«ទឹកមិនទាន់ស្ងប់រលក» ក្រោយឃុំខ្លួនលោក សុខ ប៊ុន តាមប្រមាញ់ អង្គរក្ស 2 នាក់ទៀត
រាជធានីភ្នំពេញ ៖ សំណុំរឿងព្រហ្មទណ្ឌអតីតឧកញ៉ា សុខ ប៊ុន បានឈានទៅដល់ការឃុំខ្លួនដាក់ពន្ធនាគារព្រៃសជាបណ្តោះអាសន្នហើយ ប៉ុន្តែទោះជាយ៉ាងណា ទឹកមិនទាន់ស្ងប់នៅឡើយទេ ពោលគឺនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ នៅបន្តតាមចាប់ខ្លួនអង្គរក្សលោក សុខ ប៊ុន ២នាក់ទៀតដែលជាប់ពាក់ព័ន្ធពីបទរួមគំនិតប្រើអំពើហិង្សាលើកញ្ញា ឯក សុជាតា ហៅសាសា ។
ប្រភពព័ត៌មានឱ្យដឹងថា អង្គរក្សលោក សុខ ប៊ុន ត្រូវបាននគរបាលស្គាល់អត្តសញ្ញាណអស់ហើយ និងកំពុងតាមប្រមាញ់ចាប់ខ្លួន តែពួកគេព្យាយាមគេចខ្លួនអស់ ។ ទោះជាយ៉ាងនេះក្តី ក៏មិនអាចគេចខ្លួនបានរហូតដែរ យូរនិងឆាប់ គង់ជាប់អន្ទាក់របស់សមត្ថកិច្ច ។
លោកឧកញ៉ា អ៊ុត ធី ដែលជាឪពុកកញ្ញា សាសា នឹងចូលខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញនៅព្រឹកនេះ ដើម្បីបំភ្លឺលើពាក្យបណ្តឹង និងសំណងរដ្ឋប្បវេណី ។ លោក ពុធ ធាវី មេធាវីការពារក្តីឱ្យលោកឧកញ៉ា អ៊ុត ធី ឪពុកកញ្ញា ឯក សុជាតា ហៅសាសា បានប្រាប់អ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាព កាលពីថ្ងៃទី២១ កក្កដា ថា កូនក្តីរបស់លោក គឺឧកញ៉ា អ៊ុត ធី ដែលជាអាណាព្យាបាលរបស់កញ្ញាសាសា នឹងចូលបំភ្លឺតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅវេលាម៉ោង៩ព្រឹកថ្ងៃទី២២ កក្កដា ។
លោកមេធាវី ពុធ ធាវី បន្តថា នៅថ្ងៃនោះដែរ រូបលោកក៏ត្រូវជូនដំណើរកូនក្តីទៅឆ្លើយបំភ្លឺនៅសាលាដំបូងដែរ ។ លោកថា ការឆ្លើយបំភ្លឺនោះពាក់ព័ន្ធ២ចំណុចគឺ អង្គហេតុនៃអំពើហិង្សារបស់លោក សុខ ប៊ុន ព្រមទាំងអង្គរក្សបានវាយដំ ទាត់ធាក់មកលើកូនស្រីគាត់។ ចំណែកសំណងរដ្ឋប្បវេណី ត្រូវពិភាក្សា និងរាយការណ៍ជូនតំណាងអយ្យការ ត្រូវទាមទារប៉ុនណាឱ្យសមហេតុសមផល និងតម្លៃនៃការព្យាបាលជំងឺជនរងគ្រោះដែលកំពុងសម្រាកព្យាបាលនៅប្រទេសថៃ មិនទាន់ជាសះស្បើយផង ។
ចំពោះសំណងរដ្ឋប្បវេណីដើមបណ្តឹងមិនទាន់កំណត់ថា ត្រូវទាមទារបុ៉នណានៅឡើយទេ ព្រោះរង់ចាំការឆ្លើយបំភ្លឺពីអង្គហេតុ បញ្ជាក់ជូនតំណាងអយ្យការរួចរាល់សិន ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!