ប្រទះឃើញសពអតីតមន្រ្តីនគរបាលម្នាក់ចងក.ធ្វើអត្តឃាត រហូតដល់ហើមស្អុយក្នុងផ្ទះសំណាក់យីហោ “ឡាយ ឃាង” ដោយមិនដឹងមូលហេតុនៅខេត្តប៉ៃលិន
ខេត្តប៉ៃលិន ៖ ប្រទះឃើញសពអតីតមន្រ្តីនគរបាលម្នាក់ចងក.ធ្វើអត្តឃាតនៅក្នុងផ្ទះសំណាក់យីហោ ”ឡាយ ឃាង” អស់រយៈពេល៣ទៅ៤ថ្ងៃ រហូតដល់ហើមស្អុយទើបម្ចាស់ឡើងទៅមើលក៏ឃើញចងក.នៅភ្ជាប់នឹងធ្នឹមផ្ទះជាន់ទី១ដែលបង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១២ និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៤ ស្ថិតនៅក្នុងភូមិស្ទឹងកាច់ ស្រុកសាលាក្រៅ ដែលម្ចាស់ផ្ទះ ឈ្មោះ ឡាយ ឃាង ភេទប្រុស អាយុ៦៧ឆ្នាំ មានប្រពន្ធ ឈ្មោះ សុខ ហៀង អាយុ៥៧ឆ្នាំ ។
សពជនរងគ្រោះដែលចងក.ធ្វើអត្តឃាតខ្លួនឯង រហូតដល់ហើមស្អុយនេះ ឈ្មោះ ហែម ហុន ភេទប្រុស អាយុ៤៤ឆ្នាំ ជាអតីតមន្រ្តីនគរបាលកាន់ផ្នែកគណនេយ្យនៅស្រុកសំរោងទង ដោយមានបញ្ហារឿងលុយកាក់ត្រូវមេដកចោលកាលពីឆ្នាំ២០០២ មានស្រុកកំណើតរស់នៅភូមិព្រះខែ ឃុំតាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បច្ចុប្បន្នមកស្នាក់នៅក្នុងភូមិកើតហេតុខាងលើ ។
ប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុបានរៀបរាប់ឱ្យដឹងថា មុនពេលកើតហេតុម្ចាស់ផ្ទះ ឈ្មោះ ឡាយ ឃាង អាយុ៦៧ឆ្នាំ បានទទួលដំណឹងពីភ្ញៀវដែលជួលផ្ទះរបស់ខ្លួនស្នាក់នៅថា មានធុំក្លិនស្អុយចម្លែកខុសពីប្រក្រតី ។ ពេលនោះម្ចាស់ផ្ទះមានការសង្ស័យក៏ បានដើរបោសសម្អាតនៅតាមទីធ្លាមុខផ្ទះសំណាក់ ហើយក៏ចេះតែធុំក្លិនស្អុយដូចអ្វីដែលគេបានប្រាប់មែន ទើបគាត់បោសសម្អាតបណ្តើរហិតតាមរកក្លិនបណ្តើរ ស្រាប់តែក្រឡេកមើលទៅខាងលើបន្តិច ឃើញសពបុរសខាងលើចងក.ដោយខ្សែអង្រឹងព្យួរនៅជាប់នឹងធ្នឹម ខាងមុខបន្ទប់ផ្ទះសំណាក់ដែលជាងធ្វើមិនទាន់រួចរាល់ ។ ប្រភពបន្តទៀតថាគ្រាន់តែឃើ ញភ្លាមម្ចាស់ផ្ទះស្ទើរតែគាំងបេះដូងដួលស្លាប់ម្នាក់ឯង ព្រោះគាត់មានរោគាប្រចាំកាយ ហើយក៏ត្រដររត់បណ្តើររិតទ្រូងបណ្តើរ ទៅប្រាប់កូនចៅ និងបងប្អូនឱ្យទៅពិនិត្យមើលសពនោះ រួចក៏ប្តឹងសមត្ថកិច្ចឱ្យចុះទៅពិនិត្យតែម្តង ។
ម្ចាស់ផ្ទះសំណាក់បានបញ្ជាក់ថា គាត់មិនធ្លាប់ឃើញជនរងគ្រោះពីមុនមកជួលផ្ទះសំណាក់របស់គាត់ស្នាក់នៅនោះទេ ថែមទាំងមិនធ្លាប់ឃើញមកហូបកាហ្វេ ឬគុយទាវនៅក្នុងហាងរបស់គាត់ខាងមុខដែរ ស្រាប់តែធុំក្លិស្អុយទៅ ពិនិត្យមើលក៏ឃើញហើមស្អុយព្យួរក.នៅលើធ្នឹមបង្កឱ្យមានការភ្ញាក់ផ្អើល ។
ប្រភពះកោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!