ស្ត្រីជំនាញ​ទាក់ភ្ញៀវ​បរទេសយក​ទៅដាក់ថ្នាំយ​កសម្ភារ​លក់កាក់​ត្រូវចាប់​ខ្លួន

 
 

ខេត្ត​ព្រះ​សីហនុ​ ៖​ស្ត្រី​ម្នាក់​ដែល​ជំនាញ​ទាក់​ភ្ញៀវ​បរទេស​ទៅ​ដេក​ហើយ​ដាក់​ថ្នាំ​យក​លុយ​ និង​ទ្រព្យ​សម្បត្តិ​ផ្សេង​ៗ ​ត្រូវ​បាន​កម្លាំង​​សមត្ថកិច្ច​កង​រាជ​អាវុធ​ខេត្ត​ ​ធ្វើការ​ឃា​ត់ខ្លួន​កាល​ពីវេលា​ទាប​​ភ្លឺ​ ​ថ្ងៃទី៥ ​ខែមិថុនា ​​បញ្ជូន​ទៅ​កា​ន់តុលា​ការ​​ហើយ​នា​រសៀល​​ ​ថ្ងៃទី៥​ខែមិថុនា ​នេះ។

យោង​តាមការ​ឱ្យ​ដឹង​ពីលោក​វរៈសេនីយ៍​ត្រី វ៉ា ​ចាន់ថន ​ នាយ​ការិយាល័យ​ព្រហ្មទណ្ឌ​នៃ​ទី​បញ្ជាកា​រដ្ឋាន​កងរាជ​អាវុធ​ហត្ថ​​ខេត្ត​​បាន​​ឱ្យ​ដឹង​​ថា ស្ត្រីម្នាក់​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​ដោយ​សង្ស័យ​ពីបទ​អំពើលួច ​មាន​ឈ្មោះ ​ឆន​ លិនដា​ ភេទស្រី​ អាយុ២៩​ឆ្នាំ មាន​​ស្រុកកំណើ​តនៅ ​ភូមិ​អរិយ​ក្សត្រ ​ឃុំអ​រិយ​ក្សត្រ ​ ស្រុក​ខ្សាច់​កណ្តាល​ ខេត្ត​កណ្តាល​ បច្ចុប្បន្ន​ស្នាក់​នៅ​ផ្ទះជួល​ភូមិ​៣ សង្កាត់​​លេខ៤ ​ក្រុង​ព្រះ​សីហនុ ​ខេត្ត​ព្រះ​សីហនុ ​បាន​ធ្វើ​សកម្មភាព​លួច​យក​លុយ​ ចិ​​ញ្ចៀន​ និង​ទូរស័ព្ទ​ដៃម៉ាក​សាំសុង​ កាល​ពី​យប់​​រំលង​អាធ្រា​តថ្ងៃ​ទី២​ឈាន​ចូល​ថ្ងៃទី៣​ខែមិថុនា​ឆ្នាំ២០១៤​ពីជនរង​គ្រោះ​ឈ្មោះ​ម៉ាតេស​ ឆេប្រោន​ ភេទ​ ប្រុស​អាយុ​​៣៨​ឆ្នាំ​ជន​​ជាតិ​ស្លូវ៉ានៀ ​កាន់លិខិ​តឆ្លង​​ដែនលេខ​ PB062079​ មាន​មុខរបរ​ជាភ្ញៀវ​ទេសចរណ៏​។


ប្រភពះ​ កោះសន្តិភាព

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម