ធ្ងរមួយទៀតសម្រាប់លោក Scolari ដែលកំពុងហ្វឹកហាត់កីឡាករត្រៀមបើកការប្រកួតជួបជាមួយក្រូអាសីុនៅថ្ងៃព្រហស្បតិ៍នេះ ។
គួររំលឹកដែរថា លោក Scolari បានចូលមកដឹកនាំក្រុមជម្រើសជាតិប្រេសីុលក្នុងឆ្នាំ២០១២ ។ សមិទ្ធផលរបស់លោកបានជួយឱ្យក្រុមប្រេសីុលឈ្នះពានរង្វាន់បាល់ទាត់ពិភពលោក ២០០២ និងពានរង្វាន់បាល់ទាត់ Confederation cup 2013 ថ្មីៗនេះ ក្រោយពីយកឈ្នះក្រុមម្ចាស់ជើងឯកបាល់ទាត់ពិភពលោកអេស្បា៉ញដោយលទ្ធផល ៣-០ ៕
ប្រភព: កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!