អាហារូបករណ៍​​ក្នុង​ស្រុក​ពេញ​ថ្លៃ​​ លក្ខខណ្ឌ​​ងាយៗ​ សិស្ស​​និស្សិត​​កម្ពុជា​មិន​គួរ​មើល​រំលង​

 
 

​​អង្គការ​មូល​និធិ​ ឌី. ខេ. គីម កម្ពុជា​ ​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​​ ដែល​ធ្វើ​សកម្មភាព​រួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​នៅ​កម្ពុជា​តាម​រយៈ​វិស័យ​អប់រំ។ សម្រាប់​ឆ្នាំ​សិក្សា​​២០១៤-២០១៥នេះ​​ អង្គការ​​​នេះ​នឹង​ផ្ដល់​អាហា​រូបករណ៍​​ក្នុង​ប្រទេស​​សរុប​ចំនួន​១៥០​កន្លែង​ ទាំង​​​សិស្ស​​​​ទើប​ប្រលង​​ជាប់​​បាក់​ឌុប និង​​កំពុង​រៀន​នៅ​តាម​គ្រឹះ​ស្ថាន​ឧត្ដមសិក្សា​​ក្នុង​ប្រទេស​កម្ពុជា។

​លក្ខខណ្ឌ​នៃ​ការ​ជ្រើស​រើស៖

សម្រាប់​សិស្ស​ថ្នាក់​ទី​១២

-ប្រលង​ជាប់​បាក់​ឌុប​ ​ហើយ​ទទួល​បាន​និន្ទេស​រួម​ចាប់​ពី​ B ឡើង​ទៅ ហើយ​មាន​ជីវភាព​ខ្វះ​ខាត​ និង​មាន​សីលធម៌​រស់​នៅ​ល្អ
-សរសេរ​អត្ថបទ​ជា​ភាសា​អង់​គ្លេស​ ​ដែល​រៀប​ចំ​ឡើង​ដោយ​​​អង្គការ
​​​​-សៀវ​ភៅ​គ្រួសារ និង​អត្តសញ្ញាណប័ណ្ណ។

​សម្រាប់​និស្សិត​ឧត្ដម​សិក្សា

-ធ្លាប់​បាន​រៀន​ ឬ​កំពុង​រៀន​នៅ​តាម​គ្រឹះ​ស្ថាន​ឧត្ដម​សិក្សា​ណាមួយ​ ហើយ​ទទួល​បាន​ GPA ចាប់​ពី​៣.០០ ឡើង​ទៅ​ និង​មាន​ជីវភាព​ខ្វះ​ខាត តែ​មាន​សីលធម៌​រស់​នៅ​ល្អ
-សរសេរ​អត្ថបទ​ជា​ភាសា​អង់​គ្លេស​ ​ដែល​រៀប​ចំ​ឡើង​ដោយ​​​អង្គការ
-លិខិត​​បញ្ជាក់​ការ​ស្នាក់​នៅ សៀវ​ភៅ​គ្រួសារ អត្តសញ្ញាណប័ណ្ណ​ជាដើម។

កាល​បរិច្ឆេទ​ទទួល​ពាក្យ​ចាប់​ពី​ថ្ងៃ​ទី​​១​ ខែ​កក្កដា ដល់​ថ្ងៃ​ទី​២២ ខែ​សីហា​ ឆ្នាំ​២០១៤។ ព័ត៌មាន​បន្ថែម​​​​​ទាក់​ទង​នឹង​ការ​ទទួល​ពាក្យ​សុំ​ និង​​​​ការ​ដាក់​ពាក្យ​ ​​អាច​ទំនាក់​ទំនង​បាន​​នៅ​ការិយាល័យ​តំណាង​អង្គការ​មូលនិធិ​ ឌី.​ ខេ.​ គីម កម្ពុជា ដែល​មាន​អាស័យ​ដ្ឋាន​អគារ​លេខ ២៥៤ មហាវិថី​ព្រះ​មុនីវង្ស​ រាជធានី​ភ្នំពេញ​ (ទល់​មុខ​វិទ្យាល័យ​វត្ត​កោះ) ឬ​ទូរសព្ទ​លេខ (០២៣) ២១០ ៣៣២/២១០ ៣៣៤៕

from : sabay

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម