អាពាហ៍ពិពាហ៍​ ម៉ានីតា ភ្ញៀវ​ជាតារា​ចូលរួម​មិន​គ្រប់ តែ​មិន​បាត់​ចំណងដៃ

 
 

តារា​សម្ដែង​ និង ​ម៉ូដែល ​កញ្ញា ស័ត សុខកញ្ញា ហៅ ម៉ានីតា ល្ងាច​មិញ​នេះ ​បាន​បញ្ចប់​ភាព​នៅ​លីវ​របស់​ខ្លួន​ហើយ ដោយ​នាង​បាន​​សម្រេច​​រៀប​អាពាហ៍ពិពាហ៍​ជា​​មួយ ​លោក ឌី ចាន់រតនៈ ដែល​ជាមន្ត្រី​រាជការ​ម្នាក់។ នៅ​ក្នុង​ពិធី​ជប់លៀង​កាល​ពី​យប់​មិញ​នេះ ភ្ញៀវ​ជា​តារា​មួយ​ចំនួន​មក​ចូលរួម​មិន​គ្រប់ចំនួន​តាម​ការ​គ្រោង​ទុក​នោះទេ ប៉ុន្ដែ​ ចំណង​ដៃ​​មិន​បាត់​​ នាំ​ឲ្យ​ខាត​នោះទេ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី កញ្ញា ម៉ានីតា។

ម៉ានីតា  បាន​និយាយ​​ទាំង​ញញឹម​បិទមាត់​មិន​ជិត​ថា ភ្ញៀវ​ដែល​នាង​បាន​អញ្ជើញ​ក្នុង​វិធី​ គឺ​នាង​បាន​អញ្ជើញ​ភ្ញៀវ​ ៧៥ តុ ក្នុង​នោះ មាន​អ្នក​សិល្បៈ​ជាង​ពាក់​កណ្ដាល​ ប៉ុន្តែ​មក​មិន​គ្រប់​ចំនួន​ឡើយ​ព្រោះ ថ្ងៃ​ដែល​នាង​ការ​នេះ មាន​កម្មវិធី​ជាន់​គ្នា​ច្រើន។

ទោះបី​ជា​​បាត់​ភ្ញៀវ​ខ្លះ ​យ៉ាង​ណា​ក្ដី  ប៉ុន្តែ​ចំណងដៃ​ ដែល​បាន​មក​មិន​ខាត​ឡើយ ព្រោះ​ភ្ញៀវ​ដែល​មិន​មក ភាគ​ច្រើន​បាន​ផ្ញើ​​ចំណងដៃ​មក​ផង​ដែរ។ អ្នក​នាង ម៉ានីតា ទើប​តែ​បាន​ស្គាល់ ​លោក ឌី ចាន់រតនៈ បាន​ជាង​ ១ ឆ្នាំ ​ប៉ុណ្ណោះ ហើយ​ក៏​​សម្រេច​ចូល​រោង​ជ័យ​ជា​មួយ​គ្នា​តែ​ម្ដង ក្រោយ​ពី​រៀប​ការ​រួច នាង​បញ្ជាក់​​ប្រាប់​ថា នឹង​ឈប់​ពី​សិល្បៈ​​តែ​ម្ដង ដោយ​នាង​នឹង​​បើក​ហាង​សាឡន​មួយ​ក្នុង​ពេល​ឆាប់ៗ​នេះ បច្ចុប្បន្ន​កំពុងតែ រក​ទីតាំង។

ចង់​ដឹង​ថា សិល្បករ-​សិល្ប​ការិនី​ណា​ខ្លះ​ចូល​រួម​អាពាហ៍ពិពាហ៍ ម៉ានីតា ​ខ្លះ​សូម​ទស្សនា​រូប​ភាព​ខាង​ក្រោម​ទាំង​អស់គ្នា៖

ប្រភព  Sabay

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម