ក្រោយ​មាន រឿង​អាស្រូវ​ផ្លូវ​ភេទ អធិការ​​ស្រុក​កំពង់​ត្រឡាច ​ត្រូវ​បាន​ផ្លាស់​ប្តូរ​

 
 

ខេត្ត​កំពង់​ឆ្នាំង​ ៖ សេចក្តី​រាយការណ៍​បាន​ឱ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី២៣ កក្កដា នេះ នៅ​អធិការ​ដ្ឋាន​ស្រុក​កំពង់​ត្រឡាច​មាន​រៀប​ចំ​ពិធី​ប្តូរ​អធិការ​ថ្មី​ ដោយ​អធិការ​ចាស់​ លោក​ហ៊ុល វាសនា ត្រូវ​បាន​ដក​បញ្ឈរ​ជើង ​នៅ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​ និង​ដាក់​ជំនួស​មក​វិញ​ ដោយ​លោក​មាស ស៊ី​ភិន អធិការ​ស្តី​ទី​។

ការ​ផ្លាស់​ប្តូរ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ បន្ទាប់​ពី​អធិការ​ចាស់​លោក​ហ៊ុល វាសនា ត្រូវ​នារី​អាយុ​១៩​ឆ្នាំ​ម្នាក់​ រៀន​ថ្នាក់​ទី​១២​វិទ្យា​ល័យ​កំពង់​ត្រឡាច​ប្តឹង​ចោទ​ពី​បទ​រំលោភ​ ដោយ​គំរាម​ប្រើ​អាវុធ​៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម